ផ្លាស់ប្តូរម៉ូដសក់ធ្វើអោយអ្នកមានអារម្មណ៍កាន់តែស្រលាញ់ខ្លួនឯង
បន្ទាប់ពីចូលរួមកម្មវិធីស្វែងរកម៉ូដែលមូ៉ដសក់ដោយឥតគិតថ្លៃជាមួយ Hair Salon CamiYui Beauty Japan កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ។ គេហទំព័រ JAPO បានជ្រើសរើសបេក្ខនារីចំនួន ៣ នាក់ដែលចុះឈ្មោះជាម៉ូដែលម៉ូដសក់នៃហាងសាឡនជប៉ុន។
រូបភាពមុនពេលកាត់សក់
ចំណាប់អារម្មណ៍របស់គន្ធាបន្ទាប់ពីបានកាត់សក់ តរោមភ្នែក និងធ្វើក្រចកនៅហាង KamiYui beauty Japan ។ “ខ្ញុំពិតជាពេញចិត្តនឹងសក់ដែលកាត់ហើយព្រោះសមជាមួយទម្រង់មុខ កាត់សក់ដោយមេជាងជនជាតិជប៉ុនផ្ទាល់។ ចំពោះរោមភ្នែកតហើយដូចធម្មជាតិ មិនទើសភ្នែក រីឯក្រចកលាបជែលស្អាត។ អរគុណ JAPO និង KamiYui beauty Japan ” ។
រូបភាពមុនពេលកាត់សក់
រូបភាពក្រោយពេលកាត់សក់
ចំណាប់អារម្មណ៍របស់ស្រីនិចបន្ទាប់ពីបានកាត់សក់ តរោមភ្នែក និងធ្វើក្រចកនៅហាង KamiYui beauty Japan ។ “ខ្ញុំមានអារម្មណ៍ប្លែកបន្ទាប់ពីកាត់សក់ រោមភ្នែកតហើយវែង ង ស្អាតបែបធម្មជាតិ រីឯក្រចកពណ៌ទឹកប្រាក់ធ្វើអោយដៃមើលទៅភ្លឺស្អាត” ។
រូបភាពមុនពេលកាត់សក់
រូបភាពក្រោយពេលកាត់សក់
ចំណាប់អារម្មណ៍របស់បងស្រីសម្ផស្សបន្ទាប់ពីបានកាត់សក់ តរោមភ្នែក និងធ្វើក្រចកនៅហាង KamiYui beauty Japan ។ “នាងខ្ញុំពេញចិត្តខ្លាំងចំពោះសេវាធ្វើក្រចកឃើញថាល្អចំពោះគុណភាព បរិយាកាសកន្លែងធ្វើក្រចកគួរអោយចូលចិត្ត។ ខ្ញុំពេញចិត្តចំពោះសេវាតរោមភ្នែកដែលបានដាក់ស្អាត សាកសម មើលទៅធម្មជាតិ។ ហើយចំពោះសេវាកាត់សក់គួរអោយចូលចិត្ត អាចបន្ធូរអារម្មណ៍ ហើយមើលទៅប្លែកជាងមុន” ។
ហាងសាឡន KAMIYUI ជម្រើសជាទីពេញចិត្តសម្រាប់បុរស និងនារីក្នុងការប្តូរម៉ូដសក់ដែលធ្វើអោយអ្នកមានអារម្មណ៍កាន់តែស្រលាញ់ខ្លួនឯង ស្រស់ស្អាត និងទាន់សម័យ។
ព័ត៌មាន៖
CAMIYUIBEAUTY
អាស័យដ្ឋាន៖ No1;st63, Sangkat Tonle Bassac Khan Chamkarmon, Phnom Penh
លេខទូស័ព្ទ៖ 016 412 221
Facebook: CamiYui Beauty
Japo Cambodia