វីដេអូសត្វភេសមុទ្រមួយក្បាលពន្លត់អគ្គីភ័យបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

វីដេអូសត្វភេសមុទ្រមួយក្បាលក្នុងកន្លែងចិញ្ចឹមត្រីប្រើទុយោពន្លត់ភ្លើងបានបង្កភាពភ្ញាក់ផ្អើលលើបណ្តាញ​អុីនធឺណេត​នៅឯ TOBA ខេត្ត Mie ប្រទេសជប៉ុន។ បន្ទាប់ពីបង្ហោះវីដេអូកាលពីដើមខែនេះទាក់ទាញចំណាប់អារម្មណ៍​អ្នក​ទស្សនាប្រហែល ៥០ ម៉ឺននាក់។

https://twitter.com/TOBA_AQUARIUM/status/1324878708348383232?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1324878708348383232%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F119289.html

សំណាងល្អសត្វភេសមុទ្រក្នុងកន្លែងចិញ្ចឹមត្រីនៅ Toba ខេត្ត Mie កំពុងកាន់បំពង់ទុយោដោយប្រើជើងមុខរបស់​វា កែវភ្នែកសម្លឹងមើលទៅដូចជាប្តេជ្ញាចិត្តយ៉ាងខ្លាំង ដែលបានពន្លត់អណ្តាតភ្លើងឆាបឆេះនៅពីមុខវា តាមពិតគ្រាន់​តែ​ជា​របាំងចរាចរណ៍ពណ៌ក្រហមប៉ុណ្ណោះ។ 

រូបភាព https://mainichi.jp/english/articles/20201117/p2a/00m/0na/019000c

សត្វភេសមុទ្រមួយក្បាលនេះអាយុ ១៦ ឆ្នាំទទួលតួនាទីជា “ប្រធានក្រុមពន្លត់អគ្គិភ័យ” រយៈពេល ១ ថ្ងៃ។ វីដេអូរបស់វាត្រូវបានបង្ហោះកាលពីថ្ងៃទី ៧ ខែវិច្ឆិកាមុនសប្តាហ៍ពន្លត់អគ្គិភ័យប្រចាំឆ្នាំនាសរទរដូវរបស់ជប៉ុន។

លោក Masutoshi Maeda ប្រធានប៉ូលីសនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Toba មើលឃើញវីដេអូដោយចៃដន្យ។ លោករំជួលចិត្តយ៉ាងខ្លាំងចំពោះការចូលរួមចំណែកដ៏ធំធេងរបស់ភេសមុទ្រ May មួយក្បាលនេះ ហើយស្នើអោយអ្នក​រាល់​គ្នាយកចិត្តទុកដាក់លើបញ្ហាបង្ការអគ្គិភ័យ។

នាយកដ្ឋានពន្លត់អគ្គីភ័យសម្រេចថ្លែងអំណរគុណ May ដោយលិខិតមួយច្បាប់ និងអំណោយជាចំណីបង្កងជប៉ុន​ដែល​វាចូលចិត្ត។

នៅពេលទទួលបានបង្កងរួមជាមួយលិខិតមួយច្បាប់សរសេរថា “ជូនចំពោះ May ដោយការដឹងគុណ” May សុីចំណី​លោត​លេងបណ្តើរដោយក្តីរីករាយនៅចំពោះមុខមនុស្សគ្រប់គ្នារួមទាំងលោក Maeda និងនាយកក្នុងកន្លែង​ចិញ្ចឹមត្រី Kanau Okude ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: