អារម្មណ៍ត្រាំ Onsen ក្រោមផ្ទាំងទឹកកកនៅរដូវរងា
ក្រោមអាសធាតុត្រជាក់រហូតដល់ ២០ អង្សាសេ គ្មានអ្វីប្រសើរជាងត្រាំខ្លួនក្នុង Onsen នោះទេ។
ជនជាតិជប៉ុនចូលចិត្តងូតទឹកមិនថារដូវរងាក៏ដោយ ជាពិសេសនៅរដូវរងាពួកគេត្រាំខ្លួនក្នុងអាងទឹកក្តៅ Onsen ហើយគយគន់ទេសភាពសួនច្បារបែបរ៉ូមែនទិករបស់ជប៉ុន។
ពាក្យ Yukimiburo សំដៅលើសកម្មភាពត្រាំក្នុងទឹកក្តៅ និងគយគន់ទេសភាពជុំវិញ។
តើអ្នកធ្លាប់សាកអារម្មណ៍ត្រាំខ្លួនក្រោមផ្ទាំងទឹកកកដែរទេ?
រូបភាព https://prtimes.jp/main/html/rd/p/000000015.000044913.html
ផ្នែកផ្តល់សេវាកម្មធ្វើដំណើរកំសាន្ត Moving Inn បានចាប់ផ្តើមទទួលយកការកក់កន្លែងសម្រាប់កម្មវិធី Tokachi Avant ផ្គត់ផ្គង់សេវាត្រាំទឹកក្តៅខាងក្រៅនៅប្រជុំជន Obihiro កោះ Hokkaido (កន្លែងដែលត្រជាក់បំផុតនៅប្រទេសជប៉ុន) ។ ជាទូទៅអ្នកត្រាំខ្លួនក្នុងអាងទឹកក្តៅ ប៉ុន្តែថ្ងៃនេះខ្ញុំចង់ណែនាំការត្រាំខ្លួនក្រោមផ្ទាំងទឹកកក។
រូបភាព https://prtimes.jp/main/html/rd/p/000000015.000044913.html
តើអ្នកអាចស្រមៃមើលពីអារម្មណ៍ត្រជាក់ដល់កម្រិតណាដែរទេ? Moving Inn បានអោយដឹងថានៅពាក់កណ្តាលរដូវរងាតំបន់ជុំវិញអាកាសធាតុចុះត្រជាក់រហូតដល់ ២០ អង្សាសេ។
ត្រាំខ្លួនក្រោមផ្ទាំងទឹកកកគ្រាន់តែជាផ្នែកមួយនៃកញ្ចប់សេវាកម្មប៉ុណ្ណោះ ចំពោះសេវាកម្មបន្ទាប់អ្នកអាចកម្តៅខ្លួនក្នុងបន្ទប់សូណាចល័តនៅនឹងកន្លែង។
រូបភាព https://prtimes.jp/main/html/rd/p/000000015.000044913.html
ប្រសិនបើអ្នកឃើញថាចំហាយទឹកក្តៅពេក អ្នកអាចត្រឡប់ទៅត្រាំក្រោមផ្ទាំងទឹកកក ធ្វើដូចនេះតាមចង្វាក់បេះដូងរបស់អ្នក។
សេវាកម្មនីមួយៗមានរយៈពេល ១៥០ នាទីនៅថ្ងៃទី ២៦ និង ២៧ ខែធ្នូ ថ្ងៃទី ១៦, ១៧, ២៣, ២៤ ខែមករា និងថ្ងៃទី ៦, ៧, ២០, ២១ ខែកុម្ភៈ។ តាមការព្យាករណ៍ថ្ងៃដែលបានរៀបរាប់ខាងលើក្រោម ០ អង្សា។
ក្នុងមួយថ្ងៃមានពីរផ្នែក ផ្នែកទី ១ ចាប់ពីម៉ោង ១១ ព្រឹក និងផ្នែកទី ២ ចាប់ពីម៉ោង ២ រសៀល អតិបរមា ១២ នាក់ក្នុងម្តង។ អ្នកអាចកក់កន្លែងមុន។
តំណភ្ជាប់៖ https://prtimes.jp/main/html/rd/p/000000015.000044913.html
Sacchan