បុរសម្នាក់ជ្រុលដៃសម្លាប់ស្រ្តី​ចំណាស់​អនាថា​ត្រូវ​ម្តាយ​នាំ​ទៅ​សារភាព​កំហុស

មនុស្សគ្មានផ្ទះសម្បែងមិនមែនជាកំហុសនោះទេ ប៉ុន្តែតាមទស្សនៈរបស់មនុស្សមួយចំនួនវាមិនប្រាកដថាត្រូវឡើយ។ ជនអនាថា គ្មានផ្ទះសម្បែងច្បាស់លាស់ ដើរសុំលុយគេឬអង្គុយនៅទីសាធារណៈក៏អាចធ្វើអោយមនុស្សមើលឃើញ​ទើសភ្នែកទៅហើយ។ ករណីស្ត្រីចំណាស់គ្មានផ្ទះសម្បែងម្នាក់ត្រូវសម្លាប់ដោយសារតែស្ថានភាពរបស់ខ្លួន។

តាមសម្តីអ្នករស់នៅក្នុងតំបន់ស្ត្រីគ្មានផ្ទះសម្បែងម្នាក់ឈ្មោះ Misako Obayashi អាយុ ៦៤ ឆ្នាំដែលរាល់យប់ដេក​លើ​កៅអីចំណតរថយន្តក្រុងសង្កាត់ Hatagaya តំបន់ Shibuya ។ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាគេប្រទះឃើញគាត់ដេកផ្ងារលើដី។ ទោះបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក៏គាត់មិនអាចសង្គ្រោះបានដែរ។ មូលហេតុនៃការស្លាប់ត្រូូវគេកំណត់ថាមកពីប៉ះការទង្គិចក្បាលខ្លាំង។

រូបភាព https://news.tbs.co.jp/newseye/tbs_newseye4132634.html

បុរសម្នាក់ឈ្មោះ Yoshida អ្នកស្រុកដែលរស់នៅក្បែរនោះ ហើយធ្វើជាអ្នកសម្អាតស្ម័គ្រចិត្តបានសារភាព​ថា​ខ្លួនបណ្តេញ​ស្រ្តី​ចំណាស់​ដោយវាយថង់សំរាមលើក្បាល។ ជននោះនិយាយថា “ខ្ញុំគ្រាន់តែចង់បំភ័យស្ត្រីនោះអោយចាកចេញទៅ ខ្ញុំមិនបានគិតថារឿងនឹងទៅជាយ៉ាងនោះឡើយ” ។ ម្នាក់នោះក៏និយាយដែរថាក្នុងថង់សំរាមមានដបប្លាស្ទិច និងរបស់ផ្សេងទៀត។ 

អ្នកម្តាយបានបញ្ចុះបញ្ចូលអោយ Yoshida ទៅសារភាពនៅប៉ុស្តិ៍ប៉ូលីសហើយទៅជាមួយកូន។ 

បន្ទាប់មកលោក Yoshida ត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត។

អ្នកស្គាល់ពិរុទ្ធជនបានសម្តែងការភ្ញាក់ផ្អើលនៅពេលដឹងអំពីឧប្បត្តិហេតុនេះ “គាត់ជាមនុស្សខិតខំមកជួយហាងរបស់ក្រុមគ្រួសារ។ នៅពេលម្តាយឈឺគាត់តែងនៅក្បែរថែទាំ មើលទៅដូចជាមនុស្សល្អ ខ្ញុំមិនជឿទេ” ។

ទោះយ៉ាងណាអ្នកដែលរស់នៅទីនោះវាយតម្លៃថា Yoshida ជាមនុស្សត្អូញត្អែរច្រើន ហើយងាយនឹងស្ត្រេសដោយសារការផ្លាស់ប្តូរបន្តិចបន្តួច។

កាលពីថ្ងៃទី ២២ ប្អូនប្រុសរបស់ជនរងគ្រោះ Obayashi បានទៅមើលកន្លែងកើតហេតុ។ ជននេះនិយាយថាមិនបានទាក់ទងជាមួយជនរងគ្រោះតាំងពី ១០ ឆ្នាំមុន ប៉ុន្តែលោកស្រី Obayashi ផ្ញើជូនម្តាយ និងប្អូនប្រុសសំបុត្រ​ណូអែលកាលពីឆ្នាំមុន។ គាត់និយាយ​ថា “ខ្ញុំគិតថាបងស្រីកំពុងរស់នៅយ៉ាងល្អ ប៉ុន្តែមិននឹកស្មានថាគាត់រស់នៅអនាថាបែបនេះទេ” ។

(ប្អូនប្រុសជនរងគ្រោះនៅកន្លែងកើតហេតុ)

រូបភាព https://mainichi.jp/articles/20201122/k00/00m/040/219000c

នៅពេលឧប្បត្តិហេតុកើតឡើងលោកស្រី Obayashi មានប្រាក់ត្រឹម ៨ យ៉េនប៉ុណ្ណោះ ហើយមិនមានអត្តសញ្ញាណប័ណ្ណឡើយ។ ប៉ុន្តែលោកស្រីមានក្រដាសទំនាក់ទំនងតូចមួយ ដូច្នេះប៉ូលីសក៏ហៅទូរស័ព្ទទៅកាន់ប្អូនប្រុសរបស់គាត់។ 

ឧប្បត្តិហេតុនេះបានបង្ហាញពីបញ្ហាមួយចំនួននៅក្នុងសង្គមជប៉ុន។ បញ្ហាទីមួយគឺមនុស្សគ្មានផ្ទះសម្បែងត្រូវគេ​បោះ​បង់ចោលឬធ្វើបាប និងបញ្ហាទីពីរគឺមនុស្សចាស់ត្រូវគ្រួសារបោះបង់មិនអើពើ។ មនុស្សជាច្រើនរស់នៅតាម​ដងផ្លូវឬមនុស្សមួយចំនួនស្លាប់ក្នុងផ្ទះគ្មានអ្នកដឹង។

អ្នកនិយមប្រើបណ្តាញអុីនធឺណេតជប៉ុននិយាយថាឧប្បត្តិហេតុនេះ (សំដៅទៅលើទំនាក់ទំនងក្នុងគ្រួសារជនរងគ្រោះ) គឺជាផលវិបាកនៃទំនោររវប្បធម៌ជប៉ុនដែលផ្តល់តម្លៃដល់សុភមង្គល និងភាពសុខស្រួលរបស់អ្នកដទៃជា​ជាង​ខ្លួន​ឯងឬគំនិតអវិជ្ជមានជាងនេះទៅទៀត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: