បន្ទាប់ពីរឿងអាស្រូវនៅជាមួយតារាម៉ូដែលអាយុ ១៧ ឆ្នាំតារាប្រុសត្រូវផ្អាកការងារ

តារា J-pop ឈ្មោះ Tomohisa Yamashita និង Kazuya Kamenashi ត្រូវក្រុមហ៊ុនគ្រប់គ្រងដាក់វិន័យបន្ទាប់ពីប្រទះ​ឃើញពួកគេអង្គុយផឹកស្រាជាមួយនារីមិនគ្រប់អាយុចំនួនពីរនាក់។

បណ្តាញប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្តោតការចាប់អារម្មណ៍ចំពោះតារាប្រុស Yamashita Tomohisa អាយុ ៣៥ ឆ្នាំ និងតារាចម្រៀង Kamenashi Kazuya អាយុ ៣៤ ឆ្នាំដោយសាររូបថតផ្ទាល់ខ្លួនត្រូវបង្ហោះនៅលើអុីនធឺណេត។

រូបភាព http://zingnews.com.vn/

យោងតាមកាសែត Mainichi Shimbun ការធ្វើបែបនេះក្នុងកំឡុងជំងឺកូវីដ-១៩ បង្ហាញពីកង្វះការមិនយល់ដឹង និងទំនួលខុសត្រូវ។ លោក Yamashita Tomohisa ត្រូវបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រង Johnny’s បន្ទាប់​ពី​បែក​ធ្លាយរឿងអាស្រូវចូលសណ្ឋាគារជាមួយតារាម៉ូដែលអាយុ ១៧ ឆ្នាំម្នាក់។

សារព័ត៌មាន Shimbun រាយការណ៍ថាលោក Yamashita Tomohisa និងតារាចម្រៀងលោក Kamenashi Kazuya រៀបចំពិធីជប់លៀងជាមួយមិត្តភក្តិនៅរង្គសាលរហូតដល់ម៉ោង ៤ ព្រឹក។ នៅក្នុងពិធីជប់លៀងនោះមានវត្តមានរបស់តារាម៉ូដែលស្រី ២ រូប ម្នាក់អាយុ ១៧ ឆ្នាំ និងម្នាក់ទៀតអាយុ ២២ ឆ្នាំ។ តាមច្បាប់ជប៉ុនត្រូវមានអាយុ ២០ ឆ្នាំទើបមានសិទ្ធផឹកស្រា។

តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានអោយដឹងថាក្នុងចំណោមនារីទាំងពីរនាក់ មានម្នាក់អាយុទើបតែ ១៧ ឆ្នាំជាសិស្ស​វិទ្យាល័យនៅឡើយ។

ឆ្លើយតបនឹងព័ត៌មានខាងលើអ្នកតំណាងរបស់លោក Yamashita និងលោក Kamenashi បញ្ជាក់ថាអ្វីដែលសារព័ត៌មានបានផ្សាយ អ្នកទាំងពីរទៅរង្គសាលមិត្តជិតស្និទ្ធដើម្បីចូលរួមពិធីជប់លៀង ហើយផឹកស្រាជាមួយក្មេងស្រីមិនគ្រប់អាយុនៅពេលនោះ។ ក្រុមហ៊ុនគ្រប់គ្រងបានអោយដឹងថាសិល្បករទាំងពីរមិនដឹងពីអាយុពិតរបស់ក្មេងស្រីទេ ព្រោះពួកគេត្រូវបានណែនាំតាមរយៈអ្នកគ្រប់គ្រងរង្គសាល ដូច្នេះមានន័យថាលោក Yamashita មិនដឹងថាក្មេងស្រីនោះមិនទាន់គ្រប់អាយុឡើយ។

ក្រុមហ៊ុនគ្រប់គ្រងមិនបានឆ្លើយតបចំពោះរឿងដែល Shukan Bunshun បោទប្រកាន់តារា Yamashita បន្ទាប់​ពី​ចប់ពិធីជប់លៀងជិះតាក់ស៊ីចូលសណ្ឋាគារលំដាប់កំពូលនៅទីក្រុងតូក្យូដើម្បីសម្រាកនោះទេ។ ប៉ុន្តែអ្នកប្រមាញ់រូប​ថត​រក​ឃើញថាលោក Yamashita ស្នាក់នៅសណ្ឋាគារជាមួយក្មេងស្រីអាយុ ១៧ ឆ្នាំក្រោយពេលផឹកស្រា។

រូបភាព https://www.thestar.com.my

ចំពោះរង្គសាលបានអោយដឹង “ក្មេងស្រីនោះនិយាយបន្លំអាយុប្រាប់ពួកយើង បន្ទាប់ពីរឿងនោះនាងបានមកសុំទោស។ ខ្ញុំមិនគិតថា Yamashita Tomohisa និង Kamenashi Kazuya មិនដឹងទេថាមានអនីតិជនក្នុងពិធី​ជប់​លៀង” ។ 

ទោះយ៉ាងណាហេតុការណ៍ខាងលើនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើអាជីពរបស់ Yamashita Tomohisa ហើយគាត់​ត្រូវផ្អាកសកម្មភាពក្នុងវិស័យសិល្បៈរបស់ខ្លួន។

លោក Yamashita Tomohisa កើតនៅឆ្នាំ ១៩៨៥ ជាសិល្បករដែលមានទេពកោសល្យម្នាក់ មិនត្រឹម​តែប៉ុណ្ណឹងគាត់ធ្លាប់​ជាអតីតសមាជិកក្រុមចម្រៀង News ជប៉ុន ជាតារាសម្តែង និងពិធីករដ៏ល្បីម្នាក់ផងដែរ។

រូបភាព https://www.thestar.com.my

ដោយសារភាពស្រស់សង្ហាលោក Yamashita Tomohisa មានអ្នកគាំទ្រជាច្រើន។ ហើយច្រើនឆ្នាំកន្លងមកនេះតែងស្ថិតក្នុងតារាង “កំពូលបុរសទាំង ១០ ដែលមានមុខមាត់ស្អាតជាងគេនៅអាស៊ីក្នុងឆ្នាំ ២០២០” ។

https://www.thestar.com.my/lifestyle/entertainment/2020/08/19/japanese-star-tomohisa-yamashita-suspended-from-showbiz-for-drinking-with-underage-girls

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: