អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាជប៉ុនមានភ្លៀងជាង ៤០០ ប្រភេទ…

ភាសាជប៉ុនជាភាសាដែលពិបាកមិនមែនដោយសារ Kanji ឬវេយ្យករណ៍នោះទេ ប៉ុន្តែស្ថិតនៅលើអត្តន័យជ្រាលជ្រៅ​ក្នុងការនិយាយ។ នៅពេលនិយាយជប៉ុនយើងតែងថាភាសាជប៉ុន “aimai – មិនច្បាស់លាស់” ពាក្យ Yes មិនប្រាកដ​ថា Yes រីឯពាក្យ No មិនប្រាកដថា No ឡើយ ដែលទទួលឥទ្ធិពលពីបុគ្គលិកលក្ខណៈ វប្បធម៌ និងរបៀបរស់​នៅ​របស់​ប្រជាជនជប៉ុន។

ក្រៅពីនេះភាសាជប៉ុនមានពាក្យត្រាប់សូរ រូបភាព ឬពាក្យដែលបង្កើតឡើងដោយបញ្ចូលគ្នារវាង Kanji -ល- ។ ក្នុងចំណោមនោះក្រុមពាក្យសំដៅលើ “ភ្លៀង” ជាមួយសូរស័ព្ទចម្រុះ។ តាមទ្រឹស្តីពាក្យជាង ៤០០ ប្រភេទស្ថិតក្នុងក្រុមនេះដែលមិនមែនជនជាតិជប៉ុនទាំងអស់សុទ្ធតែដឹងនោះទេ។ ពាក្យដែលនិយមប្រើមួយចំនួន តោះចូរក្រឡេកមើល​ពាក្យ​ទាំងនេះតើអ្នកស្គាល់បានប៉ុន្មានពាក្យ?

រូបភាព https://www.photo-ac.com/

ចំពោះប្រជាជនជប៉ុននិទាឃរដូវ រដូវក្តៅ សរទរដូវ និងរដូវរងាមានសារៈសំខាន់ណាស់នៅក្នុងជីវិត ដូច្នេះពួកគេបញ្ចូល​ពាក្យ​ដែលបង្ហាញពីរដូវកាលក្នុងវាក្យស័ព្ទ។

និទាឃរដូវ

春雨 – Harusame 

ពាក្យនេះសំដៅទៅលើភ្លៀងធ្លាក់ចុងខែកុម្ភៈដល់ចុងខែមីនា មិនមែនភ្លៀងធ្លាក់ខ្លាំងទេតែសំដៅលើភ្លៀងធ្លាក់ឆាប់រាំង គ្រាប់ភ្លៀងស្រាល -ល-។ នេះជាមូលហេតុ​ពាក្យ Harusame មានន័យថាសរសៃមីសួរព្រោះវាមានពណ៌សថ្លាដូចតំណក់ទឹកភ្លៀងនិទាឃរដូវ។ បច្ចុប្បន្នពេលប្រើពាក្យ Harusame ចាប់អារម្មណ៍នឹងអត្ថន័យគ្រឿងផ្សំម្ហូបជា​ជាង​ទឹក​ភ្លៀង។

紅雨 – Kouu

នៅពេលព្យុះផ្គរមកដល់និទាឃរដូវមានផ្កាផ្លុំ ផ្កាសាគូរ៉ារីកពណ៌ផ្កាឈូក (紅色) ធ្លាក់ក្រោមតំណក់ទឹកភ្លៀង ទិដ្ឋភាព​ភ្លៀង​ធ្លាក់ប្រភេទនោះគេហៅថា Kouu (紅雨) ។

菜種梅雨 – Natanezuyu

សម្បុរផ្កាពណ៌លឿងរីកស្គុះស្គាយនាខែមីនា និងខែមេសាធ្លាក់លើផ្ទៃដីទាំងមូលធ្វើអោយទេសភាពស្រស់ស្អាតដែល​គេ​ហៅ​ថា Natanezuyu ។

梅雨 – Tsuyu 

នេះជាពាក្យដែលគេនិយមបំផុតសំដៅលើភ្លៀង ក្នុងខែមិថុនាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងព្យុះ -ល- ។ ពាក្យ Tsuyu ផ្ទុកអក្សរ Ume មានន័យថាផ្លែព្រូន ព្រោះប្រជាជនជប៉ុនគិតថាពេលផ្លែព្រូនទុំជាពេលចាប់ផ្តើមភ្លៀងនារដូវ​ក្តៅ។

រូបភាព https://www.photo-ac.com/

រដូវក្តៅ

Yuudachi (夕立)

ភ្លៀងធ្លាក់ខ្លាំងនារសៀលរដូវក្ដៅធ្វើអោយរសាត់ភាពក្តៅហួតហែង នាំមកនូវបរិយាកាសស្រស់ថ្លា។ ទោះបីមនុស្សមួយ​ចំនួន​មិនចូលចិត្តភ្លៀងនាពេលរសៀលរដូវក្តៅក៏ដោយ។

សរទរដូវ

Akisame (秋雨) 

របៀបអានផ្សេងទៀតគឺ Shu-u ដូចជាឈ្មោះ Kanji ពាក្យ Akisame ជាភ្លៀងរដូវស្លឹកឈើជ្រុះ បរិយាកាសប្រែជាត្រជាក់​ពេលសរទរដូវឈានមកដល់។ ភ្លៀងធ្លាក់នារដូវស្លឹកឈើជ្រុះនាំមកនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង។ ក្រៅពីនេះ​អាច​ហៅថា Reiu (冷雨) ផងដែរ។

Kirisame (霧雨)

គ្រាប់ភ្លៀងដូចទឹកសន្សើម ទីភ្នាក់ងារឧតុនិយមនិយាយថាគ្រាប់ភ្លៀងមានអង្កត់ផ្ចិតត្រឹម​ ០,៥ មីលីម៉ែត្រចុះក្រោម​គឺ​ជា​អ័ព្ទ។ ភ្លៀងអ័ព្ទធ្លាក់តាមខ្យល់ ដូច្នេះទោះបីជាមានឆ័ត្រក៏សម្លៀកបំពាក់នៅតែសើម។

រដូវរងា

Shigure (時雨) 

ភ្លៀងដើមរដូវរងាបង្ហាញថារដូវស្លឹកឈើជ្រុះបានកន្លងផុតទៅ ភ្លៀងធ្លាក់ស្រទន់ហាក់ដូចជាមើលមិនឃើញ។

Hisame (氷雨)  

ភ្លៀងធ្លាក់ដូចជាព្រិលអាកាសធាតុ​ត្រជាក់ខ្លាំង។ 

លើសពីនេះនៅមានរបៀបហៅភ្លៀងងាយយល់ជាច្រើនទៀតដូចជា៖

Koame (小雨) ៖ ភ្លៀងតិច

Tenkiame (天気雨) ៖ ភ្លៀងពពកហៅម្យ៉ាងទៀតថា “Kitsune no yome iri – 狐の嫁入り”

Shu-u (驟雨) ៖ ភ្លៀងធ្លាក់ខ្លាំងតែឆាប់រាំង ពាក្យ Kanji នេះមិនសូវនិយម ដូច្នេះជនជាតិជប៉ុនមិនច្រើនទេដែល​អាច​សរសេរពាក្យនេះ។

Kiu (鬼雨) ៖ ភ្លៀងធ្លាក់ខ្លាំងដែលសព្វថ្ងៃគេនិយមហៅថា Gerira Gou-u(ゲリラ豪雨)

Tooriame (通り雨) ៖ ភ្លៀងដូចជាមួយរំពេច

Murasame (村雨) ៖ អ្នកដែលចូលចិត្ត Manga Anime ប្រហែលជាគិតទៅដល់ឈ្មោះដាវជប៉ុន។ ប៉ុន្តែប្រភពពាក្យ​នេះ​សំដៅ​លើភ្លៀង ដូចជាពាក្យ Tooriame ភ្លៀងធ្លាក់ខ្លាំង ហើយបន្ទាប់មកស្រាលៗទៅរំកិលចូលតំបន់ផ្សេង។

ក្រៅពីពាក្យសំដៅលើភ្លៀង ពាក្យដែល JAPO បានណែនាំខាងលើនៅតែប្រើភាគច្រើនក្នុងសង្គមសព្វថ្ងៃ។

ទាំងនេះគឺជាពាក្យដែលបង្កើតចេញពីការស្រឡាញ់ធម្មជាតិរបស់ប្រជាជនជប៉ុនតាមរយៈរដូវទាំងបួន។ ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុន អ្នកអាចឆ្លងកាត់ភ្លៀងនារដូវនីមួយៗ។ នេះប្រហែលជាវិធីល្អបំផុតក្នុងការរៀនវាក្យ​សព្ទ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: