ការដុសសម្អាតធ្មេញសត្វដំរីទឹកនៅសួនសត្វ Tennoji ប្រទេសជប៉ុន
តើអ្នកគិតថាសត្វត្រូវការដុសធ្មេញទេ? ជាពិសេសសត្វមាឌធំដូចជាដំរីទឹក។
នៅសួនសត្វ Tennoji ប្រទេសជប៉ុន ការងារប្រចាំថ្ងៃរបស់លោក Tetsuo-kun គឺដុសធ្មេញ និងម៉ាស្សាអោយដំរីទឹក។ អាងទឹកថ្លាស្អាតជាកន្លែងដែលដំរីទឹកចូលចិត្ត។
រូបភាព https://www.bbc.co.uk/newsround/32959290
ទោះបីសត្វដំរីទឹកមើលទៅមាឌធំ ដំណើរយឺត ស្លូតបូត ក៏ប៉ុន្តែវាជាសត្វកាចជាងគេនៅលើពិភពលោក ហើយត្រូវគេចាត់ទុកជាសត្វដែលមានគ្រោះថ្នាក់បំផុតនៅទ្វីបអាហ្វ្រិក។
ជារៀងរាល់ឆ្នាំសត្វប្រភេទនេះសម្លាប់មនុស្សចំនួន ២៩០០ នាក់ ពិសេសសត្វដំរីទឹកកាចពេលនរណាម្នាក់ឈ្លានពានកន្លែងឬប៉ះពាល់កូនរបស់វា។ ហេតុដូច្នេះជនជាតិដើមភាគតិចនៅទ្វីបអាហ្វ្រិកងាយនឹងបាត់បង់ជីវិតព្រោះដំរីទឹកណាស់។ ពួកវារត់ដេញតាមទាញមនុស្សចូលក្នុងបឹងរួចបង្កគ្រោះថ្នាក់។
រូបភាព https://mainichi.jp/english/graphs/20180604/hpe/00m/0fe/001000g/5
សួនសត្វ Tennoji នៅអូសាកាប្រទេសជប៉ុន ការងារសម្អាតធ្មេញដំរីទឹកពិតជាសំខាន់។ ដោយមានការបណ្តុះបណ្តាល និងទម្លាប់រស់នៅ សត្វដំរីទឹកដឹងថាសកម្មភាពដុសខាត់ធ្មេញ និងត្រួតពិនិត្យសុខភាពដោយបុគ្គលិកថែសួនសត្វគ្មានគ្រោះថ្នាក់ឡើយ ដូច្នេះពួកវាមិនវាយប្រហារមនុស្សនោះទេ។
រូបភាព https://mainichi.jp/english/graphs/20180604/hpe/00m/0fe/001000g/5
សត្វដំរីទឹកមានធ្មេញរហូតដល់ទៅ ៤០ គ្រាប់ប្រើសម្រាប់ទំពារ និងប្រយុទ្ធ។
ដោយសារតែធ្មេញរបស់ដំរីទឹកមិនឡើងលឿង ដូច្នេះវាក្លាយជាគោលដៅរបស់អ្នកប្រមាញ់ធ្វើធ្មេញក្លែងក្លាយ ចង្កូមរបស់ដំរីទឹកអាចវិវឌ្ឍន៍វែងរហូតដល់ ៥០ សង់ទីម៉ែត្រ។
ផ្នែកចង្កូមខាងមុខប្រើសម្រាប់ប្រយុទ្ធ វារឹងមាំដល់ថ្នាក់អាចបំបាក់ដើមឈើ។ សត្វដំរីទឹកអាចស៊ីស្មៅប្រហែល ៤០ គីឡូក្រាមក្នុងមួយយប់។ ព្រោះតែធ្មេញមានសារៈសំខាន់ចំពោះសត្វដំរីទឹក ដូច្នេះអ្នកជំនាញ និងបុគ្គលិកសួនសត្វយកចិត្តទុកដាក់ពិសេសក្នុងការសម្អាតធ្មេញរបស់ពួកវា។
AD