ល្អទាំងសងខាងសត្វអណ្តើកមិនជាប់គាំងក្នុងចន្លោះផ្លូវដែករីឯរថភ្លើងមិនចាំបាច់ពន្យារពេល

នៅប្រទេសជប៉ុនដូចដែលអ្នកដឹងស្រាប់ហើយថារថភ្លើងផ្តោតសំខាន់លើពេលវេលាធ្វើដំណើរ។ ដោយសារនេះជាមធ្យោបាយ​ធ្វើដំណើរចម្បងក្នុងក្រុង យឺតតែប៉ុន្មាននាទីអាចបណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងរ។

ជាក់ស្តែងទោះបីជាគោរពពេលវេលា នៅតែមានស្ថានភាពខ្លះរថភ្លើងត្រូវពន្យារពេល មូលហេតុ​បណ្តាលមកពីសត្វព្រៃ (ភាគច្រើននៅតំបន់ជនបទ) ។ អណ្តើកធ្វើអោយខ្សែរថភ្លើងក្នុងខេត្ត Okayama ភាគខាងលិចប្រទេសជប៉ុន​យឺត​ពេល។

ជួនកាលសត្វអណ្តើកវាលឆ្លងកាត់ផ្លូវដែក ប៉ុន្តែពេលខ្លះវាធ្លាក់ក្នុងចន្លោះផ្លូវដែក នៅពេលនោះអណ្តើកគ្មានជម្រើស​អ្វី​ក្រៅ​ពី​វាល​ទៅមុខរហូតដល់រកឃើញផ្លូវចេញនោះទេ។

រូបភាព https://soranews24.com/2020/11/18/jr-west-comes-up-with-brilliant-plan-to-save-turtles-and-prevent-train-delays-touches-netizens/

ទោះយ៉ាងណាពេលអណ្តើកធ្វើដំណើរតាមបណ្តោយផ្លូវដែកច្រើនតែជាប់គាំងចន្លោះផ្លូវប្រសព្វតូចចង្អៀត។ ពេលនោះមិនត្រឹមតែសត្វអណ្តើកត្រូវកិនសំប៉ែតប៉ុណ្ណោះទេ សូម្បីតែរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវក៏ត្រូវពន្យារពេលដែរ។

នៅលើខ្សែរថភ្លើង JR Hakubi ជិតស្ថានីយ៍ Nunohara នៅ Okayama មានករណីអណ្តើកជាប់គាំងកើតឡើងច្រើន។ ដូច្នេះក្រុមហ៊ុន JR West បានសម្រេចតំឡើងទរាងអក្សរយូក្រោមផ្លូវដែកមុនពេលប្តូរផ្លូវ។ ដោយវិធីនេះសត្វ​អណ្តើកអាចធ្លាក់ចូលទៅក្នុងទឹកហូរមុនពេលជាប់គាំងនៅលើកុងតាក់ ហើយអាចរត់គេចខ្លួនដោយសុវត្ថិភាព។

បំពង់រាងអក្សរយូនេះត្រូវបានតំឡើងនៅជិតស្ថានីយ៍ Goido លើខ្សែរថភ្លើង JR Wakayama ដែលជាតំបន់មាន​អណ្តើកច្រើន។ យោង​តាម​មន្រ្តីបានអោយដឹងថាការតំឡើងបំពង់បង្ហូរនេះអាចជួយសង្គ្រោះសត្វអណ្តើកបានយ៉ាងតិច ១០ ក្បាលក្នុងតំបន់ចន្លោះពីខែមេសាដល់ខែសីហាជាពេលដែលអណ្តើកសកម្មបំផុត។ ការជួយសង្គ្រោះសត្វអណ្តើកចំនួន ១០ ក្បាលរួចផុតពីរថភ្លើង ក្រុមហ៊ុន JR West ក៏អាចកាត់បន្ថយករណីពន្យារពេល ហើយបង្កើន​ប្រសិទ្ធភាពនៃប្រព័ន្ធផ្លូវដែកផងដែរ។

រូបភាព https://soranews24.com/2020/11/18/jr-west-comes-up-with-brilliant-plan-to-save-turtles-and-prevent-train-delays-touches-netizens/

សត្វអណ្តើកមានសុវត្ថិភាពរីឯរថភ្លើងមកដល់ទាន់ពេលវេលា ដូច្នេះអ្នករាល់គ្នាសុទ្ធតែសប្បាយចិត្ត។ ប៉ុន្តែអ្វីដែលធ្វើអោយអ្នកប្រើបណ្តាញសង្គមជប៉ុនរំភើបមិនមែនទៅដល់ទាន់ពេលនោះទេ ប៉ុន្តែជាការបារម្ភរបស់ JR West ចំពោះ​អណ្តើក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: