មនុស្សយន្ត Gundam សម្ពោធនៅកំពង់ផែយូកូហាម៉ាជិតទីក្រុងតូក្យូ
នៅក្នុងខ្សែភាពយន្តគំនូរជីវចលរឿង “Mobile Suit Gundam” (ឈ្មោះដើម “Kidou Senshi Gundam”) ដែលចាក់ផ្សាយដំបូងនៅឆ្នាំ ១៩៧៩ ។
ថ្មីៗនេះមនុស្សយន្ត Gundam បានបង្ហាញខ្លួនលើបណ្តាញផ្សព្វផ្សាយនៅកំពង់ផែយូកូហាម៉ាជិតទីក្រុងតូក្យូ។
រូបភាព hypebeast
មនុស្សយន្ត Gundam មានទំហំប៉ុនគំរូដើមកម្ពស់ ១៨ ម៉ែត្រ និងទម្ងន់ ២៥ តោន ផ្គុំចេញពីបំណែកចំនួន ២០០ ដែលធ្វើពីដែកថែប និងប្លាស្ទិចជាតិសរសៃកាបោន។ មនុស្សយន្តអាចធ្វើចលនារាងកាយទាំង ៣៤ កន្លែងផ្សេងៗគ្នា។ ឧទាហរណ៍អាចដើរ ធ្វើចលនាម្រាមដៃឬដៃ -ល- ។
យើងអាចឈរនៅបន្ទប់បញ្ជាខាងក្នុងមនុស្សយន្ត ដើម្បីបញ្ជាមនុស្សយន្តធ្វើត្រាប់តាមដោយមើលរូបភាពក្នុងកាមេរ៉ា។
មនុស្សយន្តត្រូវបានដាក់តាំងជាសាធារណៈពីថ្ងៃទី ១៩ ខែធ្នូឆ្នាំនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២ ។ នេះជាផ្នែកមួយនៃគម្រោងដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីរំលឹកខួបលើកទី ៤០ នៃការចាក់បញ្ជាំងខ្សែភាពយន្តនេះ។
តាមការគ្រោងទុកពិធីបោកសម្ភោធធ្វើឡើងក្នុងខែតុលាឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារដោយសារបញ្ហាជំងឺកូវីដ-១៩ ។
Japo Cambodia