កំពូលនារីជនជាតិជប៉ុនលេងវីយូឡុងដោយប្រើដៃសិប្បនិម្មិត

Manami និយាយថា “ខ្ញុំចាប់ផ្តើមលេងវីយូឡុងតាំងពីអាយុ ៧ ឆ្នាំ ក្រោយមកទើបយល់ថាវាមិនសមនឹងខ្លួន ប៉ុន្តែជាអកុសលខ្ញុំជួបគ្រោះថ្នាក់ ហើយមិនអាចលេងភ្លេងបន្ត។ នៅពេលនោះទើបខ្ញុំដឹងថាវីយូឡុងសំខាន់ប៉ុណ្ណា” ។

រូបភាព https://www.inspiremore.com/worlds-best-manami-ito/

ដំបូងនាងមានការលំបាកក្នុងការហាត់ ប៉ុន្តែវាបានជម្រុញកម្លាំងចិត្តដែលនាងមិនធ្លាប់មានពីមុនមក។

នៅឆ្នាំ ២០០៤ Manami Ito ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ដៃម្ខាងកាលនាងមានអាយុ ២០ ឆ្នាំ។ ឧប្បត្តិហេតុបាត់​បង់ដៃម្ខាងជារឿងគួរអោយរន្ធត់សម្រាប់មនុស្សគ្រប់គ្នា ទោះយ៉ាងណានាងខ្លាចខ្លួនមិនអាចលេងវីយូឡុងបន្តទៀត។​ បន្ទាប់ពីទទួលបានដៃសិប្បនិម្មិត និងការខិតខំប្រឹងប្រែងជាច្រើន នៅទីបំផុត Manami Ito អាច​វិល​ត្រឡប់​ទៅ​សម្តែងលើឆាកកវីយូឡុងឡើងវិញ។

កាលដំបូងប្រើដៃសិប្បនិម្មិតលេងវីយូឡុងមិនមានសម្លេងអ្វីទាំងអស់ ដៃសិប្បនិម្មិតត្រឹម​ធ្វើចលនាងាយៗ ដូច្នេះនាងអាចលេង​បាន​តែបទសាមញ្ញៗមួយចំនួនដូចជា “Twinkle, Twinkle Little Star” ។ ដោយសារការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ Manami Ito តែងតែបង្កើនស្នាដៃលេងវីយូឡុងរបស់ខ្លួនដើម្បីជម្រុញទឹកចិត្តដល់មនុស្សគ្រប់គ្នា ក្រៅពីនេះនាងក៏ជាគិលានុបដ្ឋាយិកា​ដៃម្ខាងតែមួយគត់នៅជប៉ុន ហើយក៏ជាកីឡាការនីហែលទឹក​ប៉ារ៉ា​អូឡាំពិក​ផងដែរ។

នៅក្នុងវីដេអូខាងលើនាងសម្តែងបទចម្រៀងដែលមានចំណងជើងថា “Thread” ដោយអ្នកនិពន្ធ និងអ្នកផ្សាយ​វិទ្យុឈ្មោះ Miyuki Nakajima ។ វីដេអូនេះថតកាលខែកញ្ញាឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសុខុមាលភាពទីក្រុង Takarazuka ខេត្ត Hyōgo ប្រទេស​ជប៉ុន។

Manami Ito បង្ហាញខ្លួននៅក្នុងការប្រកួតប្រជែងទេពកោសល្យពិតរបស់ James Corden ដែលគេហៅថា “The World’s Best” កន្លែងដែលនាងសម្តែងវីយូឡុងដោយផ្ទាល់។ នាងបានធ្វើអោយទស្សនិកជនទាំងអស់ស្រក់ទឹកភ្នែក​ក្នុងអំឡុងពេលសម្តែង អ្នកក៏អាចមើលវីដេអូ Audition របស់នាងខាងក្រោមនេះ។

នាងនិយាយក្នុងកម្មវិធីនោះថា “ខ្ញុំយល់ថាអស់សង្ឃឹម ខ្ញុំបានឈប់រៀនហើយមិនចាកចេញពីផ្ទះរយៈពេលមួយឆ្នាំ។ មានអ្វីម្យ៉ាងធ្វើអោយខ្ញុំពិបាកចិត្តណាស់ដូច្នេះម្តាយខ្ញុំនិយាយថា “នៅថ្ងៃណាមួយចូរលេងវីយូឡុងសារជាថ្មី” ខ្ញុំពិត​ជា​រំភើប​ណាស់ដែលអ្នករាល់គ្នាស្តាប់ខ្ញុំ” ។

បន្ទាប់ពីបានស្តាប់ការសម្តែងរបស់នាង James Corden បាននិយាយថានាងជា “អ្នកលេងវីយូឡុងវេទមន្ត” ម្នាក់។ Manami ជាគិលានុបដ្ឋាយិកាដំបូងគេនៅប្រទេសជប៉ុនប្រើដៃសិប្បនិម្មិត។

ទោះបីខ្ញុំមិនពូកែក៏ខ្ញុំនៅតែចង់អោយអ្នករាល់គ្នាបានឃើញខ្ញុំខំប្រឹងតស៊ូប៉ុណ្ណា។ នៅលើពិភពលោកមនុស្សដែលកំពុងស្ថិតក្នុងស្ថាន​ភាព​ដូចខ្ញុំ ខ្ញុំចង់អោយពួកគេរក្សាជំនឿទៅលើជីវិត។

Manami Ito ទទួលបានកម្លាំងចិត្តពីអត្តពលិកដែលប្រើដៃជើងសិប្បនិម្មិតប្រកួតយកជ័យជំនះ ហើយនាងក៏កំពុង​វិលត្រឡប់ទៅរកតន្ត្រីរបស់ខ្លួនដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: