ក្រដាសប្រាក់ក្លែងក្លាយ ១០០០ យ៉េនត្រូវគេរកឃើញនៅស្ថានីយ៍ប្រេងឥន្ធនៈជប៉ុន

នៅទីក្រុង Shimonoseki ខេត្ត Yamaguchi គេរកឃើញក្រដាសប្រាក់ ១០០០ យ៉េនក្លែងក្លាយនៅស្ថានីយ៍​ប្រេង​ឥន្ធនៈ។

រូបភាព https://mainichi.jp/

យោងតាមព័ត៌មានពីស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង Shimonoseki ខេត្ត Yamaguchi វេលាម៉ោង​ប្រហែល ១២ៈ២០ នាទីថ្ងៃត្រង់ទី ២៤ ខែវិច្ឆិកា បុរសម្នាក់ចាក់សាំងសរុបចំនួន ៣០០០ យ៉េន ដែល​​ក្នុងនោះមានក្រដាសប្រាក់ក្លែងក្លាយ ១០០០ យ៉េន។

នៅពេលគាត់ប្រគល់ទៅអោយបុគ្គលិកគាត់និយាយថា “ក្រដាស់ប្រាក់ដូចត្រូវគេឈ្លី ខ្ញុំទទួលបាន​វា​ពីហាងមួយ ប្រហែលរួញដោយ​សារ​បោកគក់” ។

បុគ្គលិកទទួលយកប្រាក់ក្លែងក្លាយបន្ទាប់ពីបានពិនិត្យក្រដាសប្រាក់មានរូបព្រិលៗ (សញ្ញា​បែង​ចែក​ប្រាក់​ពិត) ។

ទោះយ៉ាងណាស្ថាប័នហិរញ្ញវត្ថុបានចង្អុលបង្ហាញថានេះជាក្រដាសប្រាក់ក្លែងក្លាយ នៅពេលភាគីស្ថានីយ៍ប្រេងឥន្ធនៈទូទាត់ប្រាក់។ ក្រោយមកបញ្ជាក់ថាក្រដាសប្រាក់ ១០០០ យ៉េនក្លែងក្លាយមាន​ទំហំតូចជាងក្រដាសប្រាក់ ១០០០ យ៉េនធម្មតា ហើយមិនមានលេខ Seri និងត្រាទេ។ ស្ថានីយ៍​ប្រេងឥន្ធនៈសាកសួរយោបល់ និងប្រគល់ក្រដាសប្រាក់នេះទៅប៉ុស្តិ៍ប៉ូលីសខេត្ត Yamaguchi ។

ប៉ូលីសខេត្ត Yamaguchi អោយដឹងថាក្រដាសប្រាក់ត្រូវបានក្លែងបន្លំយ៉ាងប្រុងប្រយ័ត្ន។ ពួកគេកំពុងស៊ើបអង្កេតបណ្តាញចែកចាយរបស់វា និងព័ត៌មានផ្សេងទៀត។

នៅ Shimonoseki ស្ថានភាពស្រដៀងគ្នាផ្សេងទៀតបានកើតឡើង បុរស និងស្រ្តីម្នាក់ប៉ុនប៉ងប្រើ​ក្រដាសប្រាក់ ១ ម៉ឺនយ៉េន ដោយគ្មានលេខ Seri នៅហាងលក់រាយប្រហែលមួយខែមុន។ តាមព័ត៌មានដែលហាងផ្គត់ផ្គង់ នៅពេលបុគ្គលិកមានការសង្ស័យប្រាក់ក្លែង​ក្លាយ ហើយបដិសេធមិន​ទទួលយក អតិថិជនប្តូរទៅជាក្រដាសប្រាក់ ១ ម៉ឺនយ៉េនពិត បន្ទាប់មកនិយាយថា “ប្រហែលវាចាស់ពេក” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: