កុមារជប៉ុននាំគ្នាចែករំលែកកាតបោះពុម្ពរូបបុរសនេសាទសាច់​ដុំធំៗ

កុមារភាគច្រើនមានចំណង់ចំណូលចិត្តប្រមូលកាតរូបភាព កាតខ្លះមានរូបតួអង្គគំនូរជីវចលឬ Idol ដែលអ្នកចូល​ចិត្ត។

ចុះកាតដែលមានរូបភាពរបស់អ្នកនេសាទយ៉ាងម៉េចវិញ?

កាលពីខែធ្នូឆ្នាំមុនទីភ្នាក់ងាររដ្ឋាភិបាលខេត្ត Aomori បានបង្កើតយុទ្ធនាការផ្សព្វផ្សាយសម្រាប់វិស័យជលផល។ គំនិត​បោះ​ពុម្ពកាតដែលមានរូបភាពរបស់អ្នកនេសាទ និងត្រីដែលពួកគេចាប់បាន។

រូបភាព https://www.spoon-tamago.com/2020/11/17/japanese-fisherman-trading-cards/

ប្រជាជនក្នុងស្រុកចូលចិត្តគម្រោងនេះណាស់ជាពិសេសកុមារ ពួកគេនាំគ្នាប្រមូលកាតហើយចែករំលែកកាតដែលកម្រ​ដូចជាកាតហ្គេមដែរ។

រូបភាព https://www.spoon-tamago.com/2020/11/17/japanese-fisherman-trading-cards/

នៅក្នុងអត្តបទកាសែតមួយនិយាយថាសន្លឹកកាតទាំងនោះត្រូវបានធ្វើដោយដៃរបស់បុគ្គលិករដ្ឋាភិបាលម្នាក់ឈ្មោះ Noriaki Kimura អាយុ ៣២ ឆ្នាំ។ គាត់យកម៉ាសុីនថតដើរគ្រប់ទីកន្លែងដើម្បីសុំរូបថតរបស់អ្នកនេសាទ។ បន្ទាប់​មក​យករូបថតទៅការិយាល័យ រចនា​កាត រួចព្រីនជាច្រើនសន្លឹក។

រូបភាព https://www.spoon-tamago.com/2020/11/17/japanese-fisherman-trading-cards/

កាលពីខែធ្នូឆ្នាំ ២០១៩ គេចាប់ផ្តើមចែករំលែកកាតនៅតាមទីផ្សារត្រីក្នុងស្រុក ក៏ដូចជាកន្លែងពិព័រណ៍ពាណិជ្ជកម្ម​នៅទូទាំងប្រទេស ហើយទទួលបានមតិឆ្លើយតបវិជ្ជមានជាច្រើន។

បច្ចុប្បន្ននៅលើទីផ្សារកាតមានប្រហែល ៦០ ប្រភេទផ្តិតរូបអ្នកនេសាទ។ កាតទាំងនេះមានភាពពេញនិយមជាពិសេស​សម្រាប់កុមារ រដ្ឋាភិបាលក្នុងតំបន់សង្ឃឹមថាអាចបង្កើនចំនួនអ្នកនេសាទក្នុងវិស័យជលផល។

ការងារធ្វើជាអ្នកនេសាទពិតជាលំបាក ប៉ុន្តែឥឡូវនេះក៏ពិសេសម្យ៉ាងដែរ។ ទោះបីត្រូវក្រោកពីព្រលឹម ប្រឈមនឹងរលកធំៗ តែ​អ្វី​ទាំងនេះធ្វើអោយអ្នកនេសាទមានសាច់ដុំ រាងកាយរឹងមាំ និងសុខភាពស្បែកល្អ ដូច្នេះអ្នកនេសាទដូចជាពីវីរបុរស​នៅលើសមុទ្រដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: