តួអង្គ GACHAPIN & MUKKU – និមិត្តរូបរបស់កុមារជប៉ុន

នៅក្នុងវ័យកុមារភាពរបស់កុមារជប៉ុន មានកម្មវិធីមួយដែលមនុស្សភាគច្រើនស្គាល់មានឈ្មោះថា “Hirake!Ponkikki” សម្រាប់កុមាររបស់ Fuji TV ។

ក្នុងកម្មវិធីមានមាតិកាចំនួន ៧ និយាយពីធម្មជាតិ សង្គម ភាសា បរិមាណ វិន័យ ចង្វាក់ អារម្មណ៍ធ្វើអោយកុមារមើលមិនចេះធុញ។ លើសពីនេះមានបទចម្រៀងងាយៗជាច្រើនដែលអ្នកអាចច្រៀងតាមដោយមិនចាំបាច់មើលទំនុកច្រៀងឬបទខ្លះខ្ញុំចាំរហូតមកដល់ពេលនេះ។ តួអង្គឯកទាំងពីរក្នុងកម្មវិធីគឺ GACHAPIN & MUKKU ។

រូបភាព ©GACHAMUKKU

ក្មេងប្រុសចូលចិត្តតួអង្គ GACHAPIN ព្រោះតួអង្គនាំមកនូវប្រធានបទប្រកួតប្រជែងកីឡា។ តាមរយៈកម្មវិធីខ្ញុំស្គាល់កីឡាថ្មីៗជាច្រើន សម្រាប់ខ្ញុំតួអង្គ GACHAPIN ដូចជានិមិត្តរូបល្អឥតខ្ចោះ ហើយក៏ជាមោទនភាពរបស់កុមារ​ជាច្រើនផងដែរ។

ដូច្នេះហើយខ្ញុំនឹងណែនាំល្បែងមួយចំនួនរបស់ GACHAPIN ខាងក្រោម។

រូបភាព Karate ©GACHAMUKKU

ពេលនិយាយពីការ៉ាតេអ្នកប្រាកដជានឹកឃើញពីទិដ្ឋភាពបំបែកឥដ្ឋ តួអង្គ GACHAPIN យកឈ្នះយ៉ាងស្រួល។

រូបភាពការជិះម៉ូតូរបស់ ©GACHAMUKKU

ប្រហែលជាអ្នកកំពុងគិតថាតួអង្គនេះមិនអាចជំនះឧបសគ្គដោយសារមួកសំពីងសំពោងរបស់ខ្លួនឬ? មិនជាបញ្ហា​ទេ តួអង្គ GACHAPIN មានជំនាញណាស់។ កាលឆ្នាំនោះខ្ញុំរៀនជិះកង់ ដូច្នេះខ្ញុំក៏ធ្វើត្រាប់តាមអ្វីដែលខ្ញុំបានឃើញលើកញ្ចក់ទូរទស្សន៍ នៅទីក្រុង​តូក្យូមិនមានថ្មសម្រាប់ខ្ញុំហាត់ឡើយ ហេតុ​ខ្ញុំបានទៅជិះនៅជណ្តើរក្បែរផ្ទះ ប៉ុន្តែ​ដោយសារជើងឈរមិនដល់ខ្ញុំក៏ធ្លាក់ដួល។ រហូតមកដល់ពេលនេះខ្ញុំនៅតែចងចាំទិដ្ឋភាពនោះ ភាពល្ងីល្ងើ និង​អារម្មណ៍ភ័យស្លន់ស្លោចង់សាកល្បង។

សូមប្អូនៗកុំធ្វើត្រាប់តាម។

រូបភាព លោតឆត្រយោង© GACHAMUKKU

តាំងពីក្មេងខ្ញុំចូលចិត្តមើលផ្ទៃមេឃ ហើយសន្យានឹងខ្លួនឯងថាខ្ញុំប្រាកដជាលោតឆត្រយោងម្តងក្នុងជីវិត ដូច្នេះកាលអាយុ ២៤ ឆ្នាំខ្ញុំអាចសម្រេចក្តីស្រមៃ នៅពេលអណ្តែតលើផ្ទៃមេឃខ្ញុំនឹកឃើញតួអង្គ GACHAPIN ក៏ធ្លាប់សាក​ល្បងល្បែងនេះដែរ។

រូបភាព មុជទឹក ©GACHAMUKKU

នៅលើពិភពលោកប្រហែលជាគ្មាននរណាហ៊ានលោតចូលសមុទ្រស្លៀកឈុតដូចនេះឡើយ។

រូបភាព ជិះស្គីលើរលក ©GACHAMUKKU

មិនត្រឹម​តែមុជក្រោមមហាសមុទ្រ សូម្បីតែនៅលើផ្ទៃទឹកក៏តួអង្គ GACHAPIN ជិះបន្ទះក្តារលើរលកយ៉ាងជំនាញ។

ហេតុអ្វីបានជាតួអង្គ GACHAPIN អាចរក្សាលំនឹងដូចនេះ? ជាពិសេសពេលសម្លៀកបំពាក់សើម ប្រហែលជាអ្នកលេង​កី​ឡា​ជិះក្តារលើរលកប្រាកដជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាព ជិះស្គីធំលើរលក ©GACHAMUKKU

ប្រហែលជាអ្នកដែលមិនធ្លាប់ជិះស្គីធំលើរលកគិតថាវាងាយជិះជាងស្គីតូច។ ខ្ញុំធ្លាប់សាកល្បងជិះស្គីធំលើ​រលក​នៅ Guam ហើយក៏សាកអារម្មណ៍របស់តួអង្គ GACHAPIN ប៉ុន្តែក្តារស្គីមិនប្តូរទិសតាមដែលខ្ញុំគិតទេ។ ដើម្បីធ្វើត្រាប់​តាម​តួអង្គ GACHAPIN ពិតជាមិនងាយឡើយ។

រូបភាព ជិះកាណូ ©GACHAMUKKU

នេះគឺជាទិដ្ឋភាពជិះក្តារកាណូដែលតួអង្គ GACHAPIN បានបង្ហាញ តួអង្គនេះអាចរក្សាលំនឹងលេខមួយនៅលើពិភព​លោក។

រូបភាព ជិះសេះបាញ់ព្រួញ ©GACHAMUKKU

ជិះសេះបាញ់ព្រួញគឺជាកីឡាប្រពៃណីរបស់ជប៉ុន ពេលនោះអ្នកប្រយុទ្ធអង្គុយលើខ្នងសេះបាញ់ព្រួញ។ ដោយសារតែល្បឿន និងលំនឹងមិនច្បាស់ពិតជាពិបាកក្នុងការកំណត់គោលដៅណាស់។ ប៉ុន្តែតួអង្គ GACHAPIN អាចធ្វើបាន។

ទោះបីនេះជាកម្មវិធីសម្រាប់កុមារ ប៉ុន្តែប្រហែលមនុស្សពេញវ័យដែលទស្សនាប្រាកដជាកោតសរសើរ។ ដោយសារមនុស្សពេញវ័យដឹងច្បាស់ពីការលំបាកនៃល្បែងនេះ ដូច្នេះនឹងកាន់តែរំជួលចិត្តពេលទស្សនាតួអង្គ GACHAPIN សម្តែង។ ប្រសិនបើអ្នកសួរជនជាតិជប៉ុន ៩៥% ពួកគេស្គាល់តួអង្គទាំងពីរ។

សង្ឃឹមថានាពេលអនាគតតួអង្គ GACHAPIN & MUKKU ដែលជានិមិត្តរូបរបស់កុមារជប៉ុន និងកម្មវិធីទូរទស្សន៍​មានឳកាសជួបជាមួយទស្សនិកជននៅជុំវិញពិភពលោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: