រថភ្លើងធ្លាក់ចេញពីផ្លូវដែកដោយសារប៉ះទង្គិចជាមួយឡានដឹកទំនិញ

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាបន្ទាប់ពីរថភ្លើងបុកទង្គិចជាមួយឡានដឹកទំនិញធុនស្រាលលើផ្លូវប្រសព្វនៅទីក្រុង​ភាគ​​ខាង​​លិច​ប្រទេស​ជប៉ុន។ សំណាងល្អគ្មាននរណាម្នាក់បាត់បង់អាយុជីវិត។

រូបភាព https://mainichi.jp/

ឧប្បត្តិហេតុកើតឡើងនៅចំនុចផ្លូវប្រសព្វ Tahaka កណ្តាលស្ថានីយ៍ Rokko និងស្ថានីយ៍ Mikage លើខ្សែរថភ្លើង Hankyu Kobe ភ្ជាប់ទីក្រុងធំៗដូចជាអូសាកា និងកូបេក្នុងខេត្ត Nada វេលាម៉ោងប្រហែល ៧ៈ៤០ យប់។ មានអ្នកដំណើរ និងអ្នកបើកបរប្រហែល ៤០០ នាក់នៅលើរថភ្លើង ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងឡានដឹកទំនិញទេ។

យោងទៅតាមប៉ូលីសខេត្ត Hyogo បានអោយដឹង អ្នកបើកឡានដឹកជញ្ជូនទំនិញអាយុ ៤២ ឆ្នាំនិយាយថា “គាត់​ចត​ឡាន​នៅលើជម្រាលក្បែរនោះ ប៉ុន្តែភ្លេចជាន់ហ្វ្រាំងចំហៀង” ។ ឡានដឹកទំនិញចតលើជម្រាលផ្លូវប្រសព្វ Tahaka ប្រហែល ១០ ម៉ែត្រ។ អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុឧប្បត្តិហេតុ​នេះ។

រូបភាព https://mainichi.jp/

និស្សិតសាកលវិទ្យាល័យអាយុ ២២ ឆ្នាំអ្នកស្រុកខេត្ត Hyogo កូបេអង្គុយនៅលើរថភ្លើងល្បឿនលឿននិយាយថា “គេប្រើហ្វ្រាំងបន្ទាន់បន្ទាប់ពីកណ្តឹងអាសន្នបន្លឺឡើង។ អ្នកខ្លះជំពប់ជើងព្រោះតែគ្មានលំនឹង ប៉ុន្តែអ្នករាល់គ្នានៅតែរក្សា​ភាព​ស្ងប់ស្ងាត់” ។

រូបភាព https://mainichi.jp/

បន្ទាប់ពីឧប្បត្តិហេតុនេះកងកម្លាំង Hankyu បានផ្អាករថភ្លើងស្ថានីយ៍ Shinkaichi ស្រុក Hyogo និងស្ថានីយ៍ Shukugawa ខេត្ត Nishinomiya នៅយប់ថ្ងៃនោះជាមួយខ្សែរថភ្លើងនាព្រឹកថ្ងៃបន្ទាប់។ ខ្សែរថភ្លើងដំណើរការធម្មតា​វិញ​នៅវេលាម៉ោង ១០ៈ៣០ នាទីព្រឹក។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: