ហេតុអ្វីបានជាសាម៉ូរ៉ៃជប៉ុននិយមស្ទីលម៉ូដសក់ចម្លែកដូច្នេះ?
តើអ្នកធ្លាប់ឆ្ងល់ទេថាសាមូរ៉ៃជប៉ុនមើលទៅក្លាហ៊ាន ប៉ុន្តែហេតុអ្វីបានជានិយមស្ទីលម៉ូដសក់ចម្លែកបែបនេះ?
សង្ឃឹមថាខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍ដូចនេះ តើធ្វើយ៉ាងណាកាត់ស្ទីលម៉ូដសក់ដូច្នេះ?
រូបភាព https://twitter.com/hashtag/チョンマゲ
ប្រហែលគ្មាននរណាម្នាក់ចង់ទុកស្ទីលម៉ូដសក់នេះទេ ក្នុងប្រវត្ដិសាស្ដ្រពិភពលោកតាមពិតមានស្ទីលម៉ូដសក់ប្លែកៗជាច្រើនដូចជាស្ទីលម៉ូដសក់ Chonmage នេះឯង។ សាមូរ៉ៃរើសយកស្ទីលម៉ូដសក់នេះដោយស្ម័គ្រចិត្ត មិនមែនដោយការបង្ខំនោះទេ។
នៅពេលប្រយុទ្ធសាមូរ៉ៃតែងពាក់មួកដែកដើម្បីការពារក្បាល ប៉ុន្តែនៅរដូវក្តៅពិតជាស្អុះស្អាប់ណាស់។ មិនត្រឹមតែប៉ុណ្ណឹងនៅពេលត្រូវកម្តៅព្រះអាទិត្យធ្វើឲ្យសីតុណ្ហភាពក្នុងមួកក្តៅខ្លាំង ដូច្នេះសាមូរ៉ៃត្រូវកោរសក់ផ្នែកខាងលើក្បាល។
មិនដូចជាស្ថានភាពយុវជនជប៉ុនទំពែកក្បាលដោយសារបញ្ហាមិនដុះសក់នោះទេ ប្រជាជនជប៉ុនពីបុរាណស្ម័គ្រចិត្តកោរសក់។ ចំពោះសក់ផ្នែកខាងក្រោយ ហេតុអ្វីមនុស្សសម័យមុនទុកម៉ូដសក់ដូច្នោះ? ប្រហែលជាមាននរណាម្នាក់ធ្លាប់ចងសក់ខ្ពស់ ហើយគិតថាសង្ហាដូច្នេះក៏ពេញនិយមទៅ។ ការយល់ឃើញរបស់មនុស្សសម័យនេះប្រហែលមិនសង្ហាទេ។
តាំងពីពេលនោះឲ្យតែនិយាយពីសាមូរ៉ៃយើងតែងនឹកឃើញស្ទីលម៉ូដសក់ Chonmage នេះ។ ម្យ៉ាងកន្លែងដែលកោរសក់ដុះរាល់ថ្ងៃ ដូច្នេះសាមូរ៉ៃត្រូវកោរជាប្រចាំ ក្រៅពីនេះសាមូរ៉ៃត្រូវកោរពុកមាត់ដើម្បីបង្ហាញពីឋានៈខ្ពង់ខ្ពស់។ មានន័យថាសាមូរ៉ៃដែលកោរសក់មិនកោរពុកមាត់មិនបង្ហាញថាជាបុរសក្លាហ៊ានឡើយ។
យ៉ាងណាមិញ នៅសម័យកាលនីមួយៗគេនិយមម៉ូដសក់ Chonmage ខុសគ្នា។
រូបភាព https://rekijin.com/?p=13093
តើអ្នកដឹងអំពីភាពខុសគ្នាទេ? ខ្ញុំក៏មិនដឹងដែរ គ្រាន់តែដឹងថាគ្រប់ស្ទីលទាំងអស់សុទ្ធតែចម្លែក ហើយបើជាខ្ញុំច្បាស់ជាមិនទុកសក់បែបនេះទេ។ ស្ទីលនេះមិនត្រឹមតែពេញនិយមចំពោះសាម៉ូរ៉ៃប៉ុណ្ណោះ ថែមទាំងទទួលបានការពេញចិត្តពីអ្នកស្រុកផងដែរ។ ទោះបីខ្ញុំមិនចូលចិត្ត ប៉ុន្តែប្រសិនបើអាកាសធាតុក្តៅពេកនេះប្រហែលជាស្ទីលម៉ូដសក់ដ៏ល្អបំផុត។
Kengo Abe