ការស្ទង់មតិតំបន់ដែលគួរអោយចង់រស់នៅបំផុតទាំង ១០ របស់ជប៉ុន

កាលឆ្នាំមុនទីក្រុងតូក្យូទទួលបានការជ្រើសរើសជាតំបន់ល្អក្នុងការរស់នៅ ប៉ុន្តែនៅដើមឆ្នាំ Fukui បែរជាជំនួសចំណាត់​ថ្នាក់នេះ។ ហើយកាលពីប៉ុន្មានខែមុនហុកកៃដូត្រូវគេជ្រើសរើសជាតំបន់ល្អសម្រាប់ស្នាក់នៅ។ រាល់ដងការស្ទង់​មតិ​តែងតែមានការប្រែប្រួល មិនត្រឹមតែដោយសារបញ្ហាជំងឺ សូម្បីតែទស្សនៈក៏ផ្លាស់ប្តូរ។

នៅក្នុងការស្ទង់មតិថ្មីៗនេះទាំងទីក្រុងតូក្យូ Fukui និងហុកកៃដូសុទ្ធតែមិនទទួលបានចំណាត់ថ្នាក់ទីមួយ។

តាមការស្ទង់មតិប្រចាំឆ្នាំនៃវិទ្យាស្ថានស្រាវជ្រាវម៉ាកយីហោក្នុងតំបន់បានស្នើអោយប្រជាជនចំនួន ៣១,៧៣៤ នាក់​ស្ថិតនៅទូទាំងប្រទេសជ្រើសរើសខេត្តនីមួយៗដោយផ្អែកលើមតិផ្ទាល់របស់ពួកគេ ក្នុងចំណោមនោះមាន ៨៤ ចំណុច​ផ្សេងៗ​គ្នានិយាយពីភាពទាក់ទាញ កម្រិតនៃការទទួលស្គាល់ រូបភាព -ល- ។

ការស្ទង់មតិនេះសួរជាសំណួរលម្អិតហេតុ​អ្វីបានជាពួកគេចង់រស់នៅក្នុងតំបន់នោះ? ចម្លើយមានដូចជា៖ “ខ្ញុំចង់រស់នៅទីនោះ” “ខ្ញុំមិនប្រកាន់ទេប្រសិនបើខ្ញុំរស់នៅទីនោះ” “ខ្ញុំមិនប្រាកដថាចង់រស់នៅទីនោះទេ” និងសំណួរ “ខ្ញុំមិនចូលចិត្តរស់នៅទីនោះទេ” ។ អ្នកឆ្លើយដាក់ពិន្ទុតំបន់ដែលខ្លួនចូលចិត្ត ដូច្នេះយើងអាចចាត់ចំណាត់ថ្នាក់តំបន់​ដែលល្អក្នុងការរស់នៅ។

នៅទីក្រុងតូក្យូកាលពីឆ្នាំមុននាំមុខចំណាត់ថ្នាក់ដោយទទួលបាន ២៦,៣ ពិន្ទុ។ ប៉ុន្តែនៅឆ្នាំនេះ Kanagawa បាន​ដណ្តើម​ចំណាត់ថ្នាក់លេខ ១ ធ្វើអោយទីក្រុងតូក្យូធ្លាក់មកចំណាត់ថ្នាក់លេខ ២ វិញ។

រូបភាព https://soranews24.com/2020/11/22/top-10-most-desirable-japanese-prefectures-to-live-in-may-show-new-trend-toward-small-city-living/

លទ្ធផលមិនគួរអោយភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារទីក្រុង Yokohama ស្ថិតនៅ Kanagawa គឺជាកន្លែងដ៏ល្អបំផុតសម្រាប់រស់នៅ។

តារាងចំណាត់ថ្នាក់រួមមាន៖

១. Kanagawa

២. Tokyo

៣. Hokkaido

៤. Kyoto

៥. Okinawa

៦. Fukuoka

៧. Osaka

៨. Hyogo

៩. Chiba

១០. Shizuoka

បណ្តាទីក្រុងធំៗនៃប្រទេសជប៉ុនទាក់ទាញចំនួនប្រជាជនទៅរស់នៅច្រើន ប៉ុន្តែនៅឆ្នាំនេះមានការផ្លាស់ប្តូរចំណាត់​ថ្នាក់។ ក្រៅពីនេះមានតែកោះហុកកៃដូ Fukuoka និង Chiba ប៉ុណ្ណោះដែលរក្សាចំណាត់ថ្នាក់ដដែល។ ចំពោះ Okinawa ទទួលបានចំណាត់ថ្នាក់លេខ ៥ កើនឡើង ៣ កម្រិតបើប្រៀបនឹងឆ្នាំមុន។

ម្យ៉ាងវិញ Shizuoka លើកដំបូងមានវត្តមានក្នុង Top 10 ធ្វើអោយ Aichi ចេញពីតារាងចំណាត់ថ្នាក់។ ប្រហែលទីក្រុង​ធំៗនៅតែជាជម្រើសល្អបំផុត ប៉ុន្តែមនុស្សភាគច្រើនកំពុងងាកទៅរកតំបន់ជនបទ។ ទន្ទឹមនឹងនេះទោះមិន​ស្ថិតនៅក្នុង Top 10 តែតំបន់ដាច់ស្រយាលជាច្រើនក៏កើនចំនួនប្រជាជនគួរឱ្យកត់សម្គាល់ផងដែរ។

រូបភាព https://soranews24.com/2020/11/22/top-10-most-desirable-japanese-prefectures-to-live-in-may-show-new-trend-toward-small-city-living/

វិទ្យាស្ថានស្រាវជ្រាវបានពន្យល់ថាប្រហែលមកពីបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយមនុស្សជាច្រើនប្តូរទៅរស់នៅតំបន់ដែលមានមនុស្សតិច (មានន័យថាវាមានសុវត្ថិភាពជាង) ប៉ុន្តែនៅតែធានាគ្រឿងបរិក្ខារគ្រប់គ្រាន់។

ប្រសិនបើអាចរស់នៅក្នុងខេត្តក្រុងនៃប្រទេសជប៉ុន តើអ្នកនឹងជ្រើសយកទីកន្លែងណា?

ការស្ទង់មតិ៖ https://diamond.jp/articles/-/254637

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: