បញ្ហាលក់ថ្នាំពន្យារកំណើតខុសច្បាប់អ្នកគ្រប់​គ្រង​កន្លែង​ជួញ​ដូរ​ផ្លូវ​ភេទ​ត្រូវ​ចាប់​ខ្លួន

កាលពីថ្ងៃទី ១២ ខែវិច្ឆិកានៅ Kobe អ្នកគ្រប់គ្រងកន្លែងជួញដូរផ្លូវភេទចំនួន ៣ នាក់ក្នុងតំបន់កំសាន្ត Fukuhara ស្ថិតនៅទីក្រុងខាងលិចប្រទេសជប៉ុន និងអ្នកកាន់កាប់ត្រូវចាប់ខ្លួនពីបទសង្ស័យលក់ថ្នាំពន្យារកំណើត​ដល់​បុគ្គលិក​ស្រី។

រូបភាព https://mainichi.jp/

ផ្ទាំងថ្មការិយាល័យកណ្តាលប៉ូលីសខេត្ត Hyogo (Mainichi)

យោងតាមសម្តីប៉ូលីសខេត្ត Hyogo លោក Takashi Matsumoto អាយុ ៥៦ ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់ Higashinada ទីក្រុង Kobe និងអ្នកគ្រប់គ្រងចំនួន ៣ នាក់ទៀតត្រូវចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីការធា​នា​គុណភាព សុវត្ថិភាពឱសថ និងឧបករណ៍វេជ្ជសាស្រ្ត។

ប៉ូលីសបានចោទប្រកាន់ពួកគេពីបទរក្សាទុកថ្នាំគ្រាប់សរុបចំនួន ៩២៣ គ្រាប់ក្នុងគោលបំណងយកទៅលក់បន្តនៅកន្លែងជួញដូរផ្លូវភេទដែលគ្រប់គ្រងដោយ Matsumoto សង្កាត់ Fukuhara កាលពីថ្ងៃទី ១៩ ខែមិថុនា។ ក្រុមអ្នកស៊ើបអង្កេតបានអោយដឹងថាពួក​គេ​លក់ថ្នាំពន្យារកំណើតចំនួន ៤២ គ្រាប់ទៅអោយបុគ្គលិកស្រីម្នាក់កាលពីថ្ងៃទី ៣០ ខែឧសភាក្នុងតម្លៃសរុប ៣០០០ យ៉េនដោយគ្មានការត្រួតពិនិត្យ។ ហើយជនសង្ស័យក៏បានទទួលស្គាល់ការចោទប្រកាន់នេះ។

ផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអ្នកប្រើប្រាស់នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថាជនសង្ស័យទាំង ៤ នាក់ទិញថ្នាំជាង ៣០០០ គ្រាប់ពីកន្លែងនាំចូលតាំងពីខែមករាឆ្នាំ ២០១៩ ។ មន្ទីរសង្ស័យថាពួកគេលក់ថ្នាំនេះ​ទៅអោយបុគ្គលិកស្រីក្នុងតម្លៃទិញជិតទ្វេដង។

បច្ចុប្បន្ននៅជប៉ុនការទិញថ្នាំពន្យារកំណើតបន្ទាន់តម្រូវអោយមានវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត ប៉ុន្តែធ្លាប់មានការអំពាវ​នាវអោយ​លុប​ចោល​ហាម​ឃាត់ការ​លក់ថ្នាំដែលគ្មានវេជ្ជបញ្ជានៅឱសថស្ថាន ដោយពិចារណាចំពោះស្ថានភាពបន្ទាន់ស្រ្តីមិនអាចទៅពិគ្រោះនៅមណ្ឌលសុខភាពបាន ដូច្នេះរដ្ឋាភិបាលកំពុងពិចារណាលុបចោលការហាមឃាត់នេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: