ប៉ូលីសរកឃើញប៊ិច Vape ប្រអប់ទឹកខ្មៅ និងកញ្ឆារាវ ០,៤៣៧ ក្រាមក្នុងហោប៉ៅបុរសជនជាតិជប៉ុនម្នាក់
រូបភាព https://www.tokyoreporter.com/
យោងតាមណ្តាញសារព័ត៌មាន Fuji News កាលពីខែមុនថ្ងៃទី ១១ ខែវិច្ឆិកាមានប៉ូលីសយ៉ាងតិច ១២ នាក់បានធ្វើការសាកសួរបុរសម្នាក់ដែលក្រោយមកត្រូវចោទប្រកាន់ពីបទផ្ទុកកញ្ឆានៅទីក្រុង Kitakyushu ។
នៅយប់ថ្ងៃទី ៦ ខែតុលាប៉ូលីសចាប់ខ្លួនបុគ្គលិកផ្នែកសេវាកម្ម និងយានជំនិះរបស់បុរសម្នាក់ឈ្មោះ Jinichi Murakami ដែលបន្ទាប់ពីត្រូវគេរកឃើញថាគាត់បើកបរខុសធម្មតានៅជិតស្ថានីយ៍ JR Ogura ។
ក្នុងអំឡុងពេលសួរចម្លើយជនជាប់ចោទ ប៉ូលីសរកឃើញប៊ិច Vape ប្រអប់ទឹកខ្មៅ និងកញ្ឆារាវ ០,៤៣៧ ក្រាមក្នុងហោប៉ៅរបស់ Murakami ។
រូបភាព https://www.tokyoreporter.com/
នៅក្នុងវីដេអូដែលថតបានលោក Murakami ពាក់មួកខ្មៅ និងអាវធំ។
លោក Murakami បានបដិសេធការចោទប្រកាន់នេះ បន្ទាប់ពីត្រូវឃាត់ខ្លួនកាលពីថ្ងៃអង្គារពីបទសង្ស័យរំលោភលើច្បាប់ត្រួតពិនិត្យកញ្ឆា។
ជនសង្ស័យបាននិយាយថា “ខ្ញុំមិនដឹងថាសារធាតុផ្សំនៃអង្គធាតុរាវមានផ្ទុកកញ្ឆាទេ” ។
ការប្រើប្រាស់បញ្ឆារយៈពេលយូរអាចប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត និងរាងកាយ ហើយថែមទាំងគ្រោះថ្នាក់ដល់ជីវិតផង។ សារធាតុនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងត្រូវបានហាមឃាត់ទូទាំងពិភពលោក ដូច្នេះកុំព្រោះតែកញ្ឆាធ្វើអោយប៉ះពាល់ជីវិត និងសុភមង្គលរបស់អ្នក។
AD