និស្សិតជប៉ុនរកឃើញវិធីថ្មីជួយអោយអ្នកគ្មាន CRUSH មាន​ដៃ​កាន់​នឹង​គេ

ទោះបីរដូវស្លឹកឈើជ្រុះមិនត្រជាក់ដូចជារដូវរងា ប៉ុន្តែអាកាសធាតុបែបនេះក៏គ្រាប់គ្រាន់នឹងធ្វើអោយយើងប្រាថ្នាចង់​ឱប​ក្រសោប។

នៅជប៉ុនកាន់ដៃគ្នាជានិមិត្តសញ្ញានៃសេចក្ដីស្រឡាញ់រវាងមនុស្សពីរនាក់។

រូបភាព https://www.gifu-np.co.jp/news/20201118/20201118-21504.html

ផ្ទុយទៅវិញស្នេហាមិនមានស្រាប់សម្រាប់អ្នកដែលចង់កាន់ដៃគ្នានោះទេ តើមនុស្សគ្មានស្នេហាត្រូវទ្រាំនឹងអារម្មណ៍​ឯកោ​ឬ?

និស្សិតផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យ Gifu បានរកឃើញវិធីមួយសម្រាប់មនុស្សនៅលីវឬអ្នកដែលនៅឆ្ងាយពីគ្នាអាច​ទទួលបានអារម្មណ៍កក់ក្តៅពេលកាន់ដៃគ្នា។ មិនមែនមានន័យថារកនរណាម្នាក់ជជែកលេងដើម្បីកាន់ដៃគ្នានោះ​ទេ ប៉ុន្តែក្រុមនិស្សិតទាំងនេះបានបង្កើតសង្សារក្នុងបន្ទប់ពិសោធន៍។ 

រូបភាព https://www.itmedia.co.jp/news/articles/2010/28/news089.html 

ការបង្កើតថ្មីនេះត្រឹមតែដៃប៉ុណ្ណោះ តាមមើលទៅដូចជាខុសឆ្គងអ្វីម្យ៉ាង?

សូមកុំខកចិត្តដៃសិប្បនិម្មិតនេះទន់ហើយកក់ក្តៅដូចដៃមនុស្សស្រី។ មិនត្រឹម​តែប៉ុណ្ណឹងនៅពេលអ្នកកាន់ដៃរឹត​តែ​ខ្លាំង ដៃសិប្បនិម្មិតនឹងរំញោចធ្វើតាមសកម្មភាពរបស់អ្នក។

ម្យ៉ាងវិញដៃសិប្បនិម្មិតថែមទាំងបែកញើសប្រសិនបើកាន់យូរពេក ដោយគៀបក្រណាត់សើមកណ្តាលម៉ាស៊ីនកំដៅ និង​​ជែល ហើយបន្ទាប់មកកំដៅនឹងបែកចេញជាញើស។

ដៃសិប្បនិម្មិតនេះអាចគណនាតាមរយៈសំឡេងដកដង្ហើម និងសម្លេងប៉ះទង្គិចជាមួយសម្លៀកបំពាក់ដោយពឹងទៅ​​លើ​ឧបករណ៏វាស់ល្បឿននៃស្មាតហ្វូនដើម្បីសម្រួលល្បឿនសមរម្យ។

លើសេពីនេះប្រសិនបើអ្នកដើរលឿនពេកដៃសិប្បនិម្មិតនឹងទាញអ្នកមកវិញដូចមនុស្សម្នាក់មិនចង់នៅឆ្ងាយពីអ្នក។ អាចនិយាយបានថាបើអ្នកបិទភ្នែកអារម្មណ៍ដូចជាកាន់ដៃគូរស្នេហ៍អញ្ចឹងដែរ។ 

ព្រោះបើមើលឃើញតែដៃគួរអោយខ្លាចបន្តិចដែរ។

ដោយសារបញ្ហាជំងឺកូវីដ-១៩ មនុស្សភាគច្រើនបង្ខំចិត្តមិនអាចចេញពីផ្ទះ។ បើគ្រាន់តែដើរលំហែក្នុងសួនបន្តិចអ្នកអាចយកដៃសិប្បនិម្មិតតាម ដោយមិនចាំបាច់បារម្ភបញ្ហាចម្លងជំងឺ។ គ្រាន់តែកុំខ្វល់មនុស្សជុំវិញមើលមកយើងយ៉ាងណាប៉ុណ្ណោះ។

ទោះជាយ៉ាងណាមើលទៅចម្លែកបន្តិច ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យាគឺជាការច្នៃប្រឌិតថ្មីរបស់និស្សិត។ តែខ្ញុំក៏សង្ឃឹម​ថាពួកគេនឹងរកឃើញស្នេហាពិតរបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: