ការងារទាំង ៥ ដែលទទួលសម្ពាធទាបយោងតាមការស្ទង់មតិលើបុរស និងស្ត្រីនៅក្នុងប្រទេសជប៉ុន
តើការងាររបស់អ្នកមាននៅក្នុងតារាងខាងក្រោមនេះដែរឬទេ?
ជាការពិតណាស់ការងារទាំងអស់សុទ្ធតែមានភាពតានតឹងវាអាស្រ័យលើបុគ្គលិកលក្ខណៈ និងជំនាញរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណានៅពេលអ្នកចំណាយពេលស្រាវជ្រាវក្នុងការងារ យ៉ាងហោចណាស់អ្នកអាចសម្របខ្លួននឹងសម្ពាធ និងបង្កើនភាពអត់ធ្មត់របស់ខ្លួន។
ក្រុមហ៊ុនប្រឹក្សាអាជីវកម្មជប៉ុន Biz Hits បានធ្វើការស្ទង់មតិស្វែងរកការងារដែលត្រូវគេចាត់ទុកថាមានភាពតានតឹងតិចបំផុត។
ការស្ទង់មតិនៅទូទាំងប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៩ ខែតុលានេះត្រូវបានធ្វើឡើងចំពោះបុរស និងស្ត្រីចំនួន ៥៣២ នាក់គ្រប់កម្រិតអាយុស្តីអំពីការងារដែលពួកគេកំពុងធ្វើ ទន្ទឹមនឹងនេះសាកសួរទៅលើកម្រិត និងប្រភពនៃសម្ពាធដែលពួកគេយល់ឃើញនៅក្នុងការងារ។
សំណួរទីមួយនៅក្នុងការស្ទង់មតិគឺ “តើការងារប្រភេទណាដែលអ្នកគិតថាមានសម្ពាធច្រើន?” ចំពោះសំណួរនេះអ្នកចូលរួមភាគច្រើនឆ្លើយថាការងារដែលទាក់ទងនឹងមនុស្សនាំមកនូវសម្ពាធច្រើនជាងគេ។
រូបភាព https://media.bizhits.co.jp/archives/7302
អ្នកឆ្លើយសំណួរចំនួន ១៣៦ នាក់និយាយថាការងារចាំបាច់ត្រូវបំពេញតាម KPI និងបង្កើតលទ្ធផលដែលអាចមើលឃើញ អ្នកឆ្លើយចំនួន ៦៩ នាក់សំដៅលើការងារដែលត្រូវគ្រប់គ្រងពេលវេលាអោយបានល្អដើម្បីឆ្លើយតបតាមពេលវេលាកំណត់ និងអ្នកឆ្លើយចំនួន ២៣ នាក់ទៀតនិយាយពីការងារដែលមានទំនួលខុសត្រូវច្រើន។ ទន្ទឹមនឹងនេះពួកគេក៏បានពន្យល់ដែរថា “ខ្ញុំមិនអាចបន្ធូរអារម្មណ៍ព្រោះរាល់ខែដូចជាចាប់ផ្តើមពីចំណុចសូន្យឡើងវិញ” ឬ “ប្រសិនបើខ្ញុំមិនសម្រេចបានអ្វីទាំងអស់ ថ្នាក់លើនឹងស្តីបន្ទោសខ្ញុំ”។
ផ្ទុយទៅវិញចំណាត់ថ្នាក់ការងារលេខ ៣ ត្រូវគេចាត់ទុកជាការងារដែលមានសម្ពាធទាបដូចជាប្រភេទការងារសាមញ្ញ មិនចាំបាច់បត់បែន មិនត្រូវការទំនួលខុសត្រូវច្រើន ហើយជាប្រភេទការងារប្រើកម្លាំងកាយ។
ដូច្នេះការងារទាំង ៥ ប្រភេទដែលមានកត្តា ៤ ខាងលើត្រូវគេចាត់ទុកថាងាយស្រួល និងមានសម្ពាធទាបបំផុត (យោងតាមការស្ទង់មតិ) ។
រូបភាព https://qol7.com/rakunashigoto/
៥. អ្នករត់តុ
ប្រភេទការងារនេះទាមទារភាពសកម្ម នឿយហត់ និងការប្រាស្រ័យទាក់ទងជាមួយអតិថិជន។ ទោះជាយ៉ាងណាការងារនេះមិនត្រូវការ KPI ទេ ដូច្នេះភាពតានតឹងអាចកាត់បន្ថយ។ ក្រៅពីនេះបុគ្គលិកដែលធ្វើជាអ្នករត់តុពួកគេមានអារម្មណ៍សប្បាយរីករាយជាងការទទួលខុសត្រូវ និងសម្ពាធ។ អ្នកដែលរើសយកការងារនេះនិយាយថា “ខ្ញុំចូលចិត្តម្ហូប ខ្ញុំក៏ចូលចិត្តអតិថិជនដែរ” “នៅពេលនរណាម្នាក់អរគុណ ខ្ញុំមានអារម្មណ៍រំភើប” ពិតជាល្អព្រោះ “សំណូមពរ និងទំនួលខុសត្រូវ” ត្រូវបានកំណត់។
៤. បញ្ចូលទិន្នន័យ
ក្នុងចំណាត់ថ្នាក់លេខ ៤ ជាប្រភេទការងារបញ្ចូលទិន្នន័យ។ មនុស្សជាច្រើនជ្រើសរើសការងារនេះដោយមូលហេតុថា “ខ្ញុំអាចធ្វើការតាមល្បឿនការងាររបស់ខ្លួន” និង “ខ្ញុំមិនចាំបាច់ត្រូវប្រាស្រ័យទាក់ទងច្រើន” ។ ទោះបីមនុស្សមួយចំនួនយល់ថាការងារនេះធុញទ្រាន់ អ្នកខ្លះចូលចិត្តភាពស្ងប់ស្ងាត់ និងបរិយាកាសការងាររបស់ពួកគេអំឡុងពេលធ្វើការ។
៣. ផ្នែកលក់
ពិតជាមិនគួរអោយជឿការងារផ្នែកលក់ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ សំដៅទៅលើការងារលក់រាយដូចជាការសហការលក់សម្លៀកបំពាក់ឬហាងលក់ម្ហូប។ ចំពោះប្រភេទការងារនេះមិនផ្តោតសំខាន់លើ KPI ពេកទេទោះបីជាគោលបំណងបម្រើអតិថិជន។ ម្យ៉ាងទៀតការងារនេះសាកសមសម្រាប់មនុស្សរួសរាយចូលចិត្តជជែកជាមួយអ្នកដទៃ។ ដូច្នេះនៅពេលលក់ផលិតផលពួកគេមានមោទនភាព និងចូលចិត្តការងាររបស់ខ្លួនកាន់តែខ្លាំង។
២. ការងាររដ្ឋបាល
ប្រភេទការងាររដ្ឋបាលមានលក្ខណៈស្តង់ដារ ដូច្នេះគ្រាន់តែធ្វើតាមអោយបានត្រឹមត្រូវនឹងគ្មានបញ្ហាកើតឡើងឡើយ។ លើសពីនេះអ្នកអាចរីករាយនឹងល្បឿនការងារផ្ទាល់ខ្លួន និងតម្រូវការដោះស្រាយបញ្ហាជាមួយកុំព្យូទ័រច្រើនជាងមនុស្ស។
មនុស្សដែលរួសរាយរាក់ទាក់យល់ថាការងារមានសម្ពាធទាបនៅពេលពួកគេអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រីឯអ្នកខ្លះចូលចិត្តបរិយាកាសធ្វើការស្ងប់ស្ងាត់ នៅដាច់ឡែកពីមនុស្សជុំវិញ។
១. ធ្វើការក្នុងឃ្លាំងឬរោងចក្រ
ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៥៣២ នាក់ប្រហែលជា ២០% យល់ថាការងារក្នុងឃ្លាំង និងរោងចក្រមានសម្ពាធទាប។ ម្យ៉ាងការងារនេះសាកសមសម្រាប់មនុស្សចូលចិត្តធ្វើការម្នាក់ឯង។
ការងារនេះទាមទារការអនុវត្តស្ទាត់ជំនាញ ប៉ុន្តែវាអាចនឹងធុញទ្រាន់បន្តិចសម្រាប់មនុស្សមួយចំនួន។
ក្រៅពីនេះនៅមានការងារមួយចំនួនទៀតដូចជាបុគ្គលិកទទួលភ្ញៀវ អ្នកបើកបរ និងបុគ្គលិកដឹកជញ្ជូន។
រូបភាព https://media.bizhits.co.jp/archives/7302
តើអ្នកយល់ស្របនឹងចំណាត់ថ្នាក់ខាងលើនេះទេ? ចម្លើយនឹងបង្ហាញថាអ្នកជាមនុស្សចូលចិត្តការប្រាស្រ័យទាក់ទងឬធ្វើការម្នាក់ឯង។
ទោះជាយ៉ាងណាការងារទាំងអស់មានភាពសប្បាយរីករាយ និងសម្ពាធដោយឡែក។ ប្រសិនបើយើងនៅតែមិនអាចធ្វើបានល្អ ចូរស្វែងយល់ដើម្បីទទួលយក។
Sacchan