កម្មករសំណង់ម្នាក់ចាក់​សម្លាប់​អ្នក​ស្គាល់​គ្នា​រហូត​ដល់​ស្លាប់

សារព័ត៌មាន Kyodo News ចុះផ្សាយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ប៉ូលីសខេត្ត Miyazaki បានចាប់ខ្លួនកម្មករសំណង់ម្នាក់ពីបទចាក់សម្លាប់មនុស្សនៅទីក្រុង Miyazaki ។

នៅវេលាម៉ោង ១១ យប់ថ្ងៃអាទិត្យ អ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញមនុស្សម្នាក់ឈ្មោះ Otohiko Saito អាយុ ៤៧ ឆ្នាំ ដួលនៅ​លើ​ដង​ផ្លូវ និងហូរឈាមយ៉ាងខ្លាំងលើចិញ្ចើមផ្លូវក្បែរស្ថានីយ៍ JR Sadowara ។

រូបភាព https://www.tokyoreporter.com/

យោងតាមប៉ូលីស Miyazaki-Kita បានអោយដឹងថាជនរងគ្រោះឈ្មោះ Saitao ត្រូវគេចាក់ត្រង់ពោះ ហើយត្រូវបានបញ្ជាក់ថាស្លាប់នៅមន្ទីរពេទ្យប្រហែលម៉ោង ១២ៈ៣០ នាទីព្រឹកថ្ងៃច័ន្ទ។ ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលីសរកឃើញកាំបិទប្រឡាក់ឈាម និងកាំភ្លើងខ្លីនៅកន្លែងកើតហេតុ។

ប៉ូលីសសង្ស័យសក្ខីកម្មរបស់សាក្សីដែលស្គាល់ជនរងគ្រោះឈ្មោះ Yoshiharu Hisatsune ។ ហើយបន្ទាប់ពីត្រូវចាប់ខ្លួន​ពីបទសង្ស័យសម្លាប់មនុស្សលោ​ក Yoshiharu Hisatsune ទទួលសារភាពការចោទប្រកាន់នេះ។

មុនពេលកើតហេតុ Saito កំពុងផឹកស៊ីជាមួយអ្នកស្គាល់គ្នានៅបារក្បែរនោះ។ យូរៗម្ដងគេស្តាប់ឮ Saito ឈ្លោះប្រកែក​គ្នា​តាម​ទូរស័ព្ទ។

ប៉ូលីសកំពុងបន្តស៊ើបអង្កេតលម្អិតមូលហេតុ​អំពើឃាត្តកម្ម។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: