ក្រុមហ៊ុនជប៉ុនផលិតរបាំងមុខដូចមនុស្សពិតស្ទើរ​តែ ១០០%​

បច្ចុប្បន្ន​ក្រុមហ៊ុន OTSU ជប៉ុនកំពុងទទួលបានការបញ្ជាទិញរបាំងមុខដូចមនុស្សពិតជាច្រើន។ មិនត្រឹមតែអតិថិជន​ក្នុង​ស្រុកប៉ុណ្ណោះទេ រួមទាំងអតិថិជនក្រៅប្រទេសដូចជាអារ៉ាប៊ីសាអូឌីតផងដែរ។

រូបភាព https://nypost.com/

រូបភាព https://nypost.com/

របាំងមុខមួយមានតម្លៃប្រហែល ៣០ ម៉ឺនយ៉េនដែលផលិតចេញពីជ័រ resin និងជ័រប្លាស្ទិក។ ហើយបាំងមុខនីមួយៗត្រូវការកម្មករចំនួន ៥ នាក់ដើម្បីបង្ហើយ លក្ខណៈលម្អិតនៅលើរបាំងមុខស្ទើរតែដូចមនុស្សពិតៗ តាំងពីស្នាមជ្រួញ​រហូត​​ដល់ការរចនាស្បែក។

រូបភាព https://grapee.jp/en/

ស្ថាបនិកក្រុមហ៊ុនលោក Osamu Kitagawa បានបង្កើតគំនិតនេះពេលកំពុងធ្វើការក្នុងក្រុមហ៊ុនបោះពុម្ព។ លោក​​ចំណេយ​ពេល ២ ឆ្នាំដើម្បីធ្វើការពិសោធន៍មុននឹងរកវិធីប្រើទិន្នន័យផ្ទៃមុខ បានមកពីរូបភាពដែលមានគុណ​ភាព​ខ្ពស់ដើម្បីផលិតរបាំងមុខដំបូង ហើយដាក់លក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១១ ។

រូបភាព https://grapee.jp/en/

ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន REAL-f នៅស្រុក Shiga ភាគខាងលិចប្រទេសជប៉ុន។ ក្រុមហ៊ុនទទួលបានការបញ្ជាទិញប្រហែល ១០០ ក្នុងមួយឆ្នាំពីវិស័យផលិតរថយន្ត។ ឧទាហរណ៍ក្រុមហ៊ុនរថយន្តជប៉ុនបញ្ជាទិញរបាំងមុខមនុស្ស​កំពុងគេងដើម្បីលើកកម្ពស់បច្ចេកវិទ្យាសម្គាល់មុខក្នុងគោលបំណងតាមដានថាតើអ្នកបើកបរងងុយគេង​ដែរទេ។

រូបភាព https://grapee.jp/en/

រូបភាព https://grapee.jp/en/

លោក Kitagawa មានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលផលិតផលរបស់ខ្ញុំអាចជួយអភិវឌ្ឍបច្ចេក​វិទ្យាសម្គាល់មុខកាន់តែច្រើន។ ខ្ញុំសង្ឃឹមថាអ្នកស្រាវជ្រាវនឹងកែលម្អមុខងារសម្គាល់ផ្ទៃមុខដោយប្រើរបាំង​មុខទាំងនេះ” ។

លោក Osamu Kitagawa បានអោយដឹងថាលោកក៏ទទួលបានការបញ្ជាទិញជាច្រើនពីអង្គការដែលពាក់ពន្ធនឹងរដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​ផងដែរ។ ពួកគេចង់ធ្វើរបាំងមុខស្តេច និងព្រះអង្គម្ចាស់ប្រើលើរូបចម្លាក់ដាក់តាំងនៅ​ទីសាធារណៈ។

ក្រៅពីនេះលោកបានបន្ថែមទៀតថាលោកត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជនជានិច្ច ដើម្បីធានា​ថា​ផលិតផលរបស់លោកមិនត្រូវប្រើក្នុងគោលបំណងខុសច្បាប់ ហើយបង្កហានិភ័យអសន្តិសុខឡើយ។ ទោះបីមិនអាច​ធានា ១០០% បញ្ហានេះ គោលបំណងរបស់លោកផលិតរបាំងមុខដូចពិត ១០០% ផ្តោតទៅលើវត្ថុធាតុដើមទន់ដូច​ជា silicon នាពេលអនាគត។

“ខ្ញុំរំពឹងថារបាំងមុខទាំងនេះប្រើក្នុងគោលបំណងវេជ្ជសាស្រ្ត ដើម្បីអាចធ្វើទៅបានវាត្រូវតែផលិតចេញពីវត្ថុធាតុដើម​ទន់។ ព្រោះបច្ចុប្បន្នការផលិតមនុស្សយន្តដូចមនុស្សកាន់តែច្រើនឡើងៗ ដូច្នេះខ្ញុំសង្ឃឹមថាស្នាដៃរបស់ខ្ញុំអាចអាច​ជួយអ្នកច្នៃប្រឌិតក្នុងការបង្កើតមនុស្សយន្តដែលមានលក្ខណៈប្រាកដនិយម និងចំណាយកាន់តែទាប” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: