តើមុខងារខោវជើងធំដែលសាមូរ៉ៃជប៉ុនស្លៀកដើម្បីអ្វី?

អ្នកប្រហែលជាធ្លាប់ឮអំពីសាមូរ៉ៃជប៉ុន តើអ្នកនៅចាំសម្លៀកបំពាក់របស់សាមូរ៉ៃដូចម្ត៉េចដែរ​ទេ?

រូបភាព https://www.street-academy.com/myclass/68838

សម្លៀកបំពាក់របស់សាមូរ៉ៃមើលទៅហាក់ដូចជាធំ ហើយវាត្រូវបានគេហៅថា Hakama ។ Hakama ជាប្រភេទខោវជើងធំ​ ព្រោះ​វា​​ចែកជា ២ ដូចខោវទូទៅ។

កាលពីមុន ខ្ញុំធ្លាប់រៀន Kendo (ក្បាច់ដាវជប៉ុន) ហើយធ្លាប់ស្លៀក Hakama ។ ដំបូងខ្ញុំមិនចូលចិត្តទេ ព្រោះវាមើល​​ទៅ​​ដូច​សំពត់របស់មនុស្សស្រី ប៉ុន្តែបន្ទាប់ពីខ្ញុំបានដឹងអំពីប្រវត្តិ ការគិតរបស់ខ្ញុំចំពោះសម្លៀកបំពាក់នេះក៏ផ្លាស់ប្តូរ។

ដើមឡើយមានតែសាមូរ៉ៃទេទើបអាចពាក់ Hakama ហើយដាក់ដាវជាប់ខ្លួន។ សម្លៀកបំពាក់ Hakama មានច្រើនប្រភេទដូចជា Bajou-hakama និងប្រភេទ Hakama ផ្លូវការពេញនិយម។ នេះជាប្រភេទ Hakama ស្លៀកពេលជិះសេះប្រើខ្សែចងចង្កេះរឹងធ្វើឲ្យ​ឆ្អឹងខ្នងត្រង់ ហើយក៏ជាមូលហេតុ​ធ្វើឲ្យរូបរាងរបស់សាមូរ៉ៃមានភាពអង់​អាចផង​ដែរ។

ម្យ៉ាងទម្លាប់ពាក់ Hakama មិនត្រូវឃើញជើងឡើយ ជាពិសេសចលនារបស់ជង្គង់។

នៅក្នុងក្បាច់ដាវ Kendo អ្នកប្រើដាវត្រូវរក្សាគម្លាតនឹងគូប្រកួតដោយចង្អុលមុខដាវតម្រង់ទៅមុខ។ គម្លាត “មួយ​ជំហានដាវ” ជាកន្លែងដែលអ្នកប្រើដាវអាចបោះជំហានទៅមុខ ហើយវាយប្រហារគូប្រកួត។ ចំណុចសំខាន់ស្ថិតលើពេលបោះជំហាន អ្នកប្រើដាវត្រូវដឹងចលនាបន្ទាប់របស់គូប្រកួត ហើយតបទៅវិញធ្វើឲ្យ​គូប្រកួតមិននឹកស្មានដល់។ មានន័យថាអ្នកប្រើដាវត្រូវលាក់ចលនារបស់ខ្លួន ព្រោះគូប្រកួតក៏កំពុងសង្កេតមើលយើងផងដែរ។ នៅពេល​បោះ​ជំហានទៅមុខចលនាជង្គង់បង្កើតបានជាកម្លាំងប្រយុទ្ធ។ គ្របបាំងចលនាជង្គង់កាត់បន្ថយការសង្កេត​មើលរបស់គូប្រកួត ហើយក៏ជាចំណុចសំខាន់​ក្នុង​ក្បាច់​ដាវ Kendo ផងដែរ។

និយាយអញ្ចឹងខ្ញុំនឹងពន្យល់បន្ថែមអំពីក្បាច់ Aikido ជប៉ុន ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសម័យសាមូរ៉ៃបញ្ចប់។ ដើម្បីឲ្យ​ងាយ​យល់ Aikido ជាក្បាច់ផ្តួលគូប្រកួតដោយប្រើកម្លាំងតិចបំផុត។ មិនមែនប្រើកម្លាំងទាំងអស់នោះទេ ប៉ុន្តែជាការបែងចែកកម្លាំងឲ្យ​សមស្រប ដើម្បីបង្កើនកម្លាំងល្បិចស្ថិតលើចលនាជង្គង់។

សំណាងក្បាច់នេះគេបង្កើតក្រោយ ដូច្នេះយើងអាចរៀនដោយសង្កេតមើលជង្គង់របស់អ្នកប្រយុទ្ធ។

និយាយឲ្យ​ខ្លី Hakama មិនមែនគេរចនាជើងខោវធំឲ្យ​ស្អាត​នោះទេ ប៉ុន្តែជាសម្លៀកបំពាក់បិទបាំងចលនាជង្គង់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: