ហេតុអ្វីនៅលើផែនទីជប៉ុនជាប្រទេសតូចមួយ? សូមក្រឡេកមើលផែនទីម្តងទៀត…
យោងតាមផែនទីពិភពលោកអ្នកអាចមើលឃើញថាប្រទេសជប៉ុនជាប្រទេសតូចមួយស្ថិតនៅជ្រុងខាងកើត។
រូបភាព https://news.nicovideo.jp/watch/nw4906773
ដូចដែលអ្នកបានឃើញនៅលើផែនទីជប៉ុនជាប្រទេសតូចមួយ។ ទោះជាប្រទេសជប៉ុនមានផ្ទៃដីតូច ប៉ុន្តែក្រោយសង្គ្រាមជប៉ុនបានងើបឈរក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងទី ២ លើពិភពលោក។
បើប្រៀបជាមួយសហរដ្ឋអាមេរិក ប្រទេសជប៉ុនពិតជាមានទំហំតូច ប៉ុន្តែទោះជាយ៉ាងណាជប៉ុនមិនតូចដូចដែលអ្នកឃើញនៅលើផែនទីនោះទេ។
ហេតុអ្វីបានជានៅលើផែនទីប្រទេសជប៉ុនតូចដូចនេះ?
ដោយសារផែនដីមានរាងស្វ៊ែរ ដូច្នេះបើមើលនៅលើផ្ទៃរាបផែនទីផ្នែកខ្លះអាចនឹងផ្លាស់ប្តូរទ្រង់ទ្រាយឬបង្រួមតូច។
ឥឡូវនេះចូរប្រៀបធៀបទំហំប្រទេសជប៉ុន និងបណ្តាប្រទេសអឺរ៉ុបតូចៗផ្សេងទៀត។
ស្វែងរកទំហំពិតនៃប្រទេសជប៉ុនបន្ទាប់មករំកិលទៅតំបន់ប្រទេសដែលត្រូវប្រៀបធៀប។
រូបភាព https://gigazine.net/news/20201116-true-size-map-country/
ប្រទេសជប៉ុនហាក់ដូចជាធំ ផ្ទុយទៅវិញតើទំហំប្រទេសអង់គ្លេសមានសភាពដូចនេះដែរទេ?
តើប្រទេសមួយណាតូចជាង?
នៅពេលគូសផែនទី តំបន់ស្ថិតឆ្ងាយពីខ្សែអេក្វាទ័រនឹងត្រូវគូសធំជាងទំហំខ្នាតជាក់ស្តែង។ ដូច្នេះប្រសិនបើបង្ហាញទំហំជាក់ស្តែង ប្រទេសរុស្ស៊ីជាប្រទេសដែលមានទំហំធំជាងគេនៅលើពិភពលោកស្ថិតនៅភាគខាងជើង តើនឹងក្លាយទៅជាយ៉ាងណា?
ពេលក្រឡេកមើលទៅក៏តូចណាស់ដែរ ប៉ុន្តែប្រទេសរុស្ស៊ីគឺជាប្រទេសធំជាងគេនៅលើពិភពលោក។
និយាយអញ្ចឹងបើយើងពិចារណាទៅលើតំបន់ជាក់ស្តែងនៃប្រទេសទាំងបីដែល JAPO កំពុងអភិវឌ្ឍដូចជាប្រទេសវៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។
ប្រសិនបើអ្នកមានសំណួរអំពីទំហំជាក់ស្តែងនៃបណ្តាប្រទេសពេលប្រៀបធៀបនៅលើផែនទី សូមមើលនៅទីនេះ។
Kengo Abe