តើពិតទេដែលនិយាយថាឆ្មាខ្មៅគឺជានិមិត្តរូបនៃសំណាង?
នៅតាមបណ្តាប្រទេសអាសុីមនុស្សមួយចំនួនមិនចូលចិត្តឆ្មាខ្មៅនោះទេ ដោយសារអបិយជំនឿពេលមនុស្សស្លាប់បើត្រូវឆ្មាខ្មៅកន្លងសាកសពនឹងដឹងខ្លួន ឬក្រោកពីមឈូស។ ចំណែកឯកម្ពុជា រឿងនេះក៏ត្រូវបានគេនិយាយតគ្នាដែរ។ តើពិតជាបែបនេះមែនឬយ៉ាងណា? ទោះជាយ៉ាងណា អបិយជំនឿនេះមិនមានក្នុងប្រទេសជប៉ុនឡើយ។
នៅសម័យទំនើបជនជាតិជប៉ុនមានជំនឿថា សត្វឆ្មានាំមកនូវអ្វីដែលល្អ និងទ្រព្យសម្បត្តិក្នុងអាជីវកម្ម។ ពាក្យ Fuku neko (福猫) សំដៅលើសត្វឆ្មាដែលមានសំណាង ពីព្រោះពួកវាអាចមើលឃើញបានល្អទាំងពេលយប់។ ផ្ទុយនឹងទស្សនៈបស្ចិមប្រទេស ឆ្មាខ្មៅត្រូវគេចាត់ទុកដូចជាយ័ន្តការពារភាពចង្រៃ និងគ្រោះថ្នាក់។ ប្រសិនបើដើរនៅតាមផ្លូវមើលឃើញឆ្មាខ្មៅជាប្រផ្នូលល្អ។
ក្នុងយុគសម័យអេដូមានអបិយជំនឿថា បើចិញ្ចឹមឆ្មាខ្មៅអាចព្យាបាលជំងឺរបេង ថែមទាំងអាចព្យាបាលវិបត្តិសេ្នហា។ ប្រសិនបើស្រ្តីម្នាក់ចិញ្ចឹមឆ្មាខ្មៅមនុស្សជាច្រើនប្រាកដជាសុំស្រលាញ់។
ឧទាហរណ៏ឆ្មា Maneki Neko សប្បុរខ្មៅ (Maneki Neko គឺជាឆ្មាសំណាងរបស់ជប៉ុន ភាគច្រើនវាមានពណ៌សតែខ្លះក៏មានពណ៌ខ្មៅដែរ) ។
នៅក្នុងប្រលោមលោកល្បីក្នុង ១៩០៥ ក្រោមចំណងជើងថា “Wagahai wa Neko de Aru” (吾輩は猫である) ខ្ញុំគឺជាឆ្មាមួយក្បាល រូបតំណាងជាឆ្មាខ្មៅអនាថាមួយក្បាលចៃដន្យដើរវង្វេងចូលផ្ទះរបស់អ្នកនិពន្ធ។
ក្រៅពីនេះក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនជប៉ុនឈ្មោះ Yamato Transport ប្រើឡូហ្គោមេឆ្មាខ្មៅពាំកូន។ ពាក្យ Kuniyoshi Utagawa (歌川国芳) សិល្បៈ Ukiyo-e បង្ហាញពីរូបភាពឆ្មាខ្មៅរស់នៅជាមួយមនុស្សក្នុងស្នាដៃជាច្រើនរបស់ខ្លួន។
ដូច្នេះហើយវប្បធម៌ និងទស្សនៈរបស់ជប៉ុនផ្ទុយទាំងស្រុងនឹងប្រទេសលោកខាងលិចពេលនិយាយអំពីជំនឿទៅលើឆ្មាខ្មៅ។ ប្រធានបទឆ្មាខ្មៅបានក្លាយជាអបិយជំនឿតាំងពីយូរយារណាស់មកហើយក្នុងសម័យបុរាណ។ ភាពភ័យខ្លាចឆ្មាខ្មៅឈានដល់កម្រិតកំពូលក្នុងរឿងមេធ្មប់សាឡឹមនាចុងទស្សវត្សឆ្នាំ ១៦០០ ។ រឿងនេះបណ្តាលឲ្យមានការកាប់សម្លាប់ឆ្មាខ្មៅបង្កជាជំងឺប៉េស្តស្លាប់មនុស្សជាច្រើន។
នៅតែមានមនុស្សជាច្រើនលើពិភពលោកមានជំនឿថា ឆ្មាខ្មៅនាំមកនូវសំណាងអាក្រក់ ផ្ទុយទៅវិញនៅជប៉ុនឆ្មាខ្មៅជានិមិត្តរូបនៃសំណាង។ និយាយឲ្យខ្លីវាអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗ ប៉ុន្តែបើគ្រាន់តែស្មាន មិនត្រូវបង្កគ្រោះថ្នាក់ទៅលើឆ្មាខ្មៅឡើយ។
Sacchan