បុរសម្នាក់ដែលវិជ្ជមានកូវីដ-១៩ បានរត់គេចខ្លួនចេញពីបន្ទីរពេទ្យទៅងូតទឹកក្តៅ
កាលពីថ្ងៃទី ២ ខែធ្នូបុរសវ័យកណ្តាលម្នាក់ត្រូវចាប់ខ្លួនដោយសារទង្វើគ្មានទំនួលខុសត្រូវរបស់គាត់។ លើសពីនេះទៅទៀតគាត់ត្រូវគេចោទប្រកាន់ពីបទរារាំងសកម្មភាពអាជីវកម្ម។
យោងទៅតាមព័ត៌មានពីរដ្ឋាភិបាលខេត្ត បុរសរូបនេះអាយុប្រហែល ៤០ ឆ្នាំមកពី Kasukabe ខេត្ត Saitama ភាគខាងជើងទីក្រុងតូក្យូ។ ជនសង្ស័យមិនបញ្ចេញឈ្មោះព្រោះគាត់ជាអ្នកជំងឺកូវីដ-១៩ ។ កាលពីថ្ងៃទី ១៦ ខែកក្កដា បន្ទាប់ពីមានរោគសញ្ញាគ្រុនក្តៅអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យទីក្រុង Hanyu ដើម្បីព្យាបាល។
ទោះបីស្ថានភាពជំងឺធ្ងន់ធ្ងរក៏គាត់នៅតែចាកចេញពីមន្ទីរពេទ្យនៅយប់ថ្ងៃទី ៣០ ខែកក្កដា ហើយត្រឡប់ទៅផ្ទះដោយជិះតាក់ស៊ី។ បន្ទាប់មកបុរសម្នាក់នេះបើកឡានទៅស្ប៉ាកន្លែងមានជ្រោះទឹកក្តៅនៅ Kawagoe និងប្រើសេវាកម្មទីនោះ។ ទោះយ៉ាងណាលោកមិនបានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនឡើយ។
នៅថ្ងៃទី ៣១ ខែកក្កដាបន្ទាប់ពីទទួលបានដំណឹងពីមន្ទីរពេទ្យថាអ្នកជំងឺបាត់ខ្លួន សមាជិកម្នាក់ក្នុងគ្រួសារបានទាក់ទងទៅប៉ូលីស។ នៅថ្ងៃដដែលនោះប៉ូលីសរកឃើញបុរសនេះ បន្ទាប់ពីបានរកឃើញរថយន្តរបស់គាត់ក្នុងចំណតរថយន្តស្ប៉ា ហើយគាត់ក៏បានឆ្លៀតចូលការិយាល័យបន្ទាប់ពីចាកចេញពីមន្ទីរពេទ្យផងដែរ។
លោកបកស្រាយចំពោះមូលហេតុដែលគាត់ធ្វើបែបនេះគឺ “ប្រសិនបើខ្ញុំមិនធ្វើការក្រុមហ៊ុនរបស់ខ្ញុំអាចនឹងធ្លាក់ចុះ” ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាគ្មាននរណាម្នាក់ក្នុងហាងស្ប៉ាចូលជិតបុរសនោះទេ។ ពួកគេបានអោយដឹងថាលោកមកដើម្បីងូតទឹក បន្ទាប់ពីហេតុការណ៍នេះកន្លែងទាំងមូលនៅ Kawagoe ត្រូវបាញ់កម្ចាត់មេរោគ។
AD