បញ្ហារៀបចំពិធីបុណ្យសព និងកន្លែងបញ្ចុះសពនៅជប៉ុន
យើងគ្រប់គ្នាសុទ្ធតែត្រូវស្លាប់នោះគឺជាច្បាប់ធម្មជាតិ មនុស្សមួយចំនួនគិតថាស្លាប់ជាការរំដោះខ្លួន បញ្ចប់រឿងគ្រប់យ៉ាង ប៉ុន្តែសេចក្តីស្លាប់ក៏នាំមកនូវសម្ពាធជាច្រើនដែរ។
ប្រសិនបើមិនមែនស្លាប់ដោយចៃដន្យ មុនពេលស្លាប់យើងត្រូវកំណត់រឿងនរណាជាអ្នកស្នងមរតក ធ្វើយ៉ាងណាអាចកាត់បន្ថយពន្ធមរតកតាមដែលអាចធ្វើទៅបាន។ ចំពោះការរៀបចំពិធីបុណ្យសពក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។
ជាដំបូងចូរក្រឡេកមើលតម្លៃពិធីបុណ្យសពជាមធ្យមនៅលើពិភពលោក។
រូបភាព https://www.aeonlife.jp/knowledge/manner/detail/
ពិធីបុណ្យសពនៅសហរដ្ឋអាមេរិកចំណាយប្រហែល ៧៣៦០ ដុល្លារប្តូរជាប្រាក់យ៉េនជប៉ុនប្រហែល ៨០ ម៉ឺនយ៉េន។
នៅអង់គ្លេសជាមធ្យមចំណាយ ៥៨៨០ អឺរ៉ូប្រហែល ៨៦ ម៉ឺនយ៉េន។
តើនៅជប៉ុនត្រូវចំណាយប៉ុន្មាន? ការចំណាយជាមធ្យមក្នុងពិធីបុណ្យសពពី ១,៩ ទៅ ២,២ លានយ៉េន។
បញ្ហាដែលធ្វើអោយតម្លៃមានភាពខុសគ្នាខ្លាំងដោយសាររបប Kaimyo ។ នៅក្នុងព្រះពុទ្ធសាសនា (លើកលែងតែនិកាយរបស់ជប៉ុនលៀនតុង) ពេលឈានចូលច្រកទ្វារព្រះត្រូវចាប់បដិសន្ធិឡើងវិញដោយឈ្មោះថ្មី មានន័យថាក្រោយពេលស្លាប់ព្រះសង្ឃដាក់ឈ្មោះថ្មីអោយអ្នកស្លាប់។ ដោយសារមនុស្សធម្មតាពេលនៅរស់មិនអាចឈានចូលច្រកទ្វារព្រះ ដូច្នេះពួកគេត្រឹមតែអាចទទួលឈ្មោះថ្មីក្រោយពេលស្លាប់ប៉ុណ្ណោះ។ រឿងនេះស្តាប់ទៅគួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែការចំណាយដើម្បីទទួលបានឈ្មោះថ្មីពី ៣០ ទៅ ៥០ ម៉ឺនយ៉េន។
រូបភាព https://tomuraiman.com/kaimyoron/
ខ្ញុំមិនវាយតម្លៃចំពោះការដាក់ឈ្មោះថ្មីក្រោយពេលទទួលមរណភាពឡើយ គ្រាន់តែគិតថាថ្លៃចំណាយច្រើន។
ហេតុតែទម្លាប់នេះនៅតែមានដោយសារវាស្របនឹងរបៀបរស់នៅរបស់ប្រជាជនជប៉ុន។ កាលពីមុនមិនមានអាជ្ញាធររដ្ឋបាលមូលដ្ឋានទទួលខុសត្រូវចំពោះសំបុត្រកំណើតឬសំបុត្រមរណភាពទេ វត្តជាកន្លែងកត់ត្រាកំណើត និងមរណភាព។ ព័ត៌មានចំនួនប្រជាជនត្រូវចុះបញ្ជីនៅវត្តតាមតំបន់ ម្យ៉ាងទៀតប្រជាជនភាគច្រើនរស់នៅកន្លែងកំណើតរបស់ខ្លួន ដូច្នេះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយវត្ត។
ដោយសារព្រះសង្ឃដឹងច្បាស់អំពីអ្នកដែលបានចែកឋាន ដូច្នេះព្រះសង្ឃអាចដាក់ឈ្មោះសមនឹងអ្នកស្លាប់។ ក្រៅពីនេះវត្តក៏ជាកន្លែងទទួលប្រាក់បូជាសម្រាប់អ្នកស្លាប់ផងដែរ។
នៅក្នុងសម័យនេះវត្ត និងមនុស្សលែងមានទំនាក់ទំនងដូចមុនទៀតហើយ ហើយក៏លែងទទួលប្រាក់បូជាទៀតដែរ។ នេះជាមូលហេតុថ្លៃចំណាយរៀបចំពិធីបុណ្យសពកើនឡើង។ ខ្ញុំយល់ថាវត្តក៏ត្រូវការរកប្រាក់ ប៉ុន្តែវាហាក់ដូចជាមិនល្អ។
ម្យ៉ាងបញ្ហាថ្មីពាក់ព័ន្ធនឹងផ្នូរបញ្ចុះសព ជនជាតិជប៉ុនមិនធ្វើផ្នូរដាច់ដោយឡែកទេ គេធ្វើផ្នូរតាមលក្ខណៈគ្រួសារ អ្នកដែលមានត្រកូលតែមួយត្រូវបញ្ចុះជាមួយគ្នា។ ចំពោះកូនចៅដែលនៅរស់ថែរក្សាផ្នូរគ្រួសារដើម្បីរំលឹកដល់អ្នកដែលបានចែកឋាន ប៉ុន្តែបច្ចុប្បន្នរបបនេះក៏កំពុងថយចុះផងដែរ។
រូបភាព https://guide.e-ohaka.com/basic/basic/
ពេលចំនួនប្រជាជនចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងកើនឡើង ចំណងសាច់ញាតិក៏ថយចុះ។ គ្រួសារនីមួយៗមានទំនោរធ្វើផ្នូរដោយឡែកដែលធ្វើអោយផ្នូរកើនឡើង ហើយតម្លៃក៏ថ្លៃជាងមុនដែរ។
នៅទីក្រុងតូក្យូ និងតំបន់ជុំវិញការចំណាយទិញផ្នូរតម្លៃ ៣ លានយ៉េន បើបូកទាំងថ្លៃរៀបចំពិធីបុណ្យសពចំណាយ ៥ លានយ៉េន។ ដោយមិនទាន់រាប់បញ្ចូលថ្លៃចំណាយពេលនៅរស់ ដូច្នេះមនុស្សម្នាក់ត្រូវសន្សំប្រាក់ចំនួន ១០ លានយ៉េនដើម្បីត្រៀមសម្រាប់មរណភាពរបស់ខ្លួន។
សេដ្ឋកិច្ចប្រទេសជប៉ុនកំពុងមានការផ្លាស់ប្តូរអវិជ្ជមាន ដូច្នេះការចំណាយទាំងនេះលើសពីសមត្ថភាពរបស់មនុស្សជាច្រើន។ ពិធីបូជាសព ហើយរក្សាកោដ្ឋនៅផ្ទះសម្រាប់កាត់បន្ថយការចំណាយក្រោយពេលស្លាប់។ នៅទូទាំងប្រទេសជប៉ុនមានប្រហែល ៤ លានកោដ្ឋ។
ជាការពិតណាស់អ្នកដែលនៅរស់មានអារម្មណ៍ខុសឆ្គងចំពោះអ្នកស្លាប់ ដូច្នេះបង្កើតបានជាសេវាថ្មីជាច្រើនសម្រាប់ដោះស្រាយបញ្ហានេះ។
រូបភាព https://www.zenyuseki.or.jp/knowledge/basic/noukotsudou.html
នេះជាកន្លែងដាក់កោដ្ឋមនុស្សស្លាប់ ងាយស្រួលសម្រាប់សមាជិកគ្រួសារទៅមើល។ សេវាកម្មនេះមានតម្លៃប្រហែល ២០ ម៉ឺនយ៉េនថោកជាងតម្លៃផ្នូរ។
នៅមានគំនិតផ្តួចផ្តើមផ្នូរសាធារណៈ មានន័យថាបញ្ចុះសពមនុស្សច្រើនជាមួយគ្នា មិនចាំបាច់មានត្រកូលដូចគ្នាទេ។ ការចំណាយនេះទាបត្រឹមតែ ១ ម៉ឺនយ៉េន។
មនុស្សគ្រប់រូបតែងចង់អោយផ្នូរមានលក្ខណៈសមរម្យ ប៉ុន្តែវាគ្រាន់តែជាក្តីស្រមៃពេលដែលសេដ្ឋកិច្ចជប៉ុនកំពុងធ្លាក់ចុះ។ ដូច្នេះយ៉ាងហោចណាស់អ្នកនៅរស់ចង់អោយអ្នកស្លាប់ទទួលបានពិធីបុណ្យសពសមរម្យក្នុងផ្នូរសាធារណៈជាជាងការរក្សាទុកកោដ្ឋនៅផ្ទះ។
ចំពោះរឿងគ្រួសាររបស់ខ្ញុំ ឆ្នាំនេះម្តាយខ្ញុំមានអាយុ ៧៧ ឆ្នាំ ពីផ្ទះរបស់ខ្ញុំបើជិះឡានទៅមើលផ្នូរឪពុក និងជីដូនខ្ញុំចំណាយពេលជិតមួយម៉ោង។ ប្រសិនបើប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដូចជារថភ្លើងឬឡានក្រុងត្រូវចំណាយពេលជាង ៣ ម៉ោង។
ជិះឡានទៅមើលផ្នូរហាក់ដូចជាលឿន ប៉ុន្តែចំពោះមនុស្សចាស់ដូចជាម្តាយខ្ញុំបើកបរឡានពិតជាគ្រោះថ្នាក់ណាស់ ដូច្នេះខ្ញុំគិតថាដល់ពេលត្រូវពិចារណារើផ្នូរ។
ដូចដែលអ្នកបានឃើញហើយថា សូម្បីតែពេលស្លាប់ក៏មនុស្សនៅតែត្រូវកៀបសង្កត់ដោយទឹកប្រាក់។ តើនឹងមានអ្វីកើតឡើងចំពោះរបបបញ្ចុះសពនៅក្នុងប្រទេសជប៉ុននាពេលអនាគត។
Kengo Abe