លោកតាអាយុ ៨០ ឆ្នាំប្រមូលទុករបាំងមុខរបាំ Kagura កន្លះសតវត្សរ៍មកហើយ

នៅទីក្រុងភាគខាងលិចប្រទេសជប៉ុនមានលោកតាអាយុ ៨០ ឆ្នាំម្នាក់បោះពុម្ពសៀវភៅរូបថតរបាំងមុខ Shinto “Kagura” ចំនួន ៣៩៤ សន្លឹកដែលគាត់បានរក្សាទុករយៈពេលកន្លះសតវត្សរ៍មកហើយ។

លោកតាឈ្មោះ Tadashige Takeuchi មកពីទីក្រុង Hamada ខេត្ត Shimane ប្រទេសជប៉ុន គាត់ជាមនុស្សមានចំណាប់អារម្មណ៍ចំពោះរបាំងមុខរបាំវប្បធម៌ “Iwami Kagura” ក្នុងតំបន់។ លោកតាចាប់ផ្តើមប្រមូលរបាំងមុខតាំងពីគាត់អាយុ ៣០ មកម្ល៉េះ សព្វថ្ងៃនេះលោកតាមានជាង ៥០០ របាំងមុខដែលដាក់បង្ហាញនៅក្នុងសាល “Sekishu Kagura” ផ្ទះរបស់គាត់ហើយបើកជាសាធារណៈ។

រូបភាព https://mainichi.jp/english/articles/20201112/p2a/00m/0et/018000c

លោកតា Tadashige Takeuchi និយាយថា “នេះគឺជាការប្រមូលផ្តុំរបាំងមុខកន្លះសតវត្សរ៍មកហើយរបស់ខ្ញុំ។ ខ្ញុំចង់ផ្សព្វផ្សាយភាពស្រស់ស្អាតនៃរបាំងមុខ Iwami Kagura ដល់មនុស្សជាច្រើន” ។

កម្រងសៀវភៅរូបថតដែលបោះពុម្ពផ្សាយទំហំ A4 ក្រោមចំណងជើងថា “Iwami Kagura-men” (របាំងមុខ Iwami Kagura) មាន ៨៥ ទំព័រ ដែលបង្ហាញពីរបាំងមុខពស់ “Orochi” នៅចុងសម័យអេដូឆ្នាំ ១៦០៣-១៨៦៨ ។ របាំង​មុខ​ដែលបុរាណបំផុតបង្កើតឡើងក្នុងយុគសម័យ Reiwa សម័យទំនើប រូបភាពត្រូវបានបែងចែកទៅតាមប្រភេទដូចជារបាំងមុខ Hannya តំណាងអោយបិសាចស្រីច្រណែន របាំងមុខព្រះ Shoki អាចបណ្តេញវិញ្ញាណអាក្រក់ របាំង​មុខ​​កញ្ជ្រោង និងរបាំងមុខ Tengu ។

លោកតា Tadashige Takeuchi ធ្លាប់ធ្វើការងារជាអ្នកសាងសង់ ទីកន្លែងកំណើត និងធំដឹងក្តីរបស់គាត់ក្នុងស្រុក Otsujicho ទីក្រុង Hamada ។ លោកតានិយាយបន្ថែមក្នុងឆ្នាំ ១៩៧០ គាត់ទិញរបាំងមុខ Hannya ពីបុរសដំបូងធ្វើរបាំងមុខ Iwami Kagura ឈ្មោះ Chikuzan Iwamoto ក្រោយមកក៏ទទួលមរណៈភាពឆ្នាំ ១៩៨៨។ គាត់មានការភ្ញាក់ផ្អើលចំពោះគុណភាព​នៃរបាំងមុខដែលហាក់ដូចជាជំរុញឱ្យគាត់ចាប់ផ្តើមប្រមូលរបាំងមុខ។

នៅឆ្នាំ ១៩៨៥ លោកតាបើកបន្ទប់ដាក់តាំងបង្ហាញ Sekishu Kagura ក្រោយអាគារធំរបស់ខ្លួន។ កន្លែងដាក់តាំង​បើកសម្រាប់សាធារណជនចូលទស្សនាដោយឥតគិតថ្លៃ និងទទួលស្វាគមន៍ភ្ញៀវមកទស្សនាប្រហែល ១០០ នាក់​ក្នុង​មួយឆ្នាំ។

លោកតាមានប្រសាសន៍ថា “លក្ខណៈពិសេសនៃរបាំងមុខអាស្រ័យទៅលើស្នាដៃរបស់សិប្បករ ដូច្នេះរបាំងនីមួយៗមានលក្ខណៈខុសគ្នា។ ខ្ញុំបានចំណាយពេល និងកម្លាំងជាច្រើនសម្រាប់វាស់របាំងមុខទាំងអស់ ហើយទទួលបានលទ្ធផល​ជាទីពេញចិត្ត” ។

ក្នុងចំណោមសៀវភៅចំនួន ៣០០ ក្បាលដែលត្រូវបានបោះពុម្ព គាត់គ្រោងនឹងបរិច្ចាគសៀវភៅចំនួន ៧០ ក្បាលដល់បណ្ណាល័យក្នុងទីក្រុង Hamada ។ សៀវភៅនេះមានតម្លៃ ៣៨៥០ យ៉េនស្មើ ៣៧ ដុល្លាររួមទាំងពន្ធ ប៉ុន្តែមិនទាន់​គិតថ្លៃដឹកជញ្ជូន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: