សៀវភៅរឿងតុក្កតាឆ្មាយន្តដូរ៉េម៉ុនដែលមានអាយុកាល ៥០ ឆ្នាំលក់ដាច់សារ​ជា​ថ្មី​ម្តង​ទៀត

កាលពី ៥០ ឆ្នាំមុនមានឆ្មាយន្តខៀវមួយក្បាលនៅសតវត្សរ៍ទី ២២ បានធ្វើដំណើរចូលមកកាន់ប្រទេស​ជប៉ុនក្នុងសតវត្សរ៍ទី ២១ ហើយក៏ចាប់ផ្តើមទេវកថានៃវប្បធម៌ប្រជាប្រិយ នោះគឺជាឆ្មា Doraemon ដ៏គួរឱ្យស្រឡាញ់។

ឆ្មាយន្ត Doraemon បាននាំមកនូវភាពរីករាយដល់កុមារ និងមនុស្សពេញវ័យទូទាំងប្រទេស​ជប៉ុន និងពិភពលោកតាមរយៈ Manga, Anime, វីដេអូហ្គេម  ល្បែងលេង និងផលិតផលរក្សាសិទ្ធិ​ផ្សេង​ទៀត។

នៅប្រទេសជប៉ុនសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យភាគច្រើនត្រូវបិទទ្វារបណ្តោះអាសន្ន​ពីខែមីនារហូតដល់ខែឧសភាដោយសារជំងឺកូវីដ-១៩ ។ ក្នុងអំឡុងពេលនោះកុមារជប៉ុនបានរកឃើញនូវភាពទាក់ទាញនៃសៀវភៅរឿងតុក្កតា Doraemon ដែលល្បីរយៈពេល ៥០ ឆ្នាំកាន់​តែ​មានប្រជាប្រិយភាពក្នុងឆ្នាំនេះ។

សៀវភៅរឿងជាង ៥ លានក្បាល និងការបោះពុម្ពផ្សាយផ្សេងៗទាក់ទងនឹងឆ្មាយន្តត្រូវបានចុះផ្សាយ​ក្នុងខែវិច្ឆិកា និងខែធ្នូ។ អ្នកបោះពុម្ពផ្សាយ Shogakukan Inc បានអោយដឹងថាក្នុងចំណោម​សៀវភៅរឿងទាំង​ ៤៥ ភាគ ក្នុងនោះភាគទី ១ លក់ដាច់ជាង ១១,០០០ ច្បាប់ក្នុងរយៈពេល​តែ ៣ ខែប៉ុណ្ណោះ កំណត់ត្រាថ្មីនេះបង្ហាញថាសៀវភៅរឿង Doraemon នៅតែពេញនិយម។

ក្នុងអំឡុងពេលនេះវិស័យបោះពុម្ភផ្សាយក្នុងប្រទេសមានការរីកចម្រើន ការលក់ សៀវភៅ និង​សៀវ​​ភៅ​រឿង​សម្រាប់កុមារលក់ដាច់យ៉ាងខ្លាំង។

ក្រៅពីសៀវភៅរឿងដែលបោះផ្សាយឡើងវិញ កុមារជប៉ុនក៏មានការចាប់អារម្មណ៍ចំពោះរឿង Doraemon មាន ៦ ជំពូកដែលគូរដោយវិចិត្រករ Fujiko F Fujio ឆ្នាំ ១៩៣៣-១៩៩៦ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: