អនុសាសន៍សម្រាប់អ្នកដែលពិតជាចូលចិត្តសិក្សាទៅលើវប្បធម៌ និងស្មារតីរបស់ប្រទេសជប៉ុន

ភាសាជប៉ុនពិបាកណាស់

ខ្ញុំពិតជាមិនយល់អ្វីដែលជនជាតិជប៉ុនកំពុងគិតនោះទេ។

ទាំងនេះជាបញ្ហាទូទៅដែលជនបរទេសពេលស្វែងយល់អំពីប្រទេសជប៉ុនតែងជួបប្រទះ។

ទោះបីមនុស្សមួយចំនួនទៅរស់នៅប្រទេសជប៉ុន រៀនភាសាជប៉ុន ហើយនិយាយភាសាជប៉ុនយ៉ាង​ស្ទាតជំនាញ ប៉ុន្តែនៅពេលដែលពួកគេរៀនកាន់តែច្រើន ពួកគេកាន់តែមានអារម្មណ៍មិនយល់ចំពោះប្រជាជន និងវប្បធម៌របស់ប្រទេសជប៉ុន។

បញ្ហាខាងលើមិនត្រឹម​តែកើតឡើងចំពោះជនបរទេសប៉ុណ្ណោះទេ សូម្បីតែយុវជនជប៉ុនសព្វថ្ងៃក៏មិនយល់ច្បាស់អំពីវប្បធម៌ និងស្មារតីរបស់ជប៉ុន។ នេះក៏ជាបញ្ហាមួយក្នុងកំណែទម្រង់ការអប់រំក្រោយសង្គ្រាមផងដែរ។

ដោយសារលទ្ធផលនៃកំណែទម្រង់អប់រំក្នុងនាមជាប្រទេសចាញ់កងកម្លាំងសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី ២ ហើយផ្តោតលើប្រទេសមហាអំណោចដូចជាសហរដ្ឋអាមេរិក ដូច្នេះមិនអាចស្នងស្មារតី និងវប្បធម៌របស់ប្រទេសជាតិ។

ដើម្បីជំនះស្ថានភាពនេះគម្រោងថ្មីត្រូវបានបង្កើតឡើងហៅថា Japan University មុខវិជ្ជាស្រាវជ្រាវអំពីជប៉ុន – ការសិក្សាទៅលើជប៉ុន។

នេះជាកន្លែងសម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវលម្អិតអំពីប្រទេសជប៉ុន។

ជំហានដំបូងមូលដ្ឋានគ្រឹះបង្កើតឡើងនៅលើគេហទំព័រ Facebook ផ្តោតលើមនុស្សដែលធ្វើការក្នុងវិស័យវប្បធម៌ និងសម្តែងសិល្បៈប្រពៃណីជប៉ុន អោយចូលរួមប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។

រូបភាព FACEBOOK

FACEBOOK

គម្រោង Japan University គ្រាន់តែជាផែនការបង្កើតនាពេលអនាគត ប៉ុន្តែ JAPO សង្ឃឹមថាអាចរួមគ្នាផ្សព្វផ្សាយវប្បធម៌ និងស្មារតីរបស់ជប៉ុនទៅកាន់ពិភពលោក។

យុវជនជាច្រើនស្រលាញ់ប្រទេសជប៉ុនតាមរយៈ Manga Anime ប៉ុន្តែប្រសិនបើអ្នកអាចយល់ច្បាស់អំពីវប្បធម៌នៃប្រទេសនេះ អ្នកអាចស្វែងយល់ពីទិដ្ឋភាពថ្មី និងប្លែកអំពី Manga ឬ Anime ដែលអ្នកចូលចិត្ត។

អ្នកនឹងមានឱកាសសិក្សាបន្ថែមអំពីប្រទេសបង្កើត Subculture (វប្បធម៌ក្រុម សំដៅទៅលើ Manga និង Anime) ដែលកំពុងពេញនិយមទូទាំងពិភពលោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: