ពាក្យដែលគេនិយមប្រើទាំង ១០ សម្រាប់យុវនារីជប៉ុនក្នុងឆ្នាំ ២០២០
ទស្សនាវដ្តី Egg បោះពុម្ពផ្សាយតាំងពីឆ្នាំ ១៩៩៥ ជាកន្លែងផ្តល់ព័ត៌មានម៉ូដសម្រាប់យុវនារីទាន់សម័យ។
ថ្មីៗនេះទស្សនាវដ្តីមានឈ្មោះថា『egg 流行語 大 賞 2020 បានធ្វើការស្ទង់មតិដើម្បីស្វែងរកពាក្យសាមញ្ញជប៉ុនដែលនិយមទាំង ១០ នៃយុវជន។
ដូច្នេះទស្សនាវដ្តី Egg បានប្រមូលចម្លើយពីម៉ូដែល និងអ្នកអានដែលមានអ្នកចូលរួមសរុប ៥០០០ នាក់។
ពាក្យដែលនិយមទាំង ១០ មានដូចជា៖
ចំណាត់ថ្នាក់លេខ ១០ ៖ ៣៩៧
លេខទាំងបីនេះអានថា “sankyū na” មានន័យថា “អរគុណណា” គេប្រើច្រើនក្នុងទម្រង់ hashtag ។
ចំណាត់ថ្នាក់លេខ ៩ ៖ はにゃ (Hanya)
ពាក្យនេះប្រើធ្វើពុតជា “ល្ងីល្ងើ” ឬនៅពេលដែលអ្នកពិតជាមិនយល់អ្វីមួយ។
ចំណាត់ថ្នាក់លេខ ៨ ៖ ~ニダ (-nida)
នេះគឺជាឃ្លាបន្ថែមពេលបញ្ចប់ប្រយោគដែលស្រដៀងនឹង -yo, -ne ។ ឃ្លា -nida មានប្រភពមកពីភាសាកូរ៉េ ដូច្នេះឃ្លានេះនិយមចំពោះអ្នកដែលស្រលាញ់ចូលចិត្តវប្បធម៌កូរ៉េ។
ចំណាត់ថ្នាក់លេខ ៧ ៖ ~てり (-teri)
ស្រដៀងនឹងចំណាត់ថ្នាក់លេខ ៨ ដែរ ការប្រើឃ្លានេះបន្ថែមពេលបញ្ចប់ប្រយោគក្នុងបំណងបង្វែរពាក្យ ‘ru’ ទៅជា ‘ri’ ស្តាប់ទៅកាន់តែគួរឱ្យស្រឡាញ់។
ចំណាត់ថ្នាក់លេខ ៦ ៖ 飛ぶぞ (Tobuzo)
ប្រើពេលអ្នកនិយាយបង្ហាញពីភាពរំជើបរំជួលខ្លាំង។
ចំណាត់ថ្នាក់លេខ ៥ ៖ 大丈夫そ? (Daijōbuso?)
អត្ថន័យស្រដៀងនឹង ‘Daijōbu kana’ មានន័យថា “មិនអីទេ?”
ចំណាត់ថ្នាក់លេខ ៤ ៖ いぇいいぇい (Yaaay)
បង្ហាញពីអារម្មណ៍រំភើបឬប្រើជំនួសពាក្យ ‘kanpai’ (លើកកែវ)
ចំណាត់ថ្នាក់លេខ ៣ ៖ ~してもろて (-shitemorote)
ប្រើសម្រាប់សំណូមពរនរណាម្នាក់ជួយ។
ចំណាត់ថ្នាក់លេខ ២ ៖ キュンです (Kyundesu)
នេះជាពាក្យកម្ចីបង្ហាញពីអារម្មណ៍បេះដូងលោតញាប់ញ័រឬមានអារម្មណ៍រំភើប។
ចំណាត់ថ្នាក់លេខ ១ ៖ やりらふぃ~ (Yarirafui-)
ពាក្យនេះសំដៅលើនរណាម្នាក់ចូលចិត្តជប់លៀងឬអ្នកដែលទៅក្លឹបញឺកញាប់។
ភាគច្រើនពាក្យដែលគេនិយមទាំងនេះមកពី Tiktok ។
Sacchan