នៅសម័យអេដូត្រូវចំណាយប្រាក់ប៉ុន្មានទើបអាចដេកជាមួយស្ត្រីពេស្យាលំដាប់កំពូល?
នៅសម័យអេដូជាអំឡុងពេលចុងនៃប្រទេសជប៉ុន ដែលគ្រប់គ្រងដោយសាមូរ៉ៃ ហើយក៏ជាអតីតឈ្មោះទីក្រុងតូក្យូផងដែរ។ នៅទីនោះមានតំបន់ផ្លូវពេស្យាចារដែលត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលនៅ Yoshiwara ជិត Asakusa ។
រូបភាព https://mag.japaaan.com/archives/106508
នៅតាមដងផ្លូវមានហាងតំរៀបជាជួរ ពីក្រោយរបាំងដែកជាស្រ្តីរកសុីផ្លូវភេទកំពុងហៅភ្ញៀវ។ ស្រ្តីទាំងនោះមានអាយុពី ១៨ ដល់ ២៨ ឆ្នាំ អ្នកខ្លះត្រូវលក់ខ្លួនដើម្បីសងបំណុលឲ្យឪពុកម្តាយរបស់ខ្លួន។
ក្នុងចំណោមស្រ្តីពេស្យាក៏បែងចែកឋានៈដែរ ចំណាត់ថ្នាក់ទីមួយគេហៅថា 太夫 (Dayuu) មានតែស្រ្តីមួយចំនួនប៉ុណ្ណោះ ហើយក្នុងចំណោមនោះមានម្នាក់គេហៅថា Takao Dayuu នេះមិនមែនជាឈ្មោះពិតទេ ប៉ុន្តែគ្រាន់តែជាពាក្យសំដៅលើស្ត្រីពេស្យាលំដាប់ខ្ពស់នៅ Yoshiwara ប៉ុណ្ណោះ។ នៅសម័យនោះមានស្រ្តីពេស្យាប្រហែល ១០០០ នាក់ ដូច្នេះមិនងាយទទួលបានឈ្មោះនេះទេ។
Takao Dayuu គឺជាស្រីពេស្យាលំដាប់ខ្ពស់ទី ៦ ហើយក៏ជាតួអង្គសំខាន់នៅក្នុងរឿងថ្ងៃនេះផងដែរ។
រូបភាព https://intojapanwaraku.com/culture/119358/
ដូចដែលបានរៀបរាប់ខាងលើស្ត្រីដែលធ្វើការនៅ Yoshiwara ពី ១០ ដល់ ១៨ ឆ្នាំ។ ពួកគេមិនអាចចេញទៅក្រៅបានទេ ភាគច្រើនមានជំងឺកាមរោគ ហើយស្លាប់ក្នុងរយៈពេលប្រហែល ១០ ឆ្នាំ ឬទាបជាងនេះ។
នៅទីនោះប្រៀបដូចជាឋានរកមានផ្លូវតែមួយប៉ុណ្ណោះ មធ្យោបាយតែមួយគត់គឺ Miuke (លោះខ្លួន) ។ ពួកគេក៏អាចលោះខ្លួនឯងបានដែរ ប្រសិនបើសងបំណុលបន្ទាប់ពីធ្វើការរយៈពេល ១០ ឆ្នាំ។
តម្រូវការចំពោះស្រ្តីពេស្យានៅទីនោះមិនដូចនឹងស្រ្តីពេស្យានៅក្នុងប្រទេសដទៃទៀតទេ។ មិនត្រឹមតែមានមុខមាត់ស្អាតប៉ុណ្ណោះទេ ទាំងការអប់រំ និងអាកប្បកិរិយាក៏សំខាន់ផងដែរ។ សូម្បីតែស្រ្តីពេស្យាក៏ត្រូវរៀនពិធីតែ និងរបៀបរៀបផ្កា លើសពីនេះពួកគេអាចលេងឧបករណ៍ភ្លេងដូចជា Koto ឬ Shamisen ច្រៀង និងសរសេរអក្សរផ្ចង់ -ល- ។
នៅពេលដែលឈានដល់កម្រិត Dayuu មិនថាបុរសនោះមានអំណាចប៉ុណ្ណា គេមិនគេងជាមួយនាងនៅយប់ដំបូងឡើយ។ ដំបូងរៀបចំពិធីជប់លៀងជួបមុខដែលមានមនុស្សចូលរួមជាង ១០ នាក់រួមទាំង Dayuu និងស្រ្តីពេស្យាផ្សេងទៀត។ ហើយចំពោះការចំណាយភ្ញៀវជាអ្នកចេញ រាប់ទាំងអំណោយតម្លៃរហូតដល់ ១,៥ លានយ៉េន ចំពោះចំនួនទឹកប្រាក់នេះអ្នកអាចទិញតូយ៉ូតាតូចមួយ។
ពេលជួបលើកទី ៣ បុរសអាចគេងជាមួយ Dayuu ប៉ុន្តែតម្លៃឡើងដល់ ៩ លានយ៉េន។ ជាមួយនឹងប្រាក់នេះអ្នកអាចទិញបន្ទប់តូចមួយនៅជាយក្រុងតូក្យូ។
តើអ្នកមានការភ្ញាក់ផ្អើលចំពោះចំនួនទឹកប្រាក់គេងជាមួយ Dayuu មួយយប់ទេ? ដូច្នេះប្រាក់លោះខ្លួនរបស់នាងកាន់តែច្រើនជាងនេះទៅទៀត។ បុរសជាច្រើនមានក្តីស្រមៃចង់លោះខ្លួនឲ្យ Dayuu ដើម្បីរៀបការជាមួយនារីដែលមានទេពកោសល្យ ស្រស់ស្អាត និងមានការអប់រំ ប៉ុន្តែវាពិតជាពិបាកណាស់។
នៅសម័យអេដូមានមនុស្សម្នាក់ឈ្មោះ Masamine Sakakibara នាំមុខខេត្ត Hyogo បានចំណាយ ៥០០ លានយ៉េនសម្រាប់លោះខ្លួន Takao Dayuu ពេលនាងមានអាយុ ១៩ ឆ្នាំ។
តាំងពីពេលដេញថ្លៃរហូតដល់រំលោះនាងជាផ្លូវការ (រួមទាំងថ្លៃកិច្ចសន្យា…) តម្លៃឡើងដល់ ៧០០ ទៅ ៨០០ លានយ៉េន។ មិនយូរប៉ុន្មានលោក Sakakibara ត្រូវរដ្ឋាភិបាលបណ្តេញចេញដោយសារខ្ជះខ្ជាយពេក។ គាត់ត្រូវគេនិរទេសទៅ Niigata រីឯនារី Takao Dayuu ដើរតាមគាត់ ប៉ុន្តែដោយសារតែគាត់ធុញទ្រាន់នឹងជីវិត លោក Sakakibara បានទទួលមរណភាពក្រោយរយៈពេល ១០ ខែ។
ចំណែក Takao Dayuu ទោះបីមិនចាំបាច់ព្រួយបារម្ភអំពីអាហារ ប៉ុន្តែនាងត្រូវរស់នៅដោយភាពអាម៉ាស់រយៈពេល ៥០ ឆ្នាំ ក្រោយមកទទួលមរណភាពនៅអាយុ ៦៨ ឆ្នាំ។ ថ្វីត្បិតតែ បានចាកចេញពី Yoshiwara ក៏មិនចាត់ទុកថាជីវិតរីករាយដែរ។
ក្នុងនាមជា Dayuu មានន័យថាត្រូវគេចាត់ទុកជា “ស្ត្រីពេស្យាលេខ ១ នៅអេដូ” ដូច្នេះនេះជាក្តីស្រមៃរបស់នារីជាច្រើន។ Dayuu ក៏ដូចជាតារាល្បីសព្វថ្ងៃដែរ នៅពេលដែលនាងដើរតាមផ្លូវនឹងមានក្បួនដង្ហែពីក្រោយ។
រូបភាព https://www.pinterest.jp/pin/816066394958972957/
អាចជជែកជាមួយនារីដូចនេះមិនងាយទេ ប៉ុន្តែបើចំណាយប្រាក់ច្រើនបែបនេះ… មនុស្សសម័យអេដូមានប្រាក់ច្រើនជាងសម័យតូក្យូទៅទៀត។
Kengo Abe