របបអាហារ និងសម្ពាធការងាររបស់ស្ត្រីពេស្យានៅសម័យអេដូ

កាលពីមុន Yoshiwara គឺជា Red-light district ចាស់នៃទីក្រុងអេដូ កន្លែង​កំសាន្ត​ដែល​ពេញ​និយម​​សម្រាប់​បុរសអភិជន។ នៅទីនោះស្រ្តីពេស្យាប្រកួតប្រជែងគ្នាដណ្តើមភ្ញៀវ។

ក្នុងប្រព័ន្ធផ្សព្វផ្សាយជប៉ុន សម័យអេដូមានភាពរ៉ូមែនទិកដែលចន្លោះពីឆ្នាំ ១៦១៥ ដល់ឆ្នាំ ១៨៦៨ សង្កត់ក្រោមសង្គ្រាមស៊ីវិលបង្ហូរឈាម ឧស្សាហូបនីយកម្ម និងការពង្រីកទឹកដីដែល​អូស​ទាញ​ជប៉ុនឲ្យ​មានជម្លោះ​អន្តរ​ជាតិ​មុននឹង​ចាញ់​ក្នុងសង្គ្រាមលោកលើកទី ២ ។

ហេតុដូច្នេះនៅក្នុងគំនិតរបស់មនុស្សជាច្រើនសម័យកាលអេដូមានសន្តិភាព ទាំងគ្មានជម្លោះផ្ទៃក្នុង និងដាច់ឆ្ងាយពីពិភពដ៏ធំធេងហើយស្មុគស្មាញនេះ។ សូម្បីតែ Red-light district ដែលគេសរសេរនៅក្នុងរឿងប្រលោមលោក Manga និងខ្សែភាពយន្តក៏និយាយពីស្រ្តីពេស្យាមានសម្រស់ស្រស់ស្អាត វៃឆ្លាត​ និងមានទេពកោសល្យ​ផងដែរ។

រូបភាព https://soranews24.com/2020/12/01/the-depressing-diet-of-a-tokyo-prostitute-during-japans-edo-period/

ប៉ុន្តែជាក់ស្តែងមិនមែនស្រស់ស្អាតដូចការស្រមៃនោះទេ ក្នុងការដកស្រង់ឯកសារ Umemoto អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត Yuriko Yokoyama បានកត់ត្រាអំពីរបបអាហាររបស់ស្រី្តពេស្យាតំបន់ Yoshiwara ក្នុងឆ្នាំ ១៨៥០ អាចនិយាយបានថា ស្រ្តី​ទាំង​នោះ​រស់នៅយ៉ាងពិបាកដើម្បី​ដណ្តើម​ភ្ញៀវ។

តារាងនេះត្រូវបានបង្ហាញជាផ្នែកមួយនៃការតាំងពិព័រណ៍ស្តីពីវិសមភាពយេនឌ័រក្នុងប្រវត្តិសាស្រ្តជប៉ុន ដែលបង្ហោះដោយអ្នកប្រើ Twitter @kusikurage ។

ក្នុងតារាងកត់ត្រាដោយស្រ្តីទាំងនោះសរសេរអំពីរបបអាហាររពេលព្រឹក និងពេលល្ងាចរបស់នាងក្នុងកំណត់ហេតុប្រចាំថ្ងៃចាប់ពីថ្ងៃទី ៧ ខែមីនាដល់ថ្ងៃទី ៦ ខែមេសាដូចខាងក្រោម៖

ព្រឹកថ្ងៃទី ៧ ខែមីនា៖ ជ្រក់ និង ochazuke (បាយលាយតែបៃតង)

ពេលយប់៖ បបរខាប់ជាមួយក្បាលត្រីសាម៉ុង

ព្រឹកថ្ងៃទី ៨ ខែមីនា៖ បាយផ្សិត និងជ្រក់

ពេលយប់៖ មិនបរិភោគ

ព្រឹកថ្ងៃទី ៩ ខែមីនា៖ បបរខាប់បន្លែបៃតង

ពេលយប់៖ ជ្រក់ និង ochazuke

ព្រឹកថ្ងៃទី ១០ ខែមីនា៖ មិនបានកត់ត្រា

ពេលយប់៖ មិនបានកត់ត្រា

ព្រឹកថ្ងៃទី ១១ ខែមីនា៖ ជ្រក់ និង ochazuke

ពេលយប់៖ ខ្យងចំហុយ

ព្រឹកថ្ងៃទី ១២ ខែមីនា៖ ជ្រក់ និង ochazuke

ពេលយប់៖ ជ្រក់ស្អុយ និង ochazuke

ព្រឹកថ្ងៃទី ១៣ ខែមីនា៖ បបរខាប់

ពេលយប់៖ ឬបន្លែ celery អាំងជាមួយ mitsuba

ព្រឹកថ្ងៃទី ១៤ ខែមីនា៖ បបរខាប់

ពេលយប់៖ មិនបរិភោគ

ព្រឹកថ្ងៃទី ១៥ ខែមីនា៖ មិនបរិភោគ

ពេលយប់៖ មិនបរិភោគ

យើងត្រូវកត់សម្គាល់នៅឆ្នាំ ១៨៥០ របបអាហាររបស់ជប៉ុនរួមបញ្ចូលទាំងបាយ និងជ្រក់។ ប្រភេទ​សាច់​ដូចជា (សាច់គោ សាច់ជ្រូក និងសាច់មាន់) មិនពេញនិយមក្នុងអំឡុងពេលនោះ ឬសម័យកាលមុនៗទេ។ ដូច្នេះបើប្រៀបនឹងរបបអាហារសព្វថ្ងៃ សូម្បីតែអាហាររបស់ប្រជាជនវណ្ណៈខ្ពស់នាសម័យអេដូក៏សាមញ្ញណាស់ដែរ។ ពាក្យថា “បាយ​តែ” ដែល​បាន​រៀបរាប់ខាងលើគឺជាការផ្តល់ជូនពិសេស ដោយសារនៅសម័យនោះចម្អិនបាយមិនលឿនដូចសព្វថ្ងៃនេះទេ ផ្ទុយទៅវិញពួក​គេ​បរិភោគបបរខាប់ បបររាវ ឬ Ochazuke ។

បើផ្អែកទៅលើតារាងនេះភាគច្រើនស្ត្រីមិនបរិភោគអ្វីទាំងអស់ ចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ១៧ ខែមីនានាងបរិភោគអាហារតែមួយពេលប៉ុណ្ណោះ។ ពេលខ្លះរំលងមិនបរិភោគព្រោះដេកភ្លេចខ្លួនប្រហែលមកពីនឿហត់ពេក។ ក្រៅពីនេះ ជ្រក់ស្អុយត្រូវបានគេលើកឡើងច្រើន ម្យ៉ាងក្បាលត្រីសាម៉ុងក៏មិនសូវមានជីវជាតិដែរ។

អ្នកប្រើគណនី Twitter @kusikurage បានឲ្យ​ដឹងថា អាយុជាមធ្យមរបស់ស្រីពេស្យាក្នុងអំឡុង​សម័យអេដូត្រឹម ២០ ឆ្នាំប៉ុណ្ណោះ (ទោះបីអាយុជាមធ្យមរបស់មនុស្សសម័យមុនទាបជាងសព្វ​ថ្ងៃ ប៉ុន្តែតួលេខ ២០ ឆ្នាំពិតជាខ្លីណាស់) ។ ទាំងនេះមិន​មែន​មាន​ន័យថាស្រ្តីទាំងអស់ក្នុងផ្ទះ​បន​ស្លាប់ដោយសារឃ្លាននោះទេ ប៉ុន្តែព្រោះតែរបបអាហារគ្មានសារធាតុចិញ្ចឹម​គ្រប់គ្រាន់ ប៉ះពាល់​សុខភាព និងសម្ពាធការងារច្រើន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: