គំនូរបង្ហាញពីការផ្លាស់ប្តូរស្ទីលតុបតែងមុខនាសម័យ Heiwa ដល់សម័យ Reiwa

ថ្មីៗនេះការផ្លាស់ប្តូរស្ទីលតុបតែងខ្លួនក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅ​លើបណ្តាញសង្គមធ្វីតធឺក្នុងប្រទេសជប៉ុន។

បន្ទាប់ពីម្ចាស់គណនី Pai @pai02 បង្ហោះរូបគំនូររបស់ខ្លួនក្នុងសៀវភៅថ្មីមួយ ភ្លាមៗនោះទទួលបានការចាប់អារម្មណ៍​​ពីបុរស និងស្រ្តីជាច្រើន។

នៅក្នុងសង្គមជប៉ុនសព្វថ្ងៃមិនថាបុរសឬស្ត្រី បញ្ហាតុបតែងមុខទទួលការពេញនិយមយ៉ាងខ្លាំង។ ដូចជាស្ទីលសម្លៀក​បំពាក់ត្រូវអាស្រ័យទៅលើសម័យកាល។

ដើមសម័យ Heisei ដំណាក់កាលទី ១៖ ពពុះសេដ្ឋកិច្ច

នៅចុងសម័យ Showa ឆ្នាំ ១៩៨៩ រហូតដល់ដើមសម័យ Heisei ប្រហែលឆ្នាំ ១៩៩៣ គេហៅថា “យុគសម័យពពុះ” ។ នោះជាកំឡុងពេលសេដ្ឋកិច្ចប្រទេសជប៉ុនកំពុងរីកចម្រើន ហើយទំនងជានាំមុខសហរដ្ឋអាមេរិកក្លាយជាប្រទេសខ្លាំងជាងគេនៅលើពិភព​លោក។

រូបភាព https://vivre-media.jp/11184

នៅសម័យនោះនារីនិយមចូលចិត្តសក់មុខស្តើង រួមជាមួយការតុបតែងបែប eye shadow ពណ៌ផ្ទៃមេឃឬស្វាយ។ នារីៗចូលចិត្តតុបតែងបែបពណ៌ងងឹត ចិញ្ចើមក្រាស បង្ហាញពីលក្ខណៈថ្លៃថ្នូនៃប្រទេសលោកខាងលិច។

ដើមសម័យ Heisei ដំណាក់កាលទី ២៖ Namie Amuro

បន្ទាប់ពីទីផ្សារពពុះផ្ទុះ សេដ្ឋកិច្ចជប៉ុនដួលរលំ។ មិត្តនារីក៏បំភ្លេចការតុបតែងលក្ខណៈថ្លៃថ្នូរ ដោយប្តូរស្ទីលតុបតែង​មុខ​បែប​សាមញ្ញ។ ពួកគេគូរលើកចិញ្ចើម ប្រើក្រែមបបូរមាត់រលោង និង eye shadow គុជខ្យង។

រូបភាព http://www.amuamuchannel.com/article/namieamuro-fashion-20190521.html

លើសពីនេះនៅពាក់កណ្តាលទសវត្សទី ៩០ មានចលនា “Kogal” នាំមុខជាតារាចម្រៀង Pop ឈ្មោះ Namie Amuro ។ អ្នកគាំទ្រចាប់ផ្តើមរៀនស្ទីលតុបតែងខ្លួនប្លែកៗរបស់នាង។

នៅពាក់កណ្តាលសម័យ Heisei: Mote

រូបភាព https://maquia.hpplus.jp/makeup/news/32237/

កំឡុងសម័យ “Mote” ស្ថិតក្នុងចន្លោះឆ្នាំ ២០០០ ដល់ ២០០៩ ។ នៅអំឡុងពេលនោះពាក្យ “Mote make-up” តែងត្រូវបានគេប្រើក្នុងទស្សនាវដ្តីម៉ូដ។ មិត្តនារីចង់បញ្ចេញរស្មីដូច្នេះពួកគេចូលចិត្តការតុបតែងដិត និងរឹងមាំ ដោយសង្កត់ធ្ងន់លើចិញ្ចើមរាងកែង និងភ្នែកមុតស្រួច។ ជាងកាត់សក់ចាប់ផ្តើមពិភាក្សាទៅលើគំនិត “volume” ដែលនិយមសក់រួញ។ ការតុបតែង eye shadow ចម្រុះពណ៌ និងក្រែមបបូរមាត់រលោង។

ចុងសម័យ Heisei: Hoteri

រូបភាព https://trilltrill.jp/articles/224461

នៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ក្នុងអំឡុងពេលនោះស្ទីលតុបតែងខ្លួនផ្លាស់ប្តូរច្រើនបើប្រៀបជាមួយសម័យ Mote make-up ដោយផ្តោតសំខាន់លើការតុបតែងមុខស្រាល។ ក្រៅពីនេះផ្តោតសំខាន់ត្រង់ភ្នែកធំតាមដែលអាចធ្វើទៅបាន។ ផលិតផលដែលធ្វើអោយស្បែកមានសំណើម ថ្ពាលសុីជម្ពូ eye shadow ក្រហមព្រឿងៗ និងម៉ាស្ការ៉ាចម្រុះ​ពណ៌។

បន្ទាប់ពីមើលស្នាដៃគំំនូររបស់អ្នកនិពន្ធ មនុស្សភាគច្រើនបង្ហាញពីអារម្មណ៍នឹកឃើញរឿងពីមុន។ អ្នកខ្លះនិយាយ​ថា “ខ្ញុំមិននឹកស្មានថាការតុបតែងមុខបែបនេះធ្លាប់ជាទីពេញនិយមទេ” ។

ទោះជាយ៉ាងណាពិភពម៉ូដមានការផ្លាស់ប្តូររាងរង្វង់ ប្រហែលនៅថ្ងៃណាមួយស្ទីលពីមុនៗអាចនឹងពេញនិយមឡើងវិញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: