ម្យ៉ាងដែរ…មើលទៅដូចអាទិទេពឆ្មាគង់នៅក្នុងប្រាសាទសុីនតូ

ជនជាតិជប៉ុនមានជំនឿថា “អ្វីៗទាំងអស់សុទ្ធតែមានវិញ្ញាណ” ដូចជាដើមឈើមានអាយុរាប់ពាន់ឆ្នាំ ដាវបុរាណ -ល- ទាំងនេះជាគំនិតសំខាន់នៃសាសនា Shinto ។

ជំនឿ Shinto គោរពបូជាធម្មជាតិ បង្ហាញចិត្តដឹងគុណចំពោះអ្វីៗទាំងអស់ ហើយនិមិត្តសញ្ញារបស់ស៊ីនតូគឺប្រាសាទ (Jinja) ។

ដូច្នោះអ្វីៗទាំងអស់មានវិញ្ញាណគង់នៅក្នុង តើក្នុងផ្ទះរបស់អ្នកមានទេវតាអង្គណាគង់នៅដែរទេ? 

ចំណែកអាទិទេពឆ្មាដ៏គួរអោយស្រលាញ់មួយក្បាលនេះវិញ?

រូបភាព https://nlab.itmedia.co.jp/

មិនដឹងថាបួងសួងចំពោះទេវតាអង្គនេះមានឫទ្ធានុភាពដែរទេ ប៉ុន្តែវាអាចនឹងធ្វើអោយអ្នកសប្បាយចិត្ត។

សត្វឆ្មាចូលចិត្តកន្លែងតូចចង្អៀត ជាពិសេសពួកវាចូលចិត្តប្រអប់ក្រដាស ដូច្នេះហើយមនុស្សយកធុងក្រដាសធ្វើជា​ផ្ទះ​សម្រាប់ឆ្មា។ លើកនេះថែមទាំងតំឡើងទៅជាប្រាសាទស៊ីនតូ តើនរណាជាអ្នកផ្តួចផ្តើមគំនិតនេះ?

មនុស្សមួយចំនួនគិតថាធុងក្រដាសទន់ងាយបាក់ស្រុត។

ចូរក្រឡេកមើលសត្វឆ្មាពីរក្បាលឈរនៅលើដំបូលមិនជាបញ្ហាផង។

ប្រសិនបើដាក់ខ្នើយឬភួយ សត្វឆ្មាមិនដឹងថាចូលចិត្តប៉ុណ្ណានោះទេ។

ចំពោះឆ្មាវាគ្រាន់តែជាជម្រកដ៏គួរអោយចាប់អារម្មណ៍មួយប៉ុណ្ណោះ ប៉ុន្តែពេលយើងក្រឡេកមើលឆ្មាដូចជាអាទិ​ទេព​កំពុង​ការ​ពារ​ប្រាសាទ។

តោះដល់ម៉ោងចូលសមាធិហើយ

ប្រាសាទក្រដាសហាក់ដូចជាមិនមាំប៉ុន្មានទេ ព្រោះឆ្មាទាំងនេះរពឹសអាចនឹងបំផ្លាញ។ ទោះជាយ៉ាងណាប្រាសាទក្រដាសមើល​ទៅ​ក៏គួរអោយចូលចិត្តណាស់ដែរ។

ការរួមបញ្ចូលគ្នារវាងសត្វឆ្មា និងប្រាសាទស៊ីនតូ តើអ្នកយល់យ៉ាងណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: