អ្នកនិពន្ធសៀវភៅរឿងបានសារភាពនូវអាកប្បកិរិយាមិនសមរម្យចំពោះក្មេងស្រីអាយុ ១៤ ឆ្នាំ

បន្ទាប់ពីដឹងថាអ្នកនិពន្ធសៀវភៅរឿងគំនូរជីវចលឈ្មោះ Tatsuya Matsumoto (ដែលគេហៅថា Tatsuya Matsuki) ត្រូវចាប់ខ្លួន​ពី​បទមាន​អាកប្បកិរិយាមិនសមរម្យចំពោះសិស្សស្រីអាយុ ១៤ ឆ្នាំក្នុងសង្កាត់ Nakano ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

មេធាវីរបស់អ្នកនិពន្ធរូបនេះនិយាយថាកូនក្តីរបស់ខ្លួនបានទទួលទណ្ឌកម្មពីសង្គមរួចទៅហើយ។

រូបភាព https://www3.nhk.or.jp/news/html/20201124/k10012728261000.html

នៅក្នុងសវនាការលោក Matsumoto បានទទួលសារភាពមានអាកប្បកិរិយាមិនសមរម្យចំពោះក្មេងស្រីម្តងទៀត ហើយ​ពេល​ដែល​ស្នើអោយពន្យល់អាកប្បកិរិយានោះ លោកឆ្លើយថា៖

“ខ្ញុំតែងតែមានការព្រួយបារម្ភចំពោះរឿងជាច្រើន ប៉ុន្តែមិនអាចចែករំលែកជាមួយនរណាម្នាក់ឡើយ ដូច្នេះធ្លាក់ក្នុងភាពអស់សង្ឃឹម។ ខ្ញុំក៏មានភាពស្មុគស្មាញខាងផ្លូវចិត្តចំពោះស្ត្រី ហេតុ​នេះទើបមានអាកប្បកិរិយាមិនត្រឹមត្រូវ។ សកម្មភាពដែលខ្ញុំបានធ្វើទៅលើជនរងគ្រោះ​គ្មាន​អ្វីអាចលុបលាងបានទេ” ។

ព្រះរាជអាជ្ញាស្នើអោយកាត់ទោសជាប់ពន្ធនាគារមួយឆ្នាំកន្លះ ប៉ុន្តែមេធាវីការពារក្តីបានស្នើសុំអោយពិនិត្យឡើងវិញ​ការ​កាត់ទោស និងសំណើរដាក់ទោសក្រៅឃុំ។ ចំពោះមូលហេតុភាគីមេធាវីបានអោយដឹងថា៖

“លោក Tatsuya Matsumoto បានទទួលទ័ណ្ឌកម្មពីសង្គមដោយ Series Manga របស់លោកត្រូវបំផ្លាញ” ។

រូបភាព https://news.yahoo.co.jp/articles/34e60e3c327392a4541af215da8f723f2d2a59ae

ជាក់ស្តែងអ្នកបោះពុម្ពផ្សាយ Manga Shueisha បានលុបចោល Act-Age នៅលើទស្សនាវដ្តី Weekly Shonen Jump ។ សេចក្តីសម្រេចនេះធ្វើឡើងភ្លាមៗ ក្រោយរយៈ ២ ថ្ងៃលោក Matsumoto ត្រូវចាប់ខ្លួន។ តើរឿងនោះអាចចាត់​ទុកជា “ការដាក់ទណ្ឌកម្មសង្គម” ចំពោះលោក Matsumoto បានទេ ព្រោះបង្កអោយមានមតិរិះគន់ជាច្រើន។ ការលុបចោល Act-Age ក៏ជះឥទ្ធិពលអវិជ្ជមានដល់ Shueisha និងវិចិត្រករ Shiro Usazaki ដែលមិនពាក់ព័ន្ធនឹងអំពើខុសឆ្គងរបស់ជនជាប់ចោទ។

សាលក្រមរបស់លោក Matsumoto គ្រោងនឹងសម្រេចនៅថ្ងៃទី ២៣ ខែធ្នូ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: