គំនិតច្នៃប្រឌិតសង្គ្រោះនំដែលមានរូបរាងអាក្រក់ទៅជានំលក់ដាច់បំផុត
នៅពេលនិយាយពីប្រទេសជប៉ុនអ្នកប្រើអុីនធឺណេតតែងសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍដ៏អស្ចារ្យបើប្រៀបជាមួយពិភពលោក។
当店のかぼちゃまんじゅうは中の甘さ控えめかぼちゃ餡のカスタードのような柔らかさが売りなのですが、その柔らかさが災いして時々皮が破裂してしまうのです…
私「廃棄せず目をつけて売ってみては?」
専務「採用!!できました!!」
私「かわい〜(なんか一部ミーティみたいなのいる…)」 pic.twitter.com/CX2eAgsoYC— 菓子処六味庵 (@mutsumian63) October 26, 2020
ហាងនំមួយនៅជប៉ុនបានបង្វែរនំដែលមើលទៅហាក់ដូចជាមិនឆ្ងាញ់ក្លាយជាទំនិញលក់ដាច់ខ្លាំង។
នៅទីក្រុង Nanyō ខេត្ត Yamagata ប្រទេសជប៉ុនមានហាងនំគ្រួសារដ៏ល្បីឈ្មោះ Rokumian ថ្មីៗនេះម្ចាស់ហាងត្រូវប្រឈមនឹងបញ្ហាមួយ។ ដូចជាបណ្តាហាងលក់នំជាច្រើនទៀតនៅជប៉ុន ម្ចាស់ហាង Mutsumian ផ្គត់ផ្គង់នំផ្អែមតាមរដូវកាល។ ក្នុងរដូវស្លឹកឈើជ្រុះម្ចាស់ហាង Mutsumian ធ្វើនំប៉ាវ Kabocha Manju ផ្សំពីទឹកដោះគោ ស៊ុត និងផ្លែល្ពៅមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែលើកនេះមានរឿងមួយកើតឡើង។
https://twitter.com/3IG80YKXAGcFgkr/status/1320694363161124866?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1320694363161124866%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F119435.html
ដើមឡើយស្មានថាអាចធ្វើបាននំប៉ាវរាងមូលលឿងឆ្ងាញ់ ប៉ុន្តែដោយសារនំប៉ាវទន់ពេកពេលទុកអោយត្រជាក់បែរជាប្រេះបែកដូចនេះ។ ដោយហេតុផលនេះម្ចាស់ហាងមានអារម្មណ៍ក្រៀមក្រំណាស់ នំប្រេះបែកត្រូវយកទៅចោលព្រោះគ្មានអ្នកទិញ។
រូបភាព https://www.baongay.net/
នៅពេលរដូវបុណ្យ Halloween ខិតជិតមកដល់ គាត់ និងភរិយាមានគំនិតពិសេសមួយ។ បន្ថែមល្ង ២ គ្រាប់លើកន្លែងប្រេះបង្វែរនំដែលមានរូបរាងអាក្រក់ទៅជាទឹកមុខគួរអោយស្រលាញ់បែបកំប្លែង។
រូបភាព https://www.baongay.net/
ដោយសារគំនិតច្នៃប្រឌិតនេះអតិថិជនមានការចាប់អារម្មណ៍នំ Kabocha Manju ណាស់ ហើយកាន់តែមានការភ្ញាក់ផ្អើលពេលដឹងរឿងពិតនៃនំល្ពៅ ដូច្នេះភ្ញៀវមកទិញកាន់តែច្រើនឡើង។ ហេតុនេះហាងនំ Rokumian ចាប់ផ្តើមល្បីលើបណ្តាញសង្គម កាសែត និងទូរទស្សន៍ជាតិទៀតផង។
រូបភាព https://www.baongay.net/
នំល្ពៅទន់ងាយសំបែត ដូច្នេះត្រឹមតែអាចលក់ផ្ទាល់នៅហាងប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណានំនៅតែអស់ពីស្តុកព្រោះភ្ញៀវឈរតម្រង់ជួរទិញ។ នៅលើទំព័រធ្វីតធ័រហាងនំប្រកាសជាបន្តបន្ទាប់បើអតិថិជនចង់ទិញត្រូវរង់ចាំ។
រូបភាព https://grapee.jp/en
តាមសម្តីរបស់ម្ចាស់ហាងបានអោយដឹងដើមឡើយពួកគេគិតថានំ Kabocha Manju ដែលប្រេះអាចបង្វែរជាចង្កៀងគោមក្នុងពិធីបុណ្យហាឡូវីន ប៉ុន្តែក្រោយមកមើលទៅស្រដៀងតួអង្គហ្គេម និង Anime ។
នៅពេលដែលព័ត៌មាននំគំនូរជីវចល Manju ត្រូវបានផ្សព្វផ្សាយ ភ្ញៀងនាំគ្នាសម្រុកមកទិញ ហើយនំលក់អស់នៅថ្ងៃនោះ។
រូបភាព https://www.baongay.net/
ប្រសិនបើអ្នកចូលចិត្តចង់ភ្លក់នំនេះ អ្នកអាចទៅកាន់ហាងនំ Rokumian ដោយផ្ទាល់ដើម្បីទទួលទាន។
ហាងនំ Mutsumian Rokumian
- អាស័យដ្ឋាន (JP) ៖ 1601 Nagitsuka, ទីក្រុង Nanyo, ខេត្ត Yamagata 999-2221
- លេខទូរស័ព្ទ ៖ 0238-43-6363
- ម៉ោងធ្វើការ ៖ ថ្ងៃសុក្រដល់ថ្ងៃពុធម៉ោង ៨ៈ០០ – ១៨ៈ០០ | ថ្ងៃសៅរ៍ ៨ៈ០០ – ១២ៈ០០
AD