នាយករងសាលាបឋមសិក្សាជប៉ុនត្រូវចាប់ខ្លួន​ពី​បទ​លាប​ទឹក​កាម​លើ​ដៃនារីម្នាក់លើរថភ្លើង

Fuji TV ចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ៩ ខែវិច្ឆិកាថាប៉ូលីសខេត្ត Kanagawa ចាប់ខ្លួននាយករងសាលាបឋមសិក្សា​ពី​បទលាបទឹកកាមខ្លួនឯងលើដៃនារីម្នាក់នៅលើរថភ្លើង។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃទី ១៦ ខែកញ្ញារវាងស្ថានីយ៍ Shimokitazawa និងស្ថានីយ៍ Noborito នៅលើផ្លូវ Odakyu ។ ប៉ូលីសបាននិយាយថាលោក Masanori Takei នាយករងសាលាបឋមសិក្សា Sakuradai ទីក្រុង Isehara ឈរនៅពីក្រោយជនរងគ្រោះ ហើយលាបសារធាតុរាវលើបាតដៃ និងដៃខាងស្តាំរបស់នាង។

ប៉ូលីសបានអោយដឹងនាពេលនោះរថភ្លើងមានអ្នកដំណើរច្រើនណាស់ បន្ទាប់ពីចុះរថភ្លើងនារីនោះយំ ហើយសុំជំនួយ​ពី​បុគ្គលិក​ស្ថានីយ៍។

យោងតាមប៉ុស្តិ៍ប៉ូលីស Tama បន្ទាប់ពីមើលកាមេរ៉ានៅស្ថានីយ៍ជនសង្ស័យត្រូវចាប់ខ្លួន។ លោក Takei បានបដិសេធ​ការចោទប្រកាន់នេះ។ ប៉ូលីសបានបន្ថែមទៀតថានារីរងគ្រោះមិនស្គាល់ជនសង្ស័យជានាយករងសាលា​បឋម​សិក្សា​ទីក្រុង Isehara នោះទេ។

កាលពីថ្ងៃអង្គារសាលាបឋមសិក្សា Sakuradai ទីក្រុង Isehara បានចេញសេចក្តីសុំទោសជាសាធារណៈ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: