ប្រទះឃើញស្រោមអនាម័យតាំងពី ១២០ ឆ្នាំមុនទាំងឈ្មោះ និង​ការ​រចនាពិតជាចម្លែក

នៅពេលដែលសម័យកាលផ្លាស់ប្តូរ ផលិតផលកាន់តែមានគុណភាពល្អតម្លៃសមរម្យ ដូច្នេះមាន​ន័យ​ថា​ផលិត​ផល​ដែលហួសសម័យលែងមានប្រជាប្រិយភាព។

ទោះជាយ៉ាងណាផលិតផលដែលសម្គាល់ការរកឃើញថ្មីឬរក្សាទុករយៈពេលយូរត្រូវគេចាត់ទុកជាវត្ថុ​ដែលមានតម្លៃ។

ប្រទេសជប៉ុនគឺជាក្រុមហ៊ុនឈានមុខគេក្នុងចំណោមក្រុមហ៊ុនផលិតស្រោមអនាម័យដែលមានគុណភាពខ្ពស់។ ស្រោមអនាម័យជប៉ុនផលិតឡើងមានលក្ខណៈស្តើង ប្រើបានយូរ ហើយមានភាពងាយស្រួល។ ជនជាតិ​បានធ្វើការស្រាវជ្រាវផលិតផលនេះ ហើយកែប្រែស្រោមអនាម័យទៅជាផលិត​ទទួលការចាប់អារម្មណ៍បំផុតនៅជប៉ុន។

តើអ្នកដឹងថាផលិតផលស្រោមអនាម័យលេចមុខដំបូងនៅជប៉ុនពេលណាទេ? ថ្មីៗនេះជនជាតិជប៉ុនបានរកឃើញស្រោមអនាម័យដំបូងកាលពី ១២០ ឆ្នាំមុន។

រូបភាព https://nlab.itmedia.co.jp/nl/articles/2011/17/news100.html

ពេលនោះគេដាក់លក់ស្រោមអនាម័យដោយប្រើឈ្មោះថា Yamato Koromo ។ ពាក្យ Yamato (大和) គឺជាពាក្យសំដៅលើជប៉ុន រីឯពាក្យ Koromo (衣) មានន័យថាសម្លៀកបំពាក់។ ការរចនាស្រោម​អនាម័យបែបនេះពិតជាល្អណាស់ ប៉ុន្តែវាគ្រាន់តែជាការវេចខ្ចប់ប៉ុណ្ណោះ។

នៅខាងក្នុងផលិតផលមិនត្រូវបានវេចខ្ចប់ដោយឡែកដូចសព្វថ្ងៃនោះទេ មើលទៅស្រោមអនាម័យ​ងាយ​នឹងស្ងួតហើយរឹង។

កាលសម័យនោះរោគស្វាយ (ឆ្លងតាមរយៈការរួមភេទ) ដូច្នេះផលិតផល Yamato Koromo ដាក់លក់ដូចជាវិធានការបង្ការ។ ហើយគេក៏បានរកឃើញកាសែតផ្សព្វផ្សាយផលិតផលនាសម័យនោះផងដែរ។

ដោយសារការប្រើពាក្យបុរាណ ដូច្នេះសូម្បីតែខ្ញុំជាជនជាតិជប៉ុនក៏ពិបាកនឹងយល់ខ្លឹមសារដែរ។ ផលិតផលដើមគឺ roedezak (ស្រោមអនាម័យ) នាំចូលពីប្រទេសបារាំង ការរចនាស្រដៀងនឹងស្បែកមនុស្ស មានន័យថាផលិតផលអាចពង្រីក និងបង្រួមតាមបែបធម្មជាតិ ងាយស្រួលប្រើ (ជាអត្តន័យនៅក្នុងកាសែត) ។

ផលិតផលនេះផលិតតាំងពីឆ្នាំ ១៨៩៦ ក្រុមហ៊ុនផលិតឈ្មោះ Morishita Jintan នៅតែដំណើររហូត​មក​ដល់សព្វថ្ងៃ។ សូម្បីតែបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏គ្រាន់តែដឹងរឿងនេះ គ្មាននរណាម្នាក់ឃើញវាដោយផ្ទាល់ភ្នែកទេ។

ប៉ុន្តែស្រោមអនាម័យចាស់បែរជាត្រូវបានរកឃើញនៅក្នុងផ្ទះរបស់អ្នកស្រុក ហើយត្រូវបានប្រគល់​ទៅ​អោយក្រុមហ៊ុន Morishita Jintan វិញ។

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលរហូតមកដល់ពេលនេះខ្ញុំនៅតែអាចមើលឃើញស្រោមអនាម័យចាស់​បែប​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: