ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅជប៉ុនផ្តល់ភាពងាយស្រួលសម្រាប់ជនពិការ
មនុស្សមួយចំនួនកើតមកពិការពីកំណើត អ្នកខ្លះជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកខ្លះទៀតចាស់ជរាឬមានជំងឺមិនអាចធ្វើដំណើរ។
រូបភាព https://www.askul.co.jp/p/1465997/
មានតែមនុស្សជិះរទេះរុញទេដែលយល់ពីអារម្មណ៍ពិបាកទាំងនោះ មិនត្រឹមតែដើរឡើងជណ្តើរ នៅតាមដងផ្លូវមានឧបសគ្គជាច្រើនរារាំងចលនារបស់ពួកគេ។ ហេតុតែមិនអាចចេញទៅក្រៅម្នាក់ឯង ជនពិការឃុំខ្លួនក្នុងផ្ទះ។
នៅប្រទេសជប៉ុនប្រហែល ២០ ទៅ ៣០ ឆ្នាំមុនឃ្លា “Barrier Free” បានក្លាយជាការពេញនិយមដែលបង្ហាញពីការប្រព្រឹត្តចំពោះជនពិការ។ ទីក្រុងតូក្យូជាកន្លែងមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួលសម្រាប់អ្នកប្រើរទេះរុញ។
១. ជណ្តើរយន្ត
ការជិះជណ្តើរយន្តសម្រាប់មនុស្សធម្មតាគ្រាន់តែដើរចូលរួចបែរទៅមុខ ប៉ុន្តែសម្រាប់អ្នកដែលប្រើរទេះរុញជិះជណ្តើរយន្តតូចចង្អៀតឬមនុស្សច្រើនការបង្វែររទេះរុញពិតជាពិបាកណាស់។
ហេតុដូច្នេះជណ្តើរយន្តជាច្រើននៅប្រទេសជប៉ុនដំឡើងកញ្ចក់ដូចនេះ។
រូបភាព https://www.e-kagami.com/elv_awase.html
កញ្ចក់នេះប្រើសម្រាប់អ្នកដែលជិះរទេះរុញមើលពេលបង្វែរ។
២. ឡាន
រូបភាព https://clicccar.com/2017/11/12/526880/
រថយន្តផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើរទេះរុញកាន់តែច្រើនឡើងៗ អ្នកជិះរទេះរុញអាចឡើងឡានតាមច្រកទ្វារក្រោយ។ សម្រាប់អ្នកដែលមិនអាចប្រើជើងមានយានយន្តមួយចំនួនរចនាឡើងប្រើតែដៃប៉ុណ្ណោះ។
៣. រថភ្លើង
ក្នុងចំណោមមធ្យោបាយធ្វើដំណើរខ្ញុំគិតថារថភ្លើងមានភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើរទេះរុញ។
ប្រសិនបើស្ថានីយ៍រថភ្លើងមួយចំនួនមិនអាចតំឡើងជណ្តើរយន្ត ជណ្តើរនេះជាដំណោះស្រាយល្អជាងគេ។
រូបភាព http://www.shinkosangyo.co.jp/example/post-1.html
ដោយទទួលបានជំនួយពីបុគ្គលិកអ្នកប្រើររទេះរុញអាចឡើងជណ្តើរចល័តនេះ។
ម្យ៉ាងវិញទៀតឡើងរថភ្លើងក៏មិនងាយឡើយ។
ជនពិការគ្រាន់តែបង់ថ្លៃសំបុត្ររថភ្លើងដូចមនុស្សធម្មតាព្រោះសេវាកម្មនេះឥតគិតថ្លៃ។ អាចនិយាយបានថាជនជាតិជប៉ុនពិតជាយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
ក្រៅពីនេះជប៉ុនក៏បានធ្វើការស្រាវជ្រាវមនុស្សយន្តជាច្រើនប្រភេទ ដំណើរការដោយស្វ័យប្រវត្តិផ្តល់ភាពងាយស្រួលសម្រាប់ជនពិការ។
នៅស្ថានីយ៍រថភ្លើងមានបន្ទប់ទឹកធំទូលាយសម្រាប់អ្នកប្រើរទេះងាយស្រួលប្រើប្រាស់។
រូបភាព https://www.jrhokkaido.co.jp/network/barrier/station_barrier.html
ទីក្រុងតូក្យអភិវឌ្ឍឥតឈប់ឈរ ប៉ុន្តែគោលដៅផ្តល់ភាពងាយស្រួលសម្រាប់ជនពិការធ្វើដំណើរ។
កាយសម្បទាមិនគ្រប់គ្រាន់គ្មាននរណាម្នាក់ចង់ទេ ប៉ុន្តែរឿងអកុសលអាចនឹងកើតឡើងគ្រប់ពេល។ ដូច្នេះហើយនៅពេលទីក្រុងមានការរីកចម្រើនបែបនេះមនុស្សគ្រប់គ្នាមានអារម្មណ៍សុវត្ថិភាព និងរីករាយជាងមុន។
Kengo Abe