“Rapunzel” នៃប្រទេសជប៉ុនថែសក់អស់រយៈពេល ១៥ ឆ្នាំមានប្រវែង ១,៧៨ ម៉ែត្រ
ស្រ្តីម្នាក់ឈ្មោះ Rin Kambe អាយុ ៣៥ ឆ្នាំមកពីទីក្រុងតូក្យូដែលគេហៅថា Rapunzel នៃប្រទេសជប៉ុន ដោយសារសក់របស់នាងមានប្រវែងជិត ៦ ម៉ែត្រមិនកាត់អស់រយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
រូបភាព https://www.odditycentral.com/
កាលពីក្មេងនាងមិនត្រូវបានអនុញ្ញាតអោយដាក់សក់វែងទេ ព្រោះនាងស្ថិតនៅក្នុងក្រុមបាល់ទាត់នារី។ ប៉ុន្តែនៅពេលពេញវ័យ Rin ចាត់ទុកសក់ដូចជាភាពទាក់ទាញរបស់នាង។
លើកចុងក្រោយនាងកាត់សក់តាំងពី ១៥ ឆ្នាំមុនរហូតមកដល់ពេលនេះសក់របស់នាងមានប្រវែង ១,៧៨ ម៉ែត្រវែងជាងកម្ពស់របស់នាងទៅទៀត។ ទោះបីពេលខ្លះសក់ធ្វើអោយនាងពិបាកប្តូរសម្លៀកបំពាក់ ប៉ុន្តែអ្នករបាំ និងម៉ូដែលរូបនេះនៅតែស្រឡាញ់សក់វែងរបស់នាងព្រោះវាបង្ហាញពីសម្រស់អាស៊ី។
រូបភាព https://www.odditycentral.com/
Rin Kambe បានចែករំលែកជាមួយទំព័រ Daily Star ថា“ឪពុកម្តាយរបស់ខ្ញុំតឹងរឹងណាស់ តាំងពីក្មេងខ្ញុំមិនធ្លាប់ដាក់សក់វែងទេ ព្រោះត្រូវចូលរួមក្រប់បាល់ទាត់នារី” ។
“ខ្ញុំចាប់ផ្តើមដាក់សក់វែងតាំងពីអាយុ ២០ ឆ្នាំ ហើយឥឡូវនេះសក់វែងជាងកម្ពស់របស់ខ្ញុំទៅទៀត។ ខ្ញុំចង់បញ្ចេញពន្លឺតាមរបៀបរបស់ខ្លួន” ។
រូបភាព https://www.odditycentral.com/
នាងតែងត្រូវគេសួរសំណួរថាតើនេះជាសក់ពិតឬ? សូម្បីតែមតិរបស់សាធារណៈក៏ច្រើនណាស់ដែរ។ មនុស្សមួយចំនួនចាប់អារម្មណ៍នឹងសក់របស់នាង រីឯអ្នកខ្លះទៀតមើលងាយចំពោះរូបរាងមិនធម្មតារបស់នាង។ ទោះយ៉ាងណា Rin Kambe និយាយថានាងទទួលយកគ្រប់យ៉ាង ដោយសារមនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន។
រូបភាព https://www.odditycentral.com/
“ខ្ញុំទទួលបានមតិជាច្រើននិយាយពីសក់របស់ខ្ញុំ អ្នកខ្លះវាយតម្លៃល្អ ហើយចូលចិត្តសក់របស់ខ្ញុំ ប៉ុន្តែអ្នកខ្លះនិយាយថាខ្ញុំមើលទៅដូចជាសត្វចម្លែក។ ខ្ញុំគិតថាមតិផ្ទុយជារឿងធម្មតា យើងរាល់គ្នាមានយោបល់ផ្ទាល់ខ្លួន ហើយប្រសិនបើខ្ញុំមិនទុកចិត្តខ្លួនឯង ខ្ញុំនឹងពិបាកទឹកចិត្តចំពោះពាក្យទាំងនោះ។ ខ្ញុំសុខចិត្តទទួលយកយោបល់របស់មនុស្សគ្រប់គ្នា។ ទោះជាយ៉ាងណាខ្ញុំសប្បាយចិត្ត្តណាស់ដែលអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំចូលចិត្តសក់វែង ហើយវាក៏ជាកម្លាំងចិត្តធ្វើអោយខ្ញុំអាចបញ្ចេញពន្លឺតាមរបៀបរបស់ខ្លួន” ។
រូបភាព https://www.odditycentral.com/
ទោះបីទទួលការរិះគន់ម្តងម្កាលក៏ Rin Kambe នៅតែចាត់ទុកសក់របស់ខ្លួនជា “ការបង្ហាញភាពស្រស់ស្អាត” ហើយនាងមិនបានគិតថានឹងកាត់សក់ឡើយ។
Rin Kambe មិនមែនជានារីដំបូងដែលត្រូវគេហៅថា “Rapunzels” នោះទេ។ មុននោះគឺ Alena Kravchenko ជនជាតិអ៊ុយក្រែនទុកសក់វែងមិនកាត់អស់រយៈពេល ៣០ ឆ្នាំ។
AD