អង្គការយូណេស្កូស្នើយកបច្ចេកទេសស្ថាបត្យកម្មជប៉ុនដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌
គណៈកម្មាធិការយូណេស្កូបានស្នើដាក់បញ្ចូលបច្ចេកទេសស្ថាបត្យកម្មប្រពៃណីរបស់ជប៉ុនទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ។
រូបភាព NHK
ទាំងនេះគឺជាបច្ចេកទេសសំណង់សិប្បកម្មបែបប្រពៃណីជប៉ុនរួមមានរូប ១៧ ប្រភេទ។ ក្នុងចំណោមបច្ចេកទេសទាំងនោះខ្លះប្រើសម្រាប់ជួសជុលប្រាសាទបុរាណ ដែលគេចាត់ទុកថាមានសារៈសំខាន់បំផុតក្នុងការអភិរក្សទ្រព្យសម្បត្តិវប្បធម៌ ផ្ទាំងគំនូរ ថ្នាំលាបអោយរលោង ម្នាងសិលាម្យ៉ាង និងត្បាញកន្ទេល tatami ។
បច្ចេកទេសប្រើវត្ថុធាតុដើមសាមញ្ញដូចជាឈើ ស្មៅ និងដីធ្វើអោយអគារបុរាណអាចទ្រាំទ្រជាមួយញ្ជួយដី និងព្យុះបាន។
ការិយាល័យវប្បធម៌ជប៉ុនបានអោយដឹងកាលពីថ្ងៃអង្គារថាគណៈកម្មាធិការយូណេស្កូបង្ហាញពីសារៈសំខាន់នៃទ្រព្យសម្បត្តិវប្បធម៌អរូបី ទន្ទឹមនឹងនេះបង្ហាញពីទំនាក់ទំនងរវាងវប្បធម៌រូបី និងវប្បធម៌អរូបី។
គណៈកម្មាធិការអន្តររដ្ឋាភិបាលយូណេស្កូនឹងធ្វើការសម្រេចចិត្តជាផ្លូវការស្តីពីការទទួលស្គាល់បច្ចេកទេសស្ថាបត្យកម្មរបស់ជប៉ុនក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូនៅទីក្រុងប៉ារីស។
ប្រសិនបើត្រូវបានទទួលស្គាល់នេះនឹងក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីទី ២២ របស់ប្រទេសជប៉ុនក្នុងបញ្ជីអង្គការយូណេស្កូរួមជាមួយក្រដាស និងម្ហូបជប៉ុន។
សេចក្តីថ្លែងចំពោះសារព័ត៌មានកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ជប៉ុនលោក Hagiuda Koichi មានប្រសាសន៍ថាលោកសង្ឃឹមថាការទទួលស្គាល់នេះអាចជួយលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌របស់ជប៉ុនក៏ដូចជាការកសាងឡើងវិញតំបន់នានា។
Japo Cambodia