តោះមកក្រឡេកមើលគ្រឿងសឹកបែបកំប្លែងៗនៃកំពូលសាមូរ៉ៃជប៉ុន
អំឡុងសម័យសង្រ្គាមកំពូលសាមូរ៉ៃជប៉ុនគេហៅថា 戦国武将 (មេទ័ពសង្គ្រាម) ពាក់ឯកសណ្ឋានគ្រឿងសឹកអង់អាចក្លាហាន។
Takeda Shingen
រូបភាព https://www.touken-world.jp/tips/10803/
លោកពាក់របាំងមុខពណ៌ក្រហម ស្នែងពណ៌លឿង និងសក់ពណ៌ស (ដូចជាខ្លាឃ្មុំប៉ូលខាងជើង) ។
នៅប្រទេសជប៉ុនកងទ័ពរបស់លោកគេឲ្យឈ្មោះថា Akazonae មានឥទ្ធិពលបំផុតពាក់គ្រឿងសឹកពណ៌ក្រហម និងអាវុធ។ ជាទូទៅពណ៌ក្រហមឆើតពេក ដូច្នេះគេមិនសូវយកធ្វើជាឯកសណ្ឋានរបស់កងទ័ពឡើយ។ ប៉ុន្តែពណ៌ក្រហមបានជម្រុញស្មារតីកងទ័ពរបស់លោក Takeda នាំមកនូវជ័យជំនះដែលមិននឹកស្មាន។
គ្រាន់តែសត្រូវមើលឃើញឯកសណ្ឋានកងទ័ពពណ៌ក្រមពីចម្ងាយក៏ភ័យខ្លាចទៅហើយ។ នោះក៏ជាហេតុផលកងទ័ពតែងទទួលបានជ័យជំនះ។
Hideyoshi Toyotomi
រូបភាព https://www.koitoku.com/SHOP/yu-5y10-toyoA-single.html
លោកត្រូវគេចាត់ទុកជាមនុស្សមានទេពកោសល្យ ប្រវត្តិមកពីវណ្ណៈកសិកររហូតក្លាយទៅជាសាមូរ៉ៃខ្លាំងពូកែម្នាក់។ ជាពិសេសលោកចូលចិត្តការរចនាគ្រឿងសឹកធ្វើពីមាសដែលស្ទើរតែគ្មាននរណាម្នាក់មានគ្រឿងសឹកអស្ចារ្យដូចជាលោក Hideyoshi Toyotomi ឡើយ។
Nobunaga Oda
រូបភាព https://store.shopping.yahoo.co.jp/versos/000000119931.html
លោកជាមនុស្សមានក្តីស្រមៃចង់បង្រួបបង្រួមប្រទេសជប៉ុន ប៉ុន្តែត្រូវគេធ្វើឃាតដោយមិនទាន់បំពេញបំណងប្រាថ្នា។ លោក Nobunaga ចូលចិត្តវប្បធម៌លោកខាងលិច ដូច្នេះគ្រឿងសឹករបស់លោកស្រដៀងនឹងអស្សឫទ្ធិ។
ក្រៅពីនេះសាមូរ៉ៃកេរ្តិ៍ឈ្មោះល្បីមួយចំនួនប្រើសត្វល្អិតតុបតែងមួកសឹកដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់ខ្លួន។
Toshiie Maeda
លោកពាក់មួកសឹកមានរូបសត្វកន្ទុមរុយ។
ប្រភេទសត្វល្អិតនេះមានអត្តន័យនៃជ័យជំនះ ហើយដោយសារវាតែងតែឆ្ពោះទៅមុខ ដូច្នេះសត្វកន្ទុមរុយតំណាងអោយជ័យជំនះជាបន្តបន្ទាប់។ រឿងនិទាននិយាយពីសត្វល្អិតប្រភេទនេះ ព្រះចៅអធិរាជ Jimmu (ព្រះចៅអធិរាជដំបូងរបស់ជប៉ុន) ធ្លាប់ក្រឡេកមើលប្រទេសជប៉ុនពីលើកំពូលភ្នំមានព្រះបន្ទូលថា “ទឹកដីនេះមានរូបរាងដូចកន្ទុមរុយកំពុងរួមសង្វាស” ។ ក្រៅពីនេះសត្វកន្ទុមរុយក៏ធ្លាប់មានកត់ត្រាក្នុងអត្ថបទបុរាណរបស់អធិរាជ Yuryaku ដូចជានិមិត្តរូបនៃការខំប្រឹងប្រែងឥតឈប់ឈរ។
រូបភាព https://mag.japaaan.com/archives/107363
នៅថ្ងៃមួយពេលអធិរាជ Yuryaku ឈរលើភ្នំមើលឃើញសត្វល្អិតមួយប្រភេទស្រដៀងឃ្មុំចាក់ចូលដៃ។ ពេលនោះកន្ទុមរុយហោះមកសុីសត្វល្អិត រំលឹកដល់រឿងនេះអធិរាជ Yuryaku ដាក់ឈ្មោះប្រទេសជប៉ុនថា Akitsushima (កោះកន្ទុមរុយ) ។
(ចំពោះសត្វកន្ទុមរុយវាគ្រាន់តែជាឳកាសរកបានចំណីទាំងមិនដឹងថាខ្លួនមានកិត្តិយសបែបនេះផង) ។
ចាប់តាំងពីពេលនោះសត្វកន្ទុយរុយទទួលការនិយមពីសាមូរ៉ៃសម្រាប់រចនាលើសម្លៀកបំពាក់ Kimono ឬគ្រឿងពាសដែក។
ក្រៅពីសត្វកន្ទុមរុយនៅមានសត្វល្អិតជាច្រើនទៀតឆ្ពោះទៅមុខដូចជាសត្វក្អេប។
រូបភាព https://sengoku-g.net/blog/2018/01/helmet.html/2
ប្រហែលមកពីរូបរាងរបស់វាមើលទៅមិនគួរអោយចូលចិត្ត ដូច្នេះមិនសូវជាពេញនិយមទេ។
បន្ទាប់មកខ្ញុំនឹងណែនាំមួកសឹកមួយចំនួនទៀតដូចជា៖
ទំនងលោកមេទ័ពចូលចិត្តញ៉ាំឆៃថាវ
គ្រឿងសឹកបែប Fairy Tale
ស៊ុនអូខុង
គំនូររូបចម្លាក់ Ashura
កាលមុនសាមូរ៉ៃហាក់ដូចជាកំប្លែងម្យ៉ាងដែរ។
Kengo Abe