សមាគមមេធាវីថ្កោលទោសចំពោះសកម្មភាពទាញខ្សែអាវទ្រនាប់សិស្សស្រីត្រួតពិនិត្យពណ៌នៅតាមអនុវិទ្យាល័យមួយចំនួននៅសាសា Saga
សមាគមមេធាវីបាននិយាយថានេះគឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស។
នៅប្រទេសជប៉ុនសាលារៀនភាគច្រើនចាប់ពីកម្រិតវិទ្យាល័យចុះក្រោមសុទ្ធតែតម្រូវអោយសិស្សស្លៀកឯកសណ្ឋាន។ ឯកសណ្ឋានមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ សូម្បីតែកាបូបឬខ្សែចងសក់ក៏ត្រូវដូចគ្នា។ ប៉ុន្តែអ្វីដែលចម្លែកបំផុតក្នុងច្បាប់ស្តីអំពីឯកសណ្ឋានរបស់ជប៉ុនគឺបទប្បញ្ញត្តិខ្សែរអាវទ្រនាប់។ សិស្សសាលាត្រូវតែពាក់អាវទ្រនាប់ពណ៌ស។
រូបភាព https://www.youtube.com/watch?v=_bZxFOWR7yg
ជាការពិតមិនមែនគ្រប់សាលាទាំងអស់សុទ្ធតែមានបទបញ្ជាបែបនេះទេ ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះនៃគណៈមេធាវីខេត្ត Saga ក្នុងចំណោមសាលាអនុវិទ្យាល័យរដ្ឋទីក្រុង Saga បានរកឃើញថាសាលាចំនួន ១៣ ប្រើបទប្បញ្ញត្តិស្រដៀងគ្នានេះចំពោះសិស្សរបស់ខ្លួន។ បទប្បញ្ញត្តិចែងថាខោអាវក្នុងរបស់សិស្សត្រូវមានលក្ខណៈសាមញ្ញ មិនឆើតឆាយ ហើយយោគល្អស្លៀកខោអាវក្នុងពណ៌ស។
ច្បាប់ស្តីអំពីឯកសណ្ឋានអាចយោគយល់ ប៉ុន្តែចំពោះបទប្បញ្ញត្តិ “ស្លៀកខោអាវក្នុងពណ៌ស” ជាជាង “ខោអាវក្នុងពណ៌ឆើតមើលឃើញ” គុណវិបត្តិនៃបទប្បញ្ញត្តិនេះគឺគ្មានវិធីណាអាចដឹងថាខោអាវក្នុងសិស្សមានពណ៌អ្វីព្រោះពណ៌ខ្លះដូចជាពណ៌ស្បែកមើលមិនឃើញឡើយ។ សមាគមមេធាវីបានអោយដឹងយ៉ាងហោចណាស់មានសាលាមួយចែងច្បាប់បែបនេះ មិនទាន់រាប់បញ្ចូលការពិនិត្យមើលអាវទ្រនាប់របស់សិស្សស្រីនៅសាលានោះផង។
រូបភាព https://www.asahi.com/articles/ASNCF6TX9NCFTTHB00N.html
សិស្សសាលា (អាយុពី ១២ ដល់ ១៥ ឆ្នាំ) មិនបង្ខំអោយដោះអាវក្រៅដើម្បីត្រួតពិនិត្យនោះទេ ប៉ុន្តែផ្ទុយទៅវិញគ្រូទាញខ្សែអាវទ្រនាប់ត្រង់កញ្ចឹងកដើម្បីពិនិត្យមើលពណ៌អាវទ្រនាប់។ ទោះជាការត្រួតពិនិត្យដោយគ្រូស្រីក៏គណៈមេធាវីនៅតែជឿជាក់ថាឥរិយាបទនេះមិនត្រឹមត្រូវ។
“ការស្នើសុំនរណាម្នាក់បង្ហាញខោអាវទ្រនាប់គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស។ សកម្មភាពនេះមិនត្រូវទទួលយកនោះទេ ដោយសារសិស្សត្រូវគោរពតាមបញ្ជា ហើយគ្មានសិទ្ធិបដិសេធឡើយ” ។
សេចក្តីថ្លែងការណ៍នេះគឺជាផ្នែកមួយនៃរបាយការណ៍ដែលត្រូវបានដាក់ស្នើដោយសមាគមមេធាវីទៅក្រុមប្រឹក្សាអប់រំខេត្ត Saga និងអង្គការ PTA ក្នុងតំបន់ដែលអំពាវនាវអោយកែប្រែទម្រង់បទប្បញ្ញត្តិសាលារៀន។ បទប្បញ្ញត្តិដែលមានបញ្ហាផ្សេងទៀតត្រូវបានពិភាក្សានៅក្នុងរបាយការណ៍រួមមានការហាមឃាត់ស្ទីលម៉ូដសក់បុរស Mohican ហាមឃាត់សិស្សមិនអោយរុំកន្សែងលើក្បាលពេលពាក់ឯកសណ្ឋាន និងបទប្បញ្ញត្តិស្តីអំពីឯកសណ្ឋានឬស្ទីលម៉ូដសក់ខុសគ្នាអាស្រ័យលើភេទរបស់សិស្ស។
ក្រៅពីនេះបទប្បញ្ញត្តិររឹតត្បិតការប្រើប្រាស់បណ្តាញសង្គមក៏ត្រូវបានពិភាក្សាបន្ថែមផងដែរ។ សាលាហាមឃាត់សិស្សមិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីការពារភាពឯកជនរបស់ពួកគេ ប៉ុន្តែបែរជាបោះពុម្ពឈ្មោះរបស់សិស្សនៅលើផ្លាកឈ្មោះ និងតម្រូវឱ្យពាក់ជាមួយឯកសណ្ឋាន។
Sacchan