សេវាកម្មដឹកជញ្ជូនជ្រោះទឹកក្តៅធម្មជាតិ Onsen ដល់កន្លែង
ដោយសារបញ្ហាជំងឺកូវីដ-១៩ រាតត្បាត នៅជប៉ុនភោជនីយដ្ឋានបែងចែកជាពីរផ្លូវ។ ភោជនីយដ្ឋានមួយចំនួនបិទទ្វារឬកាត់បន្ថយបុគ្គលិក និងខ្លះទៀតប្តូរទៅដឹកជញ្ជូនដល់ផ្ទះ។
បច្ចុប្បន្នសេវាកម្មដឹកជញ្ជូននៅប្រទេសកម្ពុជាកំពុងកើនឡើង ហើយចំណែកសេវាកម្មដឹកជញ្ជូននៅជប៉ុនក៏កើនឡើងច្រើន ការចែកចាយផលិតផលមានលក្ខណៈខុសគ្នា។ ឧទាហរណ៍ដឹកជញ្ជូនវ៉ែនតា។
រូបភាព https://gurasan.co.jp/user_data/aboutus.php
ហាងវ៉ែនតាទៅពិនិត្យស្ថានភាពភ្នែករបស់អ្នកដោយឥតគិតថ្លៃក្នុងរយៈចម្ងាយ ៥ គីឡូម៉ែត្រ បន្ទាប់មកដឹកជញ្ជូនវ៉ែនតាដល់កន្លែង។ ខ្ញុំគិតថាសេវាកម្មឈានដល់កម្រិតដូចនេះពិសេសពេកហើយ ប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយអំពីសេវាកម្មដែលកំពូលជាងនេះទៅទៀត។
សេវាកម្មដឹកជញ្ជូន Onsen (ជ្រោះទឹកក្តៅ) ដល់ផ្ទះរបស់អ្នក។
រូបភាព https://www.hgp.co.jp/hakone/plan/dayuse/
ប្រហែលគ្រាន់តែដឹកជញ្ជូនរ៉ែជ្រោះទឹកក្តៅតែប៉ុណ្ណោះ ទេពួកគេពិតជាដឹកជញ្ជូន Onsen ទៅដល់ផ្ទះរបស់អ្នក។
រូបភាព https://sotokoto-online.jp/3442
យោងតាមខិត្តប័ណ្ណការដឹកជញ្ជូនក្នុងរយៈចម្ងាយ ១០ គីឡូម៉ែត្រចំណាយ ២០០០ យ៉េន ហើយប្រសិនបើឆ្ងាយជាងនេះត្រូវបន្ថែមថ្លៃដឹកជញ្ជូន។ នៅពេលអ្នកបញ្ជាទិញទឹកក្តៅធម្មជាតិ គេដឹកជញ្ជូនដោយឡានដឹកទំនិញ បន្ទាប់មកបង្ហូរចូលក្នុងអាងងូតទឹក។
ដោយវិធីនេះទឹកក្តៅធម្មជាតិអាចហូរចូលក្នុងផ្ទះរបស់អ្នក ទឹកមានក្លិនពិសេសរបស់ Onsen និងសីតុណ្ហភាព ៤៧ អង្សា។ គេមិនកម្តៅទឹកបន្ថែមទេ ប៉ុន្តែដឹកជញ្ជូនដោយកម្តៅធម្មជាតិ។
របៀបដឹកជញ្ជូនបង្ហូរបរិមាណទឹកចូលទៅក្នុងអាងងូតទឹក បន្ទាប់មកដាក់នៅលើប៉ុងបន្ថយកម្តៅ។ ជាក់ស្តែងពីម៉ោង ១ ឬរហូតដល់ម៉ោង ៩ យប់សីតុណ្ហភាពនៅតែ ៤២ អង្សា ដូច្នេះអ្នកមិនចាំបាច់កម្តៅហើយអាចងូតបានភ្លាមៗ។
ទោះបីជាអ្នកមិនអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដូចនៅ Onsen ប៉ុន្តែអាចត្រាំទឹកក្តៅធម្មជាតិក្នុងតម្លៃសមរម្យ។
ប្រទេសជប៉ុនត្រជាក់ខ្លាំងនារដូវរងា ប៉ុន្តែបើបានត្រាំទឹកក្តៅជនជាតិជប៉ុនអាចបំបាត់ការថប់បារម្ភ រក្សារាងកាយ និងស្មារតីល្អបំផុត។
ព្រោះតែជំងឺកូវីដ-១៩ វិស័យជាច្រើនត្រូវសម្របខ្លួនដើម្បីបន្តអាជីវកម្ម។
Kengo Abe