បុរសជនជាតិជប៉ុនម្នាក់ត្រូវឃាត់ខ្លួនពីបទរក្សាទុកតុក្កតា Nezuko ក្លែងក្លាយ

យោងតាមស្ថានីយ៍ប៉ូលីស Yamaguchi Minami នៅទីក្រុង Yamaguchi បានអោយដឹងថាកាល​ពី​ថ្ងៃទី ២៦ ខែវិច្ឆិកាបុរសម្នាក់រស់​នៅ​ភាគខាងលិចប្រទេសជប៉ុនត្រូវចាប់ខ្លួនដោយសង្ស័យថារក្សាទុក​តុក្កតា​តួអង្គ Nezuko ក្លែងក្លាយចំនួន ១៥០០ ក្នុងគោលបំណងពាណិជ្ជកម្ម។

Nezuko គឺជាតួអង្គដ៏ល្បីក្នុងរឿងគំនូរជីវចល “Demon Slayer: Kimetsu no Yaiba (Kimetsu no Yaiba)” ។

រូបភាព https://newsbeezer.com/

នាយកដ្ឋានប៉ូលីសខេត្ត Yamaguchi Minami បានអោយដឹងថាលោក Shinichi Takemoto អាយុ ៤១ ឆ្នាំជាបុគ្គលិកការិយាល័យរស់នៅទីក្រុង Kasaoka ខេត្ត Okayama ត្រូវចោទប្រកាន់​ពី​បទ​រំលោភ​លើ​ពាណិជ្ជសញ្ញា និងច្បាប់រក្សាសិទ្ធិ។

នៅក្នុងរឿង Kimetsu no Yaiba តួអង្គ Nezuko គឺជាប្អូនស្រីរបស់តួឯក Tanjiro Kamado ។ ប៉ូលីស​សង្ស័យថាលោក Takemoto បានលក់តុក្កតាក្លែងក្លាយលើទំព័រដេញថ្លៃមួយកាលពីខែមេសា​ដល់ខែឧសភាដោយគ្មានការអនុញ្ញាតពី Shueisha Inc (ក្រុមហ៊ុនបោះពុម្ភ Manga) ឬ Aniplex. Inc (ក្រុមហ៊ុនផលិត Anime) ។

រូបភាព https://newsbeezer.com/malaysia/man-arrested-in-japan-with-1500-counterfeit-nezuko-characters-from-popular-demon-slayer-anime/

ជាក់ស្តែងបុគ្គលរូបនេះលក់តុក្កតាក្នុងតម្លៃ ៣៦០០ យ៉េនរួមទាំងថ្លៃដឹកជញ្ជូន ហើយក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញថាគាត់រក្សាទុកតួអង្គ Nezuko ក្លែងក្លាយចំនួន ១៥៣១ រូបមានទំហំ​តូចជាងបាតដៃ ហើយគ្រោងនឹងលក់នៅថ្ងៃទី ២៩ ខែតុលា។

ស្ថានីយ៍ប៉ូលីសផ្តើមស៊ើបអង្កេតភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអ្នកទិញនៅក្នុងទីក្រុង Yamaguchi ថាតុក្កតាផលិតគ្មានគុណភាព។ អាជ្ញាធរកំពុងស៊ើបអង្កេត ហេតុ​អ្វីបានជាលោក Takemoto អាចផលិតតុក្កតតាក្លែងក្លាយច្រើនដូចនេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: