ស្លាកសញ្ញាដែលបង្ហាញថានរណាម្នាក់ត្រូវការជំនួយពីអ្នកដទៃ

ជាទូទៅនៅលើឡានក្រុងឬរថភ្លើង មនុស្សចាស់ឬស្រ្តីមានផ្ទៃពោះយួរឥវ៉ាន់ធ្ងន់គួរតែទទួលបានជំនួយពីមនុស្សនៅជុំវិញ។ នៅក្នុងសង្គមជនពិការមួយចំនួនមិនអាចមើលដឹងដោយភ្នែកទទេឡើយ ដូច្នេះធ្វើយ៉ាងណាដឹងថាពួកគេត្រូវការជំនួយ? អ្នកទាំងនោះផ្ទាល់ក៏មានអារម្មណ៍ខ្មាស់​អៀន​ពេលសុំជំនួយពីអ្នកដទៃដែរ។ ដើម្បីដោះស្រាយបញ្ហាខាងលើមានជំនួយជួយបញ្ចេញមតិដោយ​មិន​ចាំ​បាច់និយាយ។

រូបភាព https://betsukai.jp/kurashi/fukushi/syogai_fukushi/help_mark/

ស្លាកសញ្ញាដែលត្រូវបានរចនាមានពណ៌ក្រហមពាក់លើកឬព្យួរលើកាបូប។ ប្រសិនបើអ្នកឃើញនរណាម្នាក់មានស្លាកសញ្ញាដូចនេះ អ្នកត្រូវយកចិត្តទុកដាក់ព្រោះវាជាសញ្ញាមួយដែលបង្ហាញថាពួក​គេកំពុងមានបញ្ហា។ នៅផ្នែកខាងក្រោយស្លាកមានព័ត៌មានទំនាក់ទំនង និងស្ថានភាពសុខ​ភាព។

ក្រៅពីនេះនៅមានស្លាក និងនិមិត្តសញ្ញាជាច្រើនប្រភេទដែលមានមុខងារស្រដៀងគ្នា។ ឧទាហរណ៍​នេះ​ជាស្លាកសញ្ញាសម្រាប់ស្ត្រីមានផ្ទៃពោះ។

រូបភាព http://takumigallery.blog33.fc2.com/blog-entry-400.html

មើលទៅគួរឱ្យស្រលាញ់ណាស់!

ស្រ្តីដែលកំពុងមានផ្ទៃពោះទោះបីពោះមើលទៅមិនទាន់ធំតែការផ្លាស់ប្តូរនៅក្នុងខ្លួនអាចធ្វើឱ្យពួក​គេអស់កម្លាំង។ ដូច្នេះទោះបីមើលមិនដឹងថាជាស្រ្តីមានផ្ទៃពោះ ក៏ប៉ុន្តែពឹងទៅលើស្លាកសញ្ញាមនុស្សនៅជុំវិញនឹងយកចិត្តទុកដាក់បន្ថែមទៀត។

នេះជាស្លាកសញ្ញាសម្គាល់ស្រ្តីមានផ្ទៃពោះកូនភ្លោះ។

ក្រៅពីនេះមានស្លាកសញ្ញាពណ៌បៃតងមានន័យថាអ្នកពាក់ត្រូវការជំនួយ។ ស្លាកសញ្ញាជំនួសដោយពាក្យ “ប្រសិនបើអ្នកមានបញ្ហា សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីខ្ញុំ” ។

រូបភាព https://twitter.com/kyokadeokyo/status/1179237670410752000

ជាការប្រសើរបើយើងអាចនិយាយជាមួយគ្នា ដូច្នេះមិនពិបាកក្នុងការសុំជំនួយ ប៉ុន្តែក្នុងស្ថាន​ភាព​ដែលទំនាក់ទំនងរវាងមនុស្ស និងមនុស្សចុះខ្សោយ ជាពិសេសនៅទីក្រុងវត្តមាននៃស្លាកសញ្ញាទាំងនេះពិតជាសំខាន់ណាស់។

មនុស្សច្រើនកុះករប្រជ្រៀតគ្នារស់នៅក្នុងទីក្រុង សម្ពាធការងារខ្ពស់ រថភ្លើងមនុស្សពេញ និង​អំពើឆបោកកើតឡើងគ្រប់ពេល។ កត្តាទាំងអស់នេះធ្វើឱ្យស្មារតីរបស់មនុស្សចុះខ្សោយ ពួកគេលែងមានជំនឿលើសេចក្តីសប្បុរស និងសេចក្តីសុចរិត។

ខ្ញុំយល់ថាមនុស្សគ្រប់គ្នាធុញទ្រាន់នឹងទៅធ្វើការ បន្ទាប់ពីជំងឺកូវីដ-១៩ រាតត្បាត ការផ្លាស់ប្តូរបែបបទការងារប៉ះពាល់ដល់ជីវិត និងទំនាក់ទំនងរបស់មនុស្សយ៉ាងណា។ តើវានឹងផ្តល់ភាពងាយ​ស្រួលដល់យើងក្នុងការយល់ចិត្តគ្នាឬកាន់តែឃ្លាតឆ្ងាយពីគ្នា។

យើងទាំងអស់គ្នាតែងជួបការលំបាក ចូរគិតថាប្រសិនបើអ្នកអាចជួយអ្នកដទៃ ថ្ងៃណាមួយពេល​​អ្នក​ត្រូវការជំនួយនឹងមានអ្នកជួយអ្នក។

ខ្ញុំមានអារម្មណ៍ថាប្រជាជនកម្ពុជាមានស្មារតីជួយគ្នាទៅវិញទៅមកច្រើនជាងប្រជាជនជប៉ុន ដូច្នេះ​អ្នក​មិនត្រូវការស្លាកសញ្ញាបង្ហាញពីតម្រូវការជំនួយទេ។

សូមរក្សាស្មារតីនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: