មិនត្រឹមតែស្រ្តីថ្មីៗនេះបុរសចូលចិត្តផាត់មុខកាន់តែកើនឡើងច្រើននៅជប៉ុន

សព្វថ្ងៃជប៉ុនឈានចូលយុគសម័យបុរសតុបតែងមុខធ្វើអោយផលិតផលគ្រឿងសំអាងសម្រាប់បុរសកើនឡើងច្រើន។

នៅប្រទេសជប៉ុនបុរសដែលចាប់អារម្មណ៍ចំពោះផលិតផលថែរក្សាស្បែកគេហៅថា “biyo danshi” ។ ផ្នត់គំនិតគ្រឿង​សំអាង​សម្រាប់នារីហាក់ដូចជាចាស់គម្រឹល នៅពេលដែលបុរសយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសម្រស់ និង​រូប​រាង​ខាងក្រៅ។ ម៉ាកគ្រឿងសំអាងជប៉ុនជាច្រើនបានចាប់ផ្តើមពង្រីកទីផ្សារសម្រាប់អតិថិជនជាបុរស។

រូបភាព https://soranews24.com/

មនុស្សប្រុសវ័យ ៤០ ឆ្នាំកំពុងក្លាយជាអតិថិជនចម្បងនៃទីផ្សារគ្រឿងសំអាងជប៉ុន ដែលបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​ចំពោះអ្នកប្រើ​អុីន​ធឺណេតនាពេលថ្មីៗនេះ។

ទំនិញទូទៅដែលបុរសជប៉ុននិយមទិញមានដូចជាម្សៅទ្រនាប់ ក្រែមលាបបបូរមាត់ និងខ្មៅដៃគូរចិញ្ចើម -ល- ។ មិនត្រឹមតែបុរសវ័យក្មេងប៉ុណ្ណោះទេ សូម្បីតែបុរសវ័យកណ្តាលអាយុពី ៣០ ទៅ ៤០ ឆ្នាំក៏និយមចូលចិត្តផងដែរ។

ផលិតផលគ្រឿងសំអាងជប៉ុនសម្រាប់បុរសមានតាំងពីទសវត្សឆ្នាំ ១៩៨០ ជាពិសេសសម្រាប់កីឡាករ។ ទោះជាយ៉ាង​ណា​ផលិត​ផល​ថែរក្សាស្បែកមិនទទួលការចាប់អារម្មណ៍ខ្លាំងឡើយ។

ហេតុអ្វីបានជាថ្មីៗនេះគ្រឿងសំអាងបុរសលក់ដាច់ខ្លាំងដូចនេះ?

អ្នកជំនាញផ្នែកសម្ផស្សនៅជប៉ុនបានអោយដឹងថាកម្មវិធីទូរទស្សន៍ជម្រុញអោយបុរសយកចិត្តទុកដាក់ទៅលើស្បែក​របស់​ពួកគេ ដែលជាមូលហេតុ​បុរសផ្តើមតុបតែងមុខ។

Kondo Yohdi និយាយថា “ខ្ញុំពិតជាយកចិត្តទុកដាក់ចំពោះរូបរាងរបស់ខ្លួន នេះក៏ជាហេតុផលដែលខ្ញុំផាត់មុខ​ផង​​ដែរ” ។

បុរស blogger សម្រស់ឈ្មោះ Kondo Yohdi អាយុ ២៧ ឆ្នាំ មានអ្នកគាំទ្រលើបណ្តាញអុីនធឺណេតចំនួន ២៧៣,០០០ នាក់។ កាល​ពី ៣ ឆ្នាំមុនពេលបង្ហោះវីដេអូណែនាំរបៀបផាត់មុខ អ្នកគាំទ្រគាត់ភាគច្រើនជាមនុស្សស្រី ប៉ុន្តែថ្មីៗនេះចំនួនអ្នកគាំទ្របុរសមានការកើនឡើង ដែលកាលពីឆ្នាំមុន Yohdi មានអ្នកគាំទ្រប្រុសជាង ៥ ម៉ឺននាក់។

រូបភាព https://vietgiaitri.com/

លោក Mayu Shimokawa ជានាយកក្រុមហ៊ុនលក់ផលិតផលគ្រឿងសំអាងបុរសធំជាងគេលំដាប់ទី ២ នៅប្រទេស​ជប៉ុន​មានប្រសាសន៍ថា “នៅជប៉ុនបុរសដែលស្លៀកសម្លៀកបំពាក់ស្អាត និងទាន់សម័យមានប្រជាប្រិយភាពខ្លាំង” ។

ចាប់តាំងពីឆ្នាំមុនអតិថិជនប្រុសកើនឡើងច្រើនតាមហាងលក់គ្រឿងសំអាងរបស់ស្ត្រីនៅ Takashimaya ស្ថានីយ៍ JR Nagoya ។ ពួកគេចូលចិត្តផលិតផលតុបតែងបែបធម្មជាតិជួយបង្កើនទំនុកចិត្តនៅកន្លែងធ្វើការឬស្វែងរកការ​ងារ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: