ជឿដែរទេថាមីកំប៉ុងជប៉ុនមានផ្ទុក ៤០ កោដិបាក់តេរី Axit Lactic
ផលិតផលទទួលការចាប់អារម្មណ៍ដោយសារការវេចខ្ចប់។
រូបភាព https://soranews24.com/2020/11/27/instant-ramen-with-40-billion-lactic-acid-bacteria-on-sale-now/
បច្ចុប្បន្ននៅលើទីផ្សារមានលក់មីកំប៉ុងជាច្រើនប្រភេទ ហេតុនេះក្រុមហ៊ុនផលិតមីកំប៉ុងត្រូវប្រកួតប្រជែងគ្នាដើម្បីផលិតមីដែលមានតែមួយគត់។ សូម្បីតែ Cup Noodle ក៏ផលិតផលិតផលប្លែកផងដែរ។
រូបភាព https://soranews24.com/2020/11/27/instant-ramen-with-40-billion-lactic-acid-bacteria-on-sale-now/
ថ្មីៗនេះក្រុមហ៊ុន Meisei បានប្រកាសថាខ្លួននឹងផលិតមី Kimchi Ramen ដែលមានផ្ទុកបាក់តេរី Axit Lactic រហូតដល់ទៅ ៤0,000,000,000 (៤០ កោដិ) ។
កាលពីមុនផលិតផលដែលផ្ទុកអាស៊ីតឡាក់ទិកមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែចំពោះផលិតផលលើកនេះក្រុមហ៊ុន Meisei បានបង្កើនបរិមាណបាក់តេរីដែលមិនគួរអោយជឿលើការវេចខ្ចប់ផ្លូវការនាថ្ងៃទី ២៣ ខែវិច្ឆិកា។
ជំនួសដោយរកំណត់បរិមាណជាក្រាម ក្រុមហ៊ុនសម្រេចកំណត់បរិមាណដោយ “ម៉ូលេគុលរាប់ពាន់លាន” ទាំងនេះគ្រាន់តែជាវិធីសាស្រ្តរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
ទោះជាយ៉ាងណាជនបរទេសដែលមិនយល់ច្បាស់អំពីភាពទាក់ទាញនៃអាស៊ីតឡាក់ទិកនៅតែមានចម្ងល់នៅឡើយ។
បាក់តេរីឡាក់ទិកមានតួនាទីការពារការលូតលាស់នៃបាក់តេរីដែលបង្កគ្រោះថ្នាក់ដូចជា E. coli ក្នុងពោះវៀន និងធ្វើឱ្យមានតុល្យភាពរវាងបរិមាណបាក់តេរីក្នុងពោះវៀន។ ប្រភេទបាក់តេរីនេះមិនត្រឹមតែសម្រួលដំណើរការពោះវៀនប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយកូឡេស្តេរ៉ុល និងបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺមហារីកទៀតផង។ តួនាទីរបស់បាក់តេរីអាស៊ីតឡាក់ទិកជួយលុបបំបាត់ការចម្លងមេរោគ H. pylori ក្នុងក្រពះដែលកំពុងស្រាវជ្រាវ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព) ។
ស្តាប់មើលទៅពិតជាល្អណាស់ ប៉ុន្តែក៏មានចម្ងល់ដែរថាតើបាក់តេរីចំនួន ៤០ កោដិច្រើនពេកទេ? ព្រោះវាមានទំហំតូច។ ដើម្បីបកស្រាយចម្ងល់នេះក្រុមហ៊ុន Meisei បានសរសេរលើការវេចខ្ចប់មី Kimchi Ramen មានផ្ទុកបរិមាណអាស៊ីតឡាក់ទិកស្មើនឹង ៤០ កែវទឹកដោះគោជូរ។
រូបភាព https://soranews24.com/2020/11/27/instant-ramen-with-40-billion-lactic-acid-bacteria-on-sale-now/
ហាក់ដូចជារសជាតិមីមិនទាក់ទាញប៉ុន្មានទេ ប៉ុន្តែប្រសិនបើអ្នកដឹងថាមីកំប៉ុងមានផ្ទុកបាក់តេរីមានប្រយោជន៍ជាច្រើន តើអ្នកនឹងមានការភ្ញាក់ផ្អើលដែរទេ?
Sacchan