ការស្ទង់មតិរឿង Anime ដែលអ្នកគាំទ្រជប៉ុនមិនចង់ប្តូរទៅជាខ្សែភាពយន្តមនុស្សសម្តែង

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទីផ្សារភាពយន្តជប៉ុននិយមប្រភេទរឿង Live Action (ខ្សែភាពយន្តដែលមនុស្សសម្តែង) មកពីភាពយន្តគំនូរជីវចល Anime ល្បីៗ។ ខ្សែភាពយន្តមួយចំនួនប្តូរជាមនុស្សសម្តែងទទួលបានជោគជ័យ ប៉ុន្តែមួយចំនួនទៀតមិនទទួលបានជោគជ័យទេ។

ថ្មីៗនេះគេហទំព័រ Joshi Spa ដែលមានប្រជាប្រិយផ្តោតលើស្ត្រីជនជាតិជប៉ុន បានធ្វើការស្ទង់​មតិ​អ្នក​ទស្សនា​ប្រមាណ ២០០ នាក់អាយុពី ៣០-៤៩ ឆ្នាំ និយាយអំពីរឿង Anime ដែលពួកគេមិន​ចង់​​ប្តូរទៅ​ជា​មនុស្ស​សម្តែង។ 

ខ្សែភាពយន្ត Live Action “Attack on Titan” មកពី Anime ត្រូវគេចាត់ទុកជាបរាជ័យ

រូបភាព https://geekculture.co/the-best-and-worst-live-action-anime-movies-ever-made/

តោះចូរក្រឡេកមើលខ្សែភាពយន្តខាងក្រោម៖

1. Demon Slayer: Kimetsu no Yaiba: 43%

2. Tonari no Totoro: 30%

3. One Piece: 29%

4. Neon Genesis Evangelion: 27%

5. Sen to Chihiro no Kamikakushi (Spirited Away): 25.5%

6. Kaze no Tani no Nausicaä: 25%

6. Tenkuu no Shiro Laputa: 25%

8. Mononoke Hime: 24%

9. Ponyo: 21.5%

10. Crayon Shin-chan: 19%

11. Urusei Yatsura: 17%

12. Cardcaptor Sakura: 16%

13. Yu Yu Hakusho: 15%

14. Slam Dunk: 14%

15. Inuyasha: 12%

16. Natsume Yūjinchō : 11.5%

17. Code Geass: 10.5%

18. Mr. Osomatsu: 9.5%

18. Naruto: 9.5%

20. Kuroko no Basket: 9%

20. HUNTER × HUNTER: 9%

ខ្សែភាពយន្តដែលទទួលការវាយតម្លៃភាគច្រើនជារឿងរបស់ Ghibli ។ បន្ទាប់ពីភាពយន្ត Anime ទទួលបានជោគជ័យ មនុស្សភាគច្រើនមិនរំពឹងថាខ្សែភាពយន្តដែលមនុស្សសម្តែងទទួលបានជោគ​ជ័យលើសនឹងនោះទេ។

ក្រៅពីនេះការផលិត Live Action ខុសពីការបំលែង Manga ទៅជា Anime ទាំងរូបភាព បច្ចេក​ទេស និងចំណាប់អារម្មណ៍ចំពោះតួអង្គមានការផ្លាស់ប្តូរ។ ចំណែកពិភព Anime ដែលបានរៀប​រាប់​ខាងលើភាគច្រើនជាការស្រមើស្រមៃ ពិតជាពិបាកចំពោះខ្សែភាពយន្តដែល​មនុស្សសម្តែងអាចនាំមកនូវបរិយាកាសដូចជា Anime ណាស់។

ផ្ទុយទៅវិញភាពយន្ត Rurouni Kenshin ត្រូវបានគេចាត់ទុកជាប្រភេទខ្សែភាពយន្តដែលមនុស្សសម្តែងល្អបំផុត។

រូបភាព https://geekculture.co/the-best-and-worst-live-action-anime-movies-ever-made/

តាមគំនិតរបស់អ្នកតើ Anime / Manga មួយណាដែលអ្នកមិនរំពឹងថានឹងមាន Live Action Version?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: